អំពើហិង្សាក្នុងគ្រួសារ!ប្តីយកកាំបិតចាក់បំពង់កប្រពន្ធបណ្តាលឲ្យមុតហូរឈាមរត់ទៅប្តឹងសមត្ថកិច្ច

ភ្នំពេញៈ ស្ត្រីម្នាក់ក្នុងស្ថានភាពរបួសមុតបំពង់ក បន្ទាប់ពីប្តីផឹកស្រាស្រវឹង ប្រដាប់ដោយកាំបិតប្រើហិង្សាចាក់ឲ្យរបួស រហូតដល់ប្រពន្ធទ្រាំលែងបាន ច្រើនដងពេក ប្តឹងប៉ូលិសឲ្យចាប់ខ្លួន កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅក្រុម៧ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ប្តីដៃដល់មានឈ្មោះកង អ៊ុយ អាយុ៣៤ឆ្នាំ មុខរបរគ្មានទេ…

នៅរសៀលនេះជនបង្កដែលបើករថយន្តRX400hបុកសមត្ថកិច្ចត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបញ្ជូនទៅតុលាការ

ភ្នំពេញៈ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលើករណីបុរសម្នាក់ឈ្មោះពុធមនោរម្យដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅនិងបានបើករថយន្តក្នុងល្បឿនលឿនដែលបង្កឲ្យមន្ត្រីចរាចរណ៍ម្នាក់ដួលជាពិសេសក្រោយធ្វើការស្រាវជ្រាវនិងត្រួតពិនិត្យបានបង្ហាញឲ្យឃើញថាជនបង្កនេះបានប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវដោយយកស្លាកលេខរថយន្តផ្សេងមកពាក់។ ជនបង្កនេះត្រូវបានចោទប្រកាន់លើចំណុច៣ផ្សេងគ្នាទី១គឺការរារាំងសមត្ថកិច្ចពេលកំពុងតែអនុវត្តការងារនិងទី២គឺការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ(យក ស្លាកលេខរថយន្តផ្សេងមកពាក់)ទី៣បើករត់គេចពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ នៅរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០វេលាម៉ោង២និង០០រសៀលជនបង្កត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរៀបចំសំណុំឯកសារនិងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕  

នៅរសៀលថ្ងៃនេះជនបង្កដែលបើករថយន្តRX400hបុកសមត្ថកិច្ចត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបញ្ជូនទៅតុលាការ

ភ្នំពេញៈ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលើករណីបុរសម្នាក់ឈ្មោះពុធមនោរម្យដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅនិងបានបើករថយន្តក្នុងល្បឿនលឿនដែលបង្កឲ្យមន្ត្រីចរាចរណ៍ម្នាក់ដួលជាពិសេសក្រោយធ្វើការស្រាវជ្រាវនិងត្រួតពិនិត្យបានបង្ហាញឲ្យឃើញថាជនបង្កនេះបានប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវដោយយកស្លាកលេខរថយន្តផ្សេងមកពាក់។ ជនបង្កនេះត្រូវបានចោទប្រកាន់លើចំណុច៣ផ្សេងគ្នាទី១គឺការរារាំងសមត្ថកិច្ចពេលកំពុងតែអនុវត្តការងារនិងទី២គឺការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ(យកស្លាកលេខរថយន្តផ្សេងមកពាក់)ទី៣បើករត់គេចពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ នៅរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០វេលាម៉ោង២និង០០រសៀលជនបង្កត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរៀបចំសំណុំឯកសារនិងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕  

មន្រី្តប៉ូលិសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

តាកែវៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧និង១៣នាទី មានករណីមន្រ្តីប៉ូលិសម្នាក់ មានជំងឺសរសៃប្រសាទនិងផឹកស្រាច្រើន បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅលើផ្ទះ ស្ថិតនៅក្នុងភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ជនរគ្រោះឈ្មោះ អេ ពូល ហៅឡា ភេទប្រុស អាយុ៥៣ មានមុខរបរជាមន្រ្តីប៉ូលិស…

រថយន្តស៊េរីទំនើប ១គ្រឿង សង្ស័យជារបស់មន្ត្រីប៉ូលិសម្នាក់ ស្រវឹងស្រា បើកបុករថយន្តដឹកត្រីពីក្រោយ

ភ្នំពេញៈ នៅវេលាម៉ោង ១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានមុនីវង្សថ្មី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីរថយន្តស៊េរីទំនើបមួយគ្រឿង សង្ស័យជារបស់មន្ត្រីប៉ូលិសម្នាក់ ស្រវឹងស្រា បើកបុករថយន្តដឹកត្រីពីក្រោយ។ រថយន្ដស៊េរីទំនើប ពណ៌ទឹកក្រូច ម៉ាក HILUX ពាក់ផ្លាកលេខ ភ្នំពេញ 2AG-4040។…

ជនសង្ស័យម្នាក់ លួចផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ ត្រូវប៉ូលិសចាប់វាយខ្នោះ

ភ្នំពេញៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរ បាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ៥១៥E3 ផ្លូវលេខ១២៨ ក្រុមទី២៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទលួចផ្លោះរបងឡើងផ្ទះជនរងគ្រោះលួចយកលុយចំនួន៣៧០,០០០៛ , ឡេបថបម៉ាក…

លង់ស្នេហ៍តាមហ្វេសប៊ុក ណាត់ជួបគ្នាផឹកស៊ី រួចចូលផ្ទះសំណាក់ ត្រូវម្តាយខាងស្រី ប្តឹងប៉ូលិស ចាប់វាយខ្នោះ ចោទថា បំពានសេពសន្ថវៈ

ភ្នំពេញៈ ជាងកាត់សក់ម្នាក់ ត្រូវនគរបាលចាប់វាយខ្នោះ បន្ទាប់ពីលង់ស្នេហ៍យុវតីជាសិស្សសាលា មិនទាន់គ្រប់អាយុម្នាក់ តាមរយៈហ្វេសប៊ុក ហើយឈានទៅដល់ការណាត់ជួបផឹកស៊ី ពេលស្រវឹងក៏នាំគ្នាទៅរួមភេទ ក្នុងផ្ទះសំណាក់បានសម្រេច តែបែកការណ៍ ត្រូវម្តាយខាងស្រី ប្តឹងចោទប្រកាន់ ពីបទបំពានសេពសន្ថវៈ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅផ្លូវលេខ២៨៥…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ លួចកាបូបលុយពីអ្នកចូលទិញឥវ៉ាន់ក្នុងផ្សារ

ភ្នំពេញៈ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពលួច យកកាបូបលុយពីអ្នកចូលទិញឥវ៉ាន់ នៅក្នុងផ្សារអស់ចំនួន ១៩០ម៉ឺនរៀល និងទូរស័ព្ទដៃ ១គ្រឿង ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ សហការជាមួយកម្លាំងសន្តិសុខផ្សារទួលសង្កែ ធ្វើការឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង៩ និង០០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៩០០ ក្នុងផ្សារទួលសង្កែភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។…

ក្រុមក្មេងទំនើង៥នាក់ ត្រូវកម្លាំងនគរបាលស្រុកបាទី ឃាត់ខ្លួន ករណីគប់កញ្ចក់រថយន្តអ្នកដំណើរ

តាកែវៈ កម្លាំងនគរបាលស្រុកបាទី ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ ក្រោយធ្វើសកម្មភាពយកដំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅខាងជើងខ្លោងទ្វារ ចូលរមណីយដ្ឋានភ្នំតាម៉ៅ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ ក្រោយមានសកម្មភាពក្រុមក្មេងទំនើងយកដំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរ ម្ចាស់រថយន្តរងគ្រោះបានសរសេរបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុក សុំឲ្យប៉ូលិស ស្រុកបាទី ចាត់វិធានការ…

ពេលលេងជុំៗ ប៉ូលិសចុះទៅដល់រត់អស់រលីង បន្សល់តែមាន់ ១ក្បាល និងម៉ូតូ ៣១គ្រឿង

ត្បូងឃ្មុំៈ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចុះកិច្ចប្រតិបត្តិការ បង្ក្រាបទីតាំងសង្វៀន លួចជល់មាន់ ០១កន្លែងស្ថិត នៅចំណុចភូមិខ្នាចជុំ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ប្រប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទី ខណៈពេលកម្លាំងចុះល្បាត ក្នុងភូមិសាស្ត្រ អ្នកលេងរត់គេចខ្លួនអស់បន្សល់ទុកវត្ថុតាងមួយចំនួនរួមមាន៖…