យុវជនម្នាក់ប្រើប្រាស់សារធាតុញៀន ដើរលួចមិនរើសមុខ ពេលនេះពលរដ្ឋប្តឹងប៉ូលិសឃាត់ខ្លួន

ភ្នំពេញៈ យុវជនម្នាក់ប្រើប្រាស់សារធាតុញៀនច្រើនឆ្នាំមកហើយ បង្កបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន ដើរលួចមិនរើសមុខប៉ះអ្វីយកហ្នឹង ពលរដ្ឋព្រួយបារម្ភភ័យខ្លាច ទោះជាសមត្ថកិច្ចចាប់ឃាត់ខ្លួន ច្រើនលើកច្រើនសារមកហើយ តែមិនរាងចាល ទើបនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ សហការជាមួយអាជ្ញាធរ ចុះទៅចាប់ឃាត់ខ្លួនបាននៅក្នុងបរិវេណវត្តទួលសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។…

បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូបុកគូថរថយន្តឈប់ស្ដុបពីក្រោយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីម៉ូតូជិះគូថរថយន្តឈប់ស្ដុប។ រថយន្តមួយគ្រឿងម៉ាក lexus rx300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2W-5890។…

ចុម! លួចម៉ូតូប៉ូលិសទៀត

កោះកុងៈ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោង១០និង០០នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមាបានទទួលបណ្តឹងពីឈ្មោះហុង ពៅ​ភេទប្រុស​ មុខរបរនគរបាលបានបាត់ម៉ូតូ១គ្រឿងZomerXពណ៌ខ្មៅពាក់ស្លាកលេខ1J8036 ដែលចតនៅមុខផ្ទះស្ថិតនៅភូមិចាំយាមឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា។ លុះដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នាវេលាម៉ោង១០និង៤៥នាទីព្រឹកកម្លាំងជំនាញបានធ្វេីការស្រាវជ្រាវឈានដល់ឃាត់ខ្លួនខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ុក សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ២ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលេីរួចមកសុំស្នាក់នៅផ្ទះរបស់ឈ្មោះសុខ ដាវី ភេទប្រុសអាយុ៣០ឆ្នាំស្ថិតនៅភូមិ១សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ។ បច្ចុប្បន្នកម្លាំងកំពុងធ្វើការសាកសួរបន្តនិងបំពេញសំណុំរឿងចាត់ការតាមនិតិច្បាប់ចំណែកឯវត្ថុតាងប្រគល់ជូនម្ចាស់ដើមវិញ៕  

ខ្មែរឥស្លាមម្នាក់ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានហើយ គេចខ្លួនរួចមួយថ្ងៃ ត្រូវប៉ូលិសចាប់វាយខ្នោះ

រតនគិរីៈ យោងតាមផេក ទូរទស្សន៍ខេត្តរតនគិរី បានឲ្យដឹងថា មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅសង្កាត់កាចាញ ហើយបានរត់គេចខ្លួនមួយថ្ងៃ មកសម្ងំនៅស្រុកកូនមុំអស់លក្ខណ៍ ។ បន្ទាប់ពីជនសង្ស័យរត់គេចខ្លួន កម្លាំងអធិការក្រុងបានលុង សហការជាមួយ កម្លាំងសមត្ថកិច្ចស្រុកកូនមុំ ចុះស្រាវជ្រាវ រកមុខសញ្ញាឃើញ បានឃាត់ខ្លួនជនសង្ស័យភ្លាមៗ ក្នុងនោះដោយមានការសម្របសម្រួលពីលោក លាង អ៊ូ…

ចិនចាប់បង្ខាំងចិន និងជាប់ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន ត្រូវអាវុធហត្ថភ្នំពេញ ចាប់បញ្ជូនទៅតុលាការ

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស របស់អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ០៩នាក់(បុរសចិន ០៨នាក់ និងស្ត្រីភូមា ០១នាក់) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សខុសច្បាប់ ដែលមានជនរងគ្រោះ ជាជនជាតិចិនដូចគ្នា។…

កាច់កម៉ូតូជិះគេចខ្លួនបានជិត១ខែស្រាប់តែប៉ូលិសចំណាំមុខឃាត់ខ្លួនបានវិញ

ភ្នំពេញៈជនសង្ស័យ ម្នាក់ បាន ធ្វើ សកម្មភាព លួចកាច់ ក ម៉ូតូ ហើយ រត់ គេច បាន រយៈពេល ជិត ១ខែ ក៍ត្រូវ បាន កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍…

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ខ្សែ.កជាង១តម្លឹង បានសម្រេច ពីបុរសម្នាក់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ខ្សែ.ក ប្លាកទីនទម្ងន់១តម្លឹងជាង ពីបុរសម្នាក់ កំពុងដើរមកពីផ្សារជាមួយប្រពន្ធ ត្រឡប់ទៅផ្ទះ បានសម្រេច ហើយជនសង្ស័យបានគេចខ្លួនបានសម្រេច មិនរំខានដល់ប៉ូលិសមូលដ្ឋានឡើយ។ ហេតុការណ៍នេះ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ឧសភា ២០២០ ចំណុចមុខផ្ទះគ្មានលេខផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ…

ទាហានអ៊ីស្រាអែល ត្រូវបានសម្លាប់អំឡុងការវាយឆ្មក់ នៅតំបន់ West Bank

អ៊ីស្រាអែលៈ អាជ្ញាធរប្រទេសអ៊ីស្រាអែល បាននិយាយថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់ បានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់ នៅក្នុងតំបន់ West Bank កាលពីថ្ងៃអង្គារ ខណៈដែលប៉ូលិសបានរងរបួស ដោយជនជាតិប៉ាឡេស្ទីនម្នាក់ បានព្យាយាមចាក់មន្ត្រីសន្តិសុខ នៅប៉ុស្តិ៍ត្រួតពិនិត្យ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ តាមរយៈព្រឹត្តិការណ៍ កើតមានជាច្រើនផ្សេងៗគ្នា…

ផ្អើលឆោទ្បោ! កូនប្រសាលោកមេភូមិទួលខ្ពស់ ជិះម៉ូតូស៊េរីចាស់ គ្មានផ្លាកលេខ ត្រូវប៉ូលិសផាកពិន័យ អត់លុយឲ្យ បង្កាត់ភ្លើងដុតម៉ូតូចោល

ប៉ៃលិនៈ កាលពីវេលាម៉ោង៦ កន្លះព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្ថិតបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សមត្ថកិច្ច បានចុះដាក់កម្លាំងតាមគោលដៅ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី នៅពេលនោះ ស្រាប់តែបុរសម្នាក់ ជិះម៉ូតូចាស់១គ្រឿង មិនពាក់មួកសុវត្ថិភាព គ្មានផ្លាកលេខ និងកញ្ចក់ ត្រូវនគរបាលផាកពិន័យអស់ប្រាក់ជាង១០ម៉ឺនរៀល…

ទើបទិញម៉ូតូថ្មី ត្រូវចោរគាស់ទ្វារចូល លួចយកទៅបាត់ នៅបុរីញ៉ូថោន ម្ចាស់រត់ទៅប្តឹងប៉ូលិសទាំងព្រឹក

ភ្នំពេញៈ ស្ត្រីកម្មការនីរោងចក្រម្នាក់ រត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ៣ ទាំងព្រឹក នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីមានជនសង្ស័យ គាស់ទ្វារផ្ទះចូលលួចយកម៉ូតូ ស្កុបពី ទើបនឹងទិញថ្មីៗ រួមទាំងលុយកាក់ ទូរស័ព្ទ គ្រាដែលលង់លក់ក្នុងដំណេក។ ហេតុការណ៍នេះ កើតទ្បើងនៅផ្ទះជួល បុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ៣…