មន្រ្តីជំនាញកាំកុងត្រូលរកឃើញនំបាញ់ឌុកមានសារធាតុគីមីប៊ូរ៉ាក់ នៅផ្សារសំរោងយ៉ោង
តាកែវៈ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្ត នៅក្នុងឱកាសចុះត្រួតពិនិត្យទំនិញ និងចំណីអាហារជាច្រើនមុខ រួមនឹងគ្រឿងកំប៉ុងជាច្រើនមុខនៅក្នុងផ្សារសំរោងយ៉ោង ដែលស្ថិតនៅក្នុងស្រុកបាទី នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើតេស្ត បឋមរកឃើញសារធាតុគីមីប៊ូរ៉ាក់ នៅនំបាញ់ឌុក ។ លោក ប៉ោ លាងគង់ ប្រធានសាខា ដែលបានដឹកនាំមន្រ្តីជំនាញកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសន្តិសុខផ្សារ…