កុំស្មានតែគេចខ្លួនរួចនោះ! ប្លន់សម្លាប់នៅភ្នំពេញ តាមបង្ក្រាបបាននៅខេត្តបាត់ដំបង

ភ្នំពេញ-បាត់ដំបងៈ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីប្លន់សម្លាប់នៅរាជធានីភ្នំពេញនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបបាន២នាក់ ម្នាក់នៅភ្នំពេញ និងម្នាក់ទៀតបង្ក្រាបបាននៅខេត្តបាត់ដំបង។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ…

ឈាមស្រែកស្បែកហៅ! ឃាតក ដែលចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់ ចាន់ត្រជាក់ចិត្ត ក្នុងខណ្ឌមានជ័យ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩​ នៅចំណុចមុខផ្ទះសំណាក់៨២ ស្ថិតក្នុងក្រុមទី១៤ ភូមិស្វាយធំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមនិងកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ ចាន់ គឹមលី បានមកសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ…

ប្រុងប្រយ័ត្នបងប្អូន! ខ្ទឹមស​ផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មទម្ងន់ ២៥តោន ត្រូវបានដុតកម្ទេចចោល

ព្រះសីហនុៈ ទំនិញខ្ទឹមសនាំចូលពីប្រទេសចិន ដែលមានផ្ទុកសារធាតុគីមីប្រភេទថ្នាំពុលកសិកម្ម Disulfoton សម្រាប់ការពារសត្វល្អិតបំផ្លាញដំណាំ និងគ្រាប់ធញ្ញជាតិទម្ងន់ជាង ២៥តោន ត្រូវបានអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ធ្វើការដុតកម្ទេចចោល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីការពារសុខមាលភាពជូនប្រជាពលរដ្ឋ។ ពិធីដុតកម្ទេចទំនិញ បានធ្វើឡើងនៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់…

ប៉ះពាល់ដល់សុខភាពណាស់! សមត្ថកិច្ចរកឃើញ សំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុង ស្ពៃតឿ ម្ទេសដៃនាង ស្ពៃចិន

ភ្នំពេញៈ កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានី សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារធំថ្មី និងតូបលក់ទំនិញមួយចំនួនក្នងខណ្ឌ ដូនពេញ ចុះត្រួតពិនិត្យទំនិញនិងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ។ យើងបានយកគំរូម្ហូបអាហារចំនួន៤៨គំរូមកពិសោធន៍នៅរថយន្តពិសោធន៍ចល័តដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ…

ជិះម៉ូតូលឿន ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែ ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូស្មាសបុកជាមួយរ៉ឺម៉កម៉ូតូយ៉ាងពេញទំហឹ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ចូនទៅដល់មន្ទីពេទ្យ​​ កាលពី​វេលាម៉ោង​៧យប់​ ថ្ងៃទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៩​ ទល់មុខនិង​ក្រុមហ៊ុន​ ម៉ាសាដេស​ ផ្លូវ​៣០ម៉ែត្រ​ ភូមិ​ទួល​រការ​ សង្កាត់ចាក់​អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។ ជនរងគ្រោះ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយទេ​…

រថយន្តកូរ៉េ ឈប់ចតចោល ត្រូវម៉ូតូពន្លះពីក្រោយ ផ្ដាច់ជីវិតបុរសម្នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុករថយន្ត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃ សុក្រ ទី២៥ខែមករាឆ្នាំ២០១៩នៅចំណុចមុខវត្តក្តីចាស់​ ក្នុងភូមិបាក់ខែង សង្កាត់ បាក់ខែង​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ​ ជនរងគ្រោះ (សព) មានឈ្មោះញឹម ផន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់​…

អុញនោះ! រកឃើញបបែលក្រៀម ម្ទេសដៃនាង មើមខ្ទឹមស ខ្ទឹមក្រហម និងស្លឹកខ្ទឹម មានផ្ទុកសារធាតុគីមីបូរ៉ាក់ និងសំណល់គីមីកសិកម្ម

ក្រចេះ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានចូលរួមសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារនៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនៅក្នុងផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ។ គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់…

មន្ត្រី​កាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ រកឃើញសណ្តែកគួរ​ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត!

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ដើម្បីពង្រឹងកិច្ចការការពារសុខុមាលភាពប្រជាពលរដ្ឋនៅថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដោយមានការសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារវេចខ្ចប់ស្រាប់…

​ឃាត់ខ្លួន​ក្រុមចោរ​​និង​អ្នកទទួលផល​ចោរកម្ម​៣​នាក់ ពាក់ព័ន្ធករណី​លួច​ភ្នែក​កាមេរ៉ា​សុវត្ថិភាព!

ស្វាយ​រៀងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​៣​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ស្វាយរៀង​ ស្រាវជ្រាវ​ឃាត់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​លួច​ភ្នែក​កាមេរ៉ា​សុវត្ថិភាព​យក​ទៅ​លក់​ ។​ ​តាម​របាយការណ៍​របស់​ កម្លាំង​ជំនាញ​នគរបាល​ក្រុង​ស្វាយ​រៀង​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​ព្រឹក​ មានឈ្មោះ​ សុខ​ ចាន់​ហ៊ួ​ ភេទ​ប្រុស​ អាយុ​…

​គ្រូ​វិទ្យាល័យចេកម្នាក់ ត្រូវរថយន្តដឹកដីបុកពីក្រោយ រងរបួសធ្ងន់!

ស្វាយរៀងៈ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗតែម្តង នៅលើផ្លូវជាតិលេខ​១ ចន្លោះគីឡូម៉ែតលេខ​១២២-១២៣ ភូមិ ធ្មល់ សង្កាត់ ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។ ជនរងគ្រោះមានឈ្មោះ អ៊ុក ថុន…