ស្លាប់ ០៤នាក់ របួស ២៤នាក់នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៣០ឧសភា

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសដែលបានកើតឡើងនៅថ្ងៃទី៣០ឧសភា ឆ្នាំ២០១៦ មានចំនួន ១២លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) រងរបួសធ្ងន់ ៩នាក់ (ស្រី៤នាក់) និងរបួសស្រាល ១៥នាក់ (ស្រី៤នាក់) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត…

(ខ្សឹប)អ្នកធំនៅបាត់ដំបង ត្រូវប៉ាន់ល្បែងភ្នាល់ទឹកភ្លៀង

បាត់ដំបងៈ មន្ត្រីរាជការ សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងជាច្រើន បានខ្សឹបប្រាប់នាយក្តាមប្រៃ ឲ្យដឹងថា នៅទូទាំងខេត្តបាត់ដំបង ពិសេសក្រុងបាត់ដំងតែម្តង ល្បែងភ្នាល់ទឹកភ្លៀង កំពុងត្រូវគេបើកលេងយ៉ាងពេញបន្ទុក នៅម្ដុំខាងក្រោយផ្សារភូពុយ ឬខាងក្រោយវត្តទួលដូនពុក ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រភពបានខ្សឹបប្រាប់ទៀតថា មេល្បែងភ្នាល់ទឹកភ្លៀងក្នុងតំបន់នេះ ត្រូវគេស្គាល់ថា ឈ្មោះ តាល់…

ផ្ញើកូននឹងស្ទាវក្នុងភូមិ ត្រូវគេអារ.កសម្លាប់

បាត់ដំបងៈ កុមារាមានតែអាយុ៤ឆ្នាំម្នាក់ ត្រូវបានឃាតករអារ.កសម្លាប់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងសាហាវជាទីបំផុត ខណៈដែលឪពុកម្តាយមានរវល់ទៅខេត្តបាត់ដំបង ដោយបានផ្ញើកូននៅជាមួយក្រុមយុវជនស្ទាវៗ ដែលរស់នៅក្នុងភូមិជាមួយគ្នា។ ទីបំផុតកូនប្រុសត្រូវបានក្រុមក្មេងពាលទាំងនោះអារ ក សម្លាប់តែម្តងនៅក្នុងផ្ទះ ហើយនាំគ្នាគេចខ្លួនបាត់អស់រលីង។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ចំណុចក្រុមទី៥ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ…

ដកលោកអធិការក្រុងបាត់ដំបង ក្រោយមានរឿងអាស្រូវរុំខ្លួន

បាត់ដំបងៈ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលាខេត្តបាត់ដំបង បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងផ្លាស់ប្តូរមុខតំណែងមន្ត្រីនគរបាលក្រុងបាត់ដំបងច្រើនរូប ក្រោមធិបតីភាពលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង។ ក្នុងពិធីនោះ បានប្រកាសដកលោក យឹម វិចិត្រ អធិការក្រុងបាត់ដំបង ចេញ ដាក់លោក ប៉ាង ហៀង…

មានអ្វីជាអាថ៌កំបាំង! អាវុធហត្ថខេត្តបាត់ដំបង ដោះលែងរថយន្តក្រុងដឹកទំនិញបែបភ្លេកបន្ទោល

បាត់ដំបងៈ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ រថយន្តក្រុងចំនួន២គ្រឿង ត្រូវបានមន្ត្រីអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ទុកដើម្បីសាកសួរ ជុំវិញករណីដឹកទំនិញ ដែលគេសង្ស័យថា គេចពន្ធ។ ប៉ុន្តែការឃាត់រថយន្តទាំងពីរគ្រឿងនេះ ត្រូវបានអាវុធហត្ថខេត្តដោះលែងវិញ ដោយអះអាងថា មិនមានពាក់ព័ន្ធបទល្មើស។ នៅមុននេះបន្តិច ភ្នាក់ងារសារព័ត៌មាន Post News បានឲ្យដឹងថា…

ភ្លើងប្រច័ណ្ឌ ប្រពន្ធចាក់សាំងដុតប្តីទាំងរស់

បាត់ដំបងៈ ដោយសារតែអំណាចនៃកំហឹងភ្លើងប្រច័ណ្ឌ វាបានធ្វើឱ្យស្ត្រីម្នាក់ដាច់ចិត្តយកសាំងចាក់ស្រោចដុតប្តីទាំងរស់ ព្រោះតែប្តីកំហូចលួចមានស្នេហារជាមួយស្រីក្មេង ប៉ុន្តែ មិន​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ គ្រាន់តែ​រង​របួស​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃធំ ឃុំ​ឃ្លាំង​មាស ស្រុក​បរវេ​ស ខេត្តបាត់ដំបង។ ​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ផ​ន សុ​ភី អាយុ​៣៦​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ…

បើកម៉ូតូលឿនដូចហោះ ព្រលះគោយន្តកន្ត្រៃចតស្ងៀម ស្លាប់២នាក់

ឧ​ត្ត​រ​មានជ័យៈ គ្រោះថ្នាក់​ចរាចរណ៍ ​ម៉ូតូ​មួយ​គ្រឿង​មិន​ដឹង​ជា​ចងកំហឹងមកពីណា​ បាន​បើក​មក​បំបុក​​នឹង​​គោយន្ត​កន្ត្រៃ​​ ចត​ស្ងៀម ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​ ​(​​ប្រុស​១​ ស្រី​១ )​។ ​ហេតុការណ៍​នេះ ​បានកើតឡើង​​ នៅវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦៨ ​ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​កូន​ក្រៀល ​ក្រុង​សំរោង…

គ្រោះថ្នាក់ចរាចរណ៍២លើក ស្លាប់មនុស្ស៣នាក់ រងបួសធ្ងន់២នាក់

ឧត្តមានជ័យៈ ករណីទី១ កើតឡើងក្នុងស្រុកអន្លង់វែង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវលេខ១៧៤ ចំណុចមុខហាងអាហារដ្ឋាន តាគីមខ្យងអាំង ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លងវែង ដោយម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ (ប្រុស) របួសធ្ងន់ចំនួន២នាក់ ប្រុស និងខូចម៉ូតូ២គ្រឿង។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ…

ផ្សិតប៉ក់ខ្មែរ កំពុងពេញនិយម នៅលើទីផ្សារក្នុងប្រទេសថៃ

បាត់ដំបងៈ នៅចុងខែមេសា និងក្នុងខែឧសភា ដែលជារដូវភ្លៀងធ្លាក់នាដើមឆ្នាំ គឺជាពេលវេលាដែលប្រជាកសិករខ្មែរមួយចំនួនដែលរស់នៅតាមតំបន់ភ្នំ និងតំបន់ ខ្ពង់រាប ចាប់ផ្តើមដើរប្រមូលផលផ្សិតមួយប្រភេទដែលមានឈ្មោះថា « ផ្សិតប៉ក់ » ដែលជាប្រភេទផ្សិតម៉្យាងដុះជាហ្វូងៗ នៅក្នុងតំបន់ដីល្បាយខ្សាច់ ហើយក៏បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ យោងតាមសេចក្តីរាយការណ៍ពីប្រភពមួយនៅក្នុងឃុំស៊ីវិឈាន ស្រុកណាំយឺនខេត្តអ៊ុបុន រ៉ាចថានី ប្រទេសថៃ បានឲ្យដឹងថា ថ្មីៗនេះនៅក្នុងទីផ្សារដែលស្ថិតនៅជាប់នឹងព្រំដែនថៃ…

ជីវិតថ្លៃ ជីកដីដាក់រោងគោ ប៉ះចំមីនផ្ទុះកក្រើក តែសំណាងគ្រាន់តែរបួស

បាត់ដំបងៈ បុរសវ័យចំណាស់ម្នាក់ជីវិតថ្លៃ បានយកចបទៅជីកដីនៅក្បែរផ្ទះ ដើម្បីយកទៅចាក់ បំពេញក្នុងរោងគោ ប៉ះចំគ្រាប់មីនផ្ទុះកក្រើកភ្ញាក់ផ្អើលពេញភូមិ តែគ្រាន់តែរងរបួស ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។ សមត្ថកិច្ច មូលដ្ឋាន…