គួរឲ្យអាសូរបុរសម្នាក់! ជិះកង់ត្រូវរថយន្តបុក បណ្តាលឲ្យដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ

ស្វាយរៀងៈ កាលពីវេលាម៉ោង១៧និង៤៥នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកអ្នកជិះកង់ បណ្តាលឲ្យបុរសស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុ មានរថយន្ដ១គ្រឿង ដឹកកម្មករកម្មការិនីរោងចក្រ ពាក់ផ្លាកលេខ ភ្នំពេញ 3B 4153…

ការលក់ដូរ បន្លែ សាច់ បាយ ម្ហូបអាហារ ត្រីងៀត សាច់ក្រក់ សម្លៀកបំពាក់ នៅផ្សារចាស់ លក់ធម្មតា

សៀមរាបៈ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាបបានឲ្យដឹងថា ការលក់ដូរ បន្លែ សាច់ បាយ ម្ហូបអាហារ ត្រីងៀត សាច់ក្រក់ សម្លៀកបំពាក់ សម្ភារប្រើប្រាស់ផ្សេងៗ នៅក្នុង ផ្សារចាស់ ក្រុងសៀមរាប គិតត្រឹមថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០នេះ នៅតែបន្តដំណើរការលក់ដូរ ជាធម្មតា។ ចំណែករូបភាពតូប លក់ដូរ…

ល្បិចថ្មីទៀតហើយ! ចូលទិញស្រោមដៃនៅផ្ទះពេទ្យ ដកកាំបិតភ្ជង់អ្នកលក់ ចងជាប់ជើងគ្រែ លួចយកទ្រព្យសម្បត្តិអស់រាប់ពាន់ដុល្លារ

កណ្តាលៈ កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីមានជនសង្ស័យ២នាក់ ចូលទិញស្រោមដៃអ្នកលក់ថ្នាំពេទ្យមួយកន្លែង រួចដកកាំបិតភ្ជង់ចងម្ចាស់ជាប់នឹងជើងគ្រែ ហើយធ្វើសម្មភាពលួចយកទ្រព្យសម្បត្តិអស់រាប់ពាន់ដុល្លារ នៅចំណុចភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកជនរងគ្រោះឈ្មោះ ស្រី ផល្លី ភេទស្រី…

តាមពិតជនរងគ្រោះ ជេរម៉ែឪជនសង្ស័យក៏ខឹង ចាក់សម្លាប់តែម្ដង ហើយរត់គេចខ្លួនពីភ្នំពេញ ទៅជាប់ខ្នោះខេត្តកំពង់ធំ

ភ្នំពេញ: កាលពីវេលាម៉ោង ៥ និង៥០នាទីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច ឃាត់បានហើយ ជនសង្ស័យ ដែលប្រើកាំបិតចិតបន្លែមុខស្រួច ចាក់សម្លាប់សន្តិសុខយាមមុខធនាគារ PPC BANK កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខធនាគារភ្នំពេញ អាគារលេខ៧៨ ផ្លូវមុន្នីរ៉េត…

គំរូលតអង្ករ និងឈាមជ្រូកសរុបចំនួន ០៣ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញនៅបណ្តាផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ និងសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការសហការចូលរួមពីមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ ចុះអង្កេត ស្រាវជ្រាវ និងទប់ស្កាត់ នូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញមានសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន នៅផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ។…

អស់បារម្មណ៍ទៀតហើយ! បន្ទាប់ពីបងប្អូនទន្ទឹងរង់ចាំយូរ ពេលនេះភ្លើងស្តុបឆ្លងទៅផ្សារ ភួពុយ ចាប់ផ្ដើមតម្លើងហើយ

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា ភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) នៅចំណុចផ្លូវជាតិលេខ៥ ឆ្លងកាត់កំណាត់ផ្លូវបេតុង និងផ្លូវរថភ្លើង ទៅតំបន់អភិវឌ្ឍន៍ភួពុយ «ផ្សារភួពុយ» ក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានចាប់ផ្តើមតម្លើង នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយ បន្ទាប់ពីបងប្អូនពុកម៉ែប្រជាពលរដ្ឋ…

នំស្លឹកស្រស់ បង្អែមលត ស្លឹកគូឆាយ ប៉េងប៉ោះតូចៗ និងត្រសក់ផ្អរមានភាពមិនប្រក្រតី ត្រូវបានមន្ត្រីសាខាកាំកុងត្រូលរកឃើញ ក្នុងផ្សារត្រីក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពី និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ ក្នុងផ្សារត្រីក្រុងប៉ោយប៉ែត ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារដែលដាក់តាំងលក់ក្នុងផ្សារបានចំនួន ៤០ គំរូ រួមមាន៖ បន្លែ…

សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ ករណីវះមុងលួចសម្ភារៈ នៅស្រុកកៀនស្វាយ

កណ្តាលៈ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣និង៤០នាទីរសៀល មានករណីលួច ត្រង់ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ វិន វិឆាន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលលំហាត់ ឃុំអូរវាលលើ…

បុរសម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត យកកាំបិតចាក់ពោះខ្លួនឯ បណ្ដាលឲ្យរងរបួសធ្ងន់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោ ១១ និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមានករណីបុរសម្នាក់ មិនដឹងកើតអី ស្រាប់តែយកកាំបិតចាក់ពោះខ្លួនឯង បណ្ដាលឲ្យរងរបួស ។ ជនរងគ្រោះឈ្មោះនួន ចៅ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាមនុស្សមានជំងឺប្រចាំកាយ…

បុរសម្នាក់បើករ៉ឺម៉កដឹកបន្លែង ជ្រុលចង្កូតទៅបុករថយន្តដឹកទឹក បណ្ដាលឲ្យស្លាប់នឹងកន្លែង

ព្រះសីហនុៈ នៅវេលាម៉ោង ៨ និង ៤០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចសាលាដុនបូស្កូ ស្ថិតភូមិ០៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរារណ៍មួយកើតឡើង។ ដំណើររឿង៖ នៅវេលាកើតហេតុ មានរ៉ឺម៉កម៉ូតូដឹកបន្លែមួយគ្រឿង បើកបរដោយឈ្មោះ គ្រៀល គ្រី ភេទប្រុស…