ធ្វើបុណ្យ​ឆ្លង​ព្រះវិហារ​អាល់​ភូរ​កន​ឥស្លាម​នៅ​ឃុំ​អូរ​ឬ​ស្សី​ស្រុក​កំពង់ត្រឡាច​

​កំពង់ឆ្នាំង​៖​លោកជំទាវ កែវ ចន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​និង​មន្ត្រី​រា​ការ​មួយ​ចំ នួន​ក្នុង​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០ ១៤ បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​ព្រះវិហារ​(​សូ​រ៉ាវ​)​អាល់​ភូរ​កន​ឥស្លាម (​កន្លែង​ប្រមូលផ្តុំ​មនុស្ស​អោយ​ធ្វើ​តែ​អំពើ​ល្អ​)​នៅក្នុង​ភូមិ​ចាន់​គៀក ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​។ ​ ​លោកជំទាវ កែវ ចន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង បានធ្វើការ​សំណេះ​សំ​…

ចោរលួច​គោ​ពី​ស្រុក​កំពង់ត្រឡាច​ទៅ​លាក់​នៅ​ស្រុក​ទឹកផុស​ចាប់​ត្រូវ​​សមត្ថកិច្ច​ចាប់បាន​ទាំង​អ្នក​លួច​និង​ទាំង​អ្នកទិញ​

​កំពង់ឆ្នាំង​៖​បុរស​២​នាក់​ជា​ជនសង្ស័យ​ក្នុង​ករណី​ចោរលួច​គោ ដែល​ម្នាក់​ជា​អ្នក​លួច​គោ ម្នាក់​ទៀត​ជា​អ្នក ទិញ​គោ ត្រូវបាន​ម្ចាស់​គោ​និង​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន នៅវេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​លំនៅដ្ឋាន​របស់​ជនសង្ស័យ​ទាំង​២​នាក់​នោះ ដែល​ស្ថិត​ក្នុងស្រុក កំពង់ត្រឡាច បន្ទាប់ពី​ពួកគេ​បាន​លួច​គោ​ញី​១​ក្បាល​របស់​អ្នកស្រុក​ទៅ​លក់​នៅ​ក្នុងស្រុក​ទឹកផុស​បាន ប្រាក់​១៦៥​ម៉ឺន​រៀល​។​ ​ ​លោក ហ៊ុន វាសនា អធិការនគរបាល​ស្រុក​កំពង់​ត្រឡាច​បាន​និយាយ​អោយដឹងថា​៖…

ក្រុម ហ៊ុន សុខ សំណាង ទទួលបាន​សិទ្ធិ ពី​ក្រុម ហ៊ុន ដា​តា​រ៉ា​ប់ ប៊ើ និង​ទំរីង រ៉ាប់​ប៊ើ កាប់ បំផ្លាញ​ព្រៃឈើ យ៉ាង រង្គាល​

​សៀមរាប ៖ ប្រភព ព័ត៌មាន បាន​បង្ហើប ឲ្យដឹងថា ក្នុង​រយៈ ពេល​ប៉ុន្មាន ឆ្នាំ​កន្លងទៅនេះ ក្រុមហ៊ុន សុខ សំណាង ថៅកែ ឈ្មោះ​ស៊ូ ដែល ទទួលបាន សិទ្ធិ រកស៊ី ឈើ​ក្នុង ទ្រង់…

ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​បង្ក្រាប​សំប៉ាន​លប​លួច​ដឹក​ឈើ​មួយគ្រឿង

​កំពង់ធំ​៖ សកម្មភាព​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ តាមរយះ​កាណូត និង​សំប៉ាន ឬ​តាម​កាណូត​ប៉ុក​ចាយ ត្រូវបាន​ចាប់ផ្តើម​កំរើក​សាជាថ្មី បន្ទាប់ពី​មាន​ដំណឹង​ថា រដ្ឋាភិបាល​បាន​អនុញ្ញាតិឲ្យ​មាន​ការសុំ​ច្បាប់​ដឹកឈើ ធ្វើ​ទូកងរ ទើប​មាន​ជន​ឆ្លៀត​ឱកាស​បាន​ក្លែងបន្លំ​ដឹកឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ តាម​បណ្តោយ​ស្ទឹងសែន តែ​សំណាង​អាក្រក់​ត្រូវបាន​ជាប់អន្ទាក់​មេព្រៃ​។​ ​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី ២៧ ខែ​កញ្ញា ឆ្នាំ ២០១៤ វេលា​ម៉ោង ១១ មាន​កាណូត​សំប៉ាន​មួយ​គ្រឿង​បាន…

រថយន្ត​សាំង​យ៉ុង​ដឹក​លើស​ចំណុះ​ផ្ទុះ​កង់​ក្រោយ​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាលអោយ​មនុស្ស​រង​របួស​ធ្ងន់​ស្រាល​១៦​នាក់​

​ ​ស្ទឹងត្រែង​៖​រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ​កំពង់ធំ រតនៈគីរី ផ្ទុក​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​២៥​នាក់​រួម​និង​ទំនិញ​ដាក់​លើដំបូល​ជាច្រើន​ទៀត​នោះ ធ្វើអោយ​លើស​ចំណុះ ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងស្តាំ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលឱ្យ​មនុស្ស​៦​នាក់ បាក់ដៃ ជើង រងរបួស​ធ្ងន់ និង​ង​១០​នាក់​រងរបួស​ស្រាល ត្រូវ​បាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​អាវុធហត្ថ​ខេត្ត​ដឹក​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​ ​ ​ហេតុ​ការ​រថយន្ត​សាំង​យ៉ុង​ក្រឡាប់​បណ្តាល​មនុស្ស​ជាច្រើន​រងរបួស​ធ្ងន់​ស្រាល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​សុក្រ​ទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១៤​នៅលើ​ផ្លូវជាតិ​លេខ​៩​ថ្មី​ត្រង់ចំនុច​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​ ​…

ប្រជាពលរដ្ឋ​រិះគន់​ថា​ក្រុមហ៊ុន​ជុំ​សុវណ្ណ​មាន ចេតនា​ចត​រថយន្ដក្រុង​រំលោភ​លើ​ផ្លូវ​សា​ធា​រណះ​​​​

​ខេត្ត​ព្រះវិហារ​៖​ទីប្រជុំជន​នៅ​កណ្តាល​ក្រុង​ព្រះវិហារ​មាន​លក្ខណះ​រួម​តូចចង្អៀត​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​ទៅ​មក​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​សព្វថ្ងៃ​នេះ​ខាង​ក្រុមហ៊ុន​ឯកជន​ដឹកជញ្ជូន​តាម​រថយន្ដក្រុង​ប្រភេទ​៤៥​កៅអី​បាន​នាំគ្នា​មក​រកស៊ី​ទទួលទាន​កាន់តែ​ច្រើន​ទ្បើងៗ​។​មុខរបរ​នេះ​បាន​និង​កំពុង​បង្ក​ការលំបាក​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ព្រោះ​តែ​ក្រុមហ៊ុន​ខ្លះ​បាន​ចត​រថយន្ដ​ក្រុង​របស់​ខ្លួន​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ​ជន​សំរាប់ធ្វើ​ដំណើរ​តែម្ដង​។ ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​របេន​រថយន្ដ​ខេត្ត​បាន​និយាយ​រិះគន់​ថា​ក្រុមហ៊ុន​រថយន្ដក្រុង​ឈ្មោះ​ជុំ​សុវណ្ណ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​មុខ​បេន​រថយន្ដ​ខេត្ត​ក្នុង​ភូមិ​កណ្តាល​សង្កាត់​​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​បាន​ចត​រថយន្ដ​ក្រុង​ប្រភេទ​៤៥​កៅអី​របស់​ខ្លួន​រំលោភ​ចំណី​ផ្លូវ​សា​ធា​រណះ​ជិត​ដល់​ទ្រូងផ្លូវ​ធ្វើអោយ​ប៉ះពាល់​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ធ្វើដំណើរ​ទៅ​មក​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​ក្រុមហ៊ុន​ជុំ​សុវណ្ណ​ត្រូវបាន​គេ​ដឹងថា​មាន​រថយន្ដក្រុង​ប្រភេទ​៤៥​កៅអី​ចំនួន​០៤​គ្រឿង​សំរាប់​ស៊ីឈ្នួល​ដឹក​អ្នកដំណើរ​ពី​ខេត្ត​ព្រះវិហារ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​។ ប្រជាពលរដ្ឋ​និយាយថា​ការចត​រថយន្ដ​ក្រុង​បែបនេះ​អាច​នឹង​បង្ក​ការ​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន​ព្រោះ​ទិដ្ឋភាព​ចត​រថយន្ដ​ក្រុង​របៀប​នេះ​មាន​លក្ខណះ​ចង្អៀត​ខ្លាំង​មែនទែន​ហើយ​បាន​បាំង​រថយន្ដ​តាក់ស៊ី​មួយចំនួនធំ​បើក​ចេញចូល​បេន​រថយន្ដ​ថែមទៀត​ផង​។​ប្រជាពលរដ្ឋ​បង្ហើប​អោយដឹងថា​គាត់​បាន​ស៊ើប​ដឹង​រួច​ហើយ​ការ​ដែល​ក្រុមហ៊ុន​ជុំ​សុវណ្ណ​អាច​ចត​រថយន្ដ​ក្រុង​របស់​ខ្លួន​រំលោភ​ជិត​ដល់​ទ្រូងផ្លូវ​សា​ធា​រណះ​បែប​នេះ​ដោយសារ​ថៅកែ​រថយន្ដក្រុង​បាន​រត់ការ​បង់លុយ​ក្រោម​តុ​ដល់​អាជ្ញាធរ​ខេត្ត​ក្នុង​១​ខែៗ​ចំនួន​៣០០​ដុល្លារ​អាមេរិក​។ លោក​គង់គារ​ ​ ​អធិការនគរបាល​ស្ដីទី​ក្រុង​ព្រះវិហារ​បាន​អោយ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​កញ្ញា​២០១៤​ថា​ក្រុមហ៊ុន​រថយន្ដក្រុង​ជុំ​សុវណ្ណ​មិន​បាន​ចត​រំលោភ​លើ​ទ្រូងផ្លូវ​សា​ធា​រណះ​ទេ​គឺ​អាច​ចត​ម្ដង​កាល​នៅ​ពេល​លើកដាក់​ឥ​វ៉ាន់​របស់​អ្នកដំណើរ​តែប៉ុណ្ណោះ​ហើយ​ក៍​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ក្នុងការ​ធ្វើ​ដំណើ​រដែរ​។​លោក​និយាយថា​ក្រុមហ៊ុន​ជុំ​សុវណ្ណ​មានច្បាប់​អាជីវកម្ម​ ​ ​ត្រឹមត្រូវ​ដោយ​បាន​ធ្វើ​ច្បាប់​នៅ​សាលាក្រុង​ព្រះវិហារ​និង​នៅ​មន្ទីរ​សា​ធារ​ណះ​ការ​ខេត្ត​។ ទោះបីជា​យ៉ាងណា​ការបំភ្លឺ​របស់​លោក​អធិការនគរបាល​ស្ដីទី​ក្រុង​ព្រះវិហារ​វា​បាន​ផ្ទុយ​ទៅ​នឹង​មតិ​រិះគន់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​មាន​លំនៅដ្ឋាន​ផ្ទាល់​នៅក្បែរៗ​ក្រុមហ៊ុន​រថយន្ដ​ក្រុង​មួយ​នេះ​ហើយ​ក៍​ជា​អ្នក​បាន​ទទួលរង​ផលប៉ះពាល់​រួច​ទៅ​ហើយ​ពី​ទិដ្ឋភាព​រញ៉េរញ៉ៃ​ចំពោះ​ការចត​រថយន្ដ​ក្រុង​ខ្វះ​សណ្ដាប់ធ្នាប់​ខាងលើនេះ​៕

សកម្មភាព​ដឹកឈើ​ដូច​ហែរ​កឋិន សមត្ថកិច្ច​មេព្រៃ​ជាប់​ត្រគៀក​ព្រោះ​ឈ្លក់​ក្លិន​សំណែន

​កំពង់ធំ​៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​លេខ​២ តាមរយះ​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កូរ៉េ ចេញពី​ខេត្ត​ព្រះវិហារ និង​ស្រុក​ប្រាសាទ​បល្ល័ង្គ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង ប៉ុន្តែ​ពុំ​មាន​សមត្ថកិច្ច​ណា​ម្នាក់ មាន​ឆន្ទះ​ក្នុង​ការបង្ក្រាប​នោះទេ គឺមាន​តែ​សកម្មភា​ពប្រ​ម៉ាញ់ ប្រដេញ​ឲ្យ​ម្ចាស់​រថយន្ត​បង់​ព​ន្ឋ​ជូន​បុគ្គល ។​ ​ជាក់ស្តែង​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កូរ៉េ បាន​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ជា​រៀល​រាល់ថ្ងៃ​បន្តកន្ទុយ​គ្នា​ដូច​ហែរ​កឋិន ទាំង​យប់​ទាំង​ថ្ងៃ តែ​ពុំ​ត្រូវ​បាន​បង្ក្រាប​ឬ​ទប់ស្កាត់​នោះទេ តែ​ពុំ​មាន​ការបង្ក្រាប​ម្តងណា​ឡើយ គឺ​ដោយសារតែ​អ្នក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់…

មិន​ធ្លាប់​មាន​ព្រោះតែ​រឿង​លុយ ១០០0 រៀល ចៅ​បង្កើត​សម្លាប់​ជីដូន ជីតា នឹង​ឪពុកមា​នឹង​ខ្នងពូថៅ ស្លាប់​ទាំង​៣​នាក់​

ព្រះវិហារ​៖​កាលពី​វេលា​ម៉ោង​៤ នឹង​៤០​នាទី​ជិត​ភ្លឺ​ថ្ងៃទី​១៤ ខែ​កញ្ញា​ឆ្នាំ​២០១៤ មាន​ករណី​សម្លាប់​​មនុស្ស​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត​មិន​ធ្លាប់​មាន គឺ​ចៅ​បង្កើត​សម្លាប់​ជីដូន ជីតា នឹង​ឪពុកមា​នឹង​ខ្នងពូថៅ ស្លាប់​ទាំង​៣​នាក់​នៅ​លើ​ខ្ទម​យ៉ាង​វេទនា​បំផុត ករណី​សម្លាប់​មនុស្ស​នេះ បាន​​កើតឡើង​នៅ​ភូមិ​មើ​ន​រាជ ឃុំ​ខ្យង ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ មនុស្ស​យ៉ាង​ច្រើន​មានការ​​តក់ស្លុត​នឹង​ចោមរោម​មើល​យ៉ាងច្រើន ជនរងគ្រោះ​ទី​១​មានឈ្មោះ​ចិន លឿង ភេទ​ប្រុស​អា​​យុ​៦៦​ឆ្នាំ ជនរងគ្រោះ​ទី​២​មាន​ឈ្មោះ​សឹង អឹម ភេទ​ស្រី​អាយុ​៧៣​ឆ្នាំ​ជនរងគ្រោះ​ទី​៣​មាន​​ឈ្មោះ​ចិន…

កាមរី​ស្វិត​បុក​រថយន្ដ​កែច្នៃ​១​គ្រឿង​បណ្ដាលអោយ​អាវុធហត្ថ​ក្រុង​ព្រះវិហារ​ម្នាក់​រួមទាំង​ប្រពន្ធ​កូន​រងរបួស​ធ្ងន់​

ខេត្ត​ព្រះវិហារ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ទ្បើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២​បង្ក​ទ្បើង​ដោយ​រថយន្ដ​កាមរី​ស៊េរី​១៩៩១​បើកបរ​ដោយ​ឈ្មោះ​ទ្បាយ​សុភាព​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ព្រះវិហារ​ទៅ​បុក​រថយន្ដ​កែច្នៃ​១​គ្រឿង​ចត​ស្ងៀម​នៅ​ស្តាំ​ដៃ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១០​កញ្ញា​២០១៤​ស្ថិតនៅ​ភូមិ​ភារកិច្ច​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​។​ ​តាម​សាក្សី​នៅក្បែរ​កន្លែង​កើត​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​បាន​អោយ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរ​នេះ​បង្ក​ទ្បើង​ដោយ​ឈ្មោះ​ទ្បាយ​សុភាព​បើកបរ​ល្មើសច្បាប់​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន​ពី​ជើង​ទៅ​ត្បូង​ហើយ​សង្ស័យ​ស្រវឹង​ជោកជាំ​ថែមទៀត​ផង​ទៅបុក​ពេញទំហឹង​រថយន្ដ​កែច្នៃ​ចត​ស្ងៀម​ក្នុង​ទិស​ស្របគ្នា​។​រថយន្ដ​បង្កហេតុ​ពណ៌​ត្រី​ឆ្លួញ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2B9067 ។​ ​សាក្សី​បន្តទៀត​ថា​រថយន្ដ​បង្ក​ឃើញ​ជិះ​គ្នា​ច្រើន​រួម​មាន​ប្រពន្ធ​និង​កូន​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាល​អោយ​ជនបង្ក​រងរបួស​រយះ​មុខ​រយះ​មាត់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ហើយ​ប្រពន្ធ​និង​កូន​រងរបួស​ធ្ងន់​ស្រាល​ថែម​ទៀត​។​រីឯ​រថយន្ដ​រងគ្រោះ​ត្រូវ​គេ​ស្គាល់​ថា​ជា​របស់​ឈ្មោះ​ហេង​ហៅ ត​ត ថៅកែ​សណ្ឋាគារ​ហេង​ហេង ក្នុង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​សាក្សី​ផ្សេងទៀត​បាន​អោយដឹងថា​ឃើញ​ជន​បង្ក​ឈ្មោះ​ទ្បាយ​សុភាព​និង​ប្រពន្ធ​កូន​បាននាំគ្នា​ទៅ​ស៊ីផឹក​សប្បាយ​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទំនប់​៩៥​នៅ​ព្រឹក​ថ្ងៃទី​០៩​កញ្ញា​២០១៤​ផង​ដែរ​រំលង​បន្ទាប់​មក​ក៍​ឃើញ​គ្រោះថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ​កើត​ទ្បើង​តែ​ម្ដង​នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ដដែល​ហើយ​រថយន្ដ​បង្ក​១​គ្រឿង​នេះ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​នៅ​ព្រឹក​ថ្ងៃទី​១០​កញ្ញា​២០១៤​នេះ​កំលាំង​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ​។​រថយន្ដ​ទាំង​២​គ្រឿង​នឹង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​តាមរយះ​គ្រោះថ្នាក់​ចរាចរ​នេះ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់​ថា​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះវិហារ​រហូត​ដល់​កង​រាជ​អាវុធហត្ថ​ថ្នាក់​ខេត្ត​ឧស្សាហ៍​ឃើញ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​សា​ធា​រណះ​ជា​ញឹកញាប់​ដើមហេតុ​មក​ពី​ចូលចិត្ត​បើកបរ​រថយន្ដ​ល្មើស​ច្បាប់​ព្រហើនកោងកាច​មិន​ខ្លាច​បុក​ប្រជាពលរដ្ឋ​ស្លាប់​បាត់បង់​អាយុជីវិត​នោះទេ​។​ ​ប្រជាពលរដ្ឋ​បានដាក់​រហស្សនាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ក្នុងសម័យ​លោក​កង​សៅ​គុណ​ដឹកនាំ​បន្ទាយ​ថា​ជា​អធិរាជ​ហើយ​បាន​ខំ​តាំង​ខ្លួនឯង​ជា​ចៅហ្វាយ​ប្រជាពលរដ្ឋ​ទៅ​វិញ​ព្រោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​មួយចំនួនធំ​កំពុង​បណ្តែតបណ្តោយ​ខ្លួន​អោយក្លាយ​ទៅ​ជា​ជើងកាង​នៅ​តាម​ទី​សា​ធា​រណះ​អាង​អំណាច​បុណ្យ​សក្តិ​ជាធំ​សូម្បី​ស្ថាប័ន​តុលាការ​ខេត្ត​ព្រះវិហា​រក៍​ខ្លាច​ញញើត​ដែរ​។​ ​ប្រជាពលរដ្ឋ​បាន​លើកទ្បើង​ថា​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​សព្វថ្ងៃ​នេះ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​តាំង​ខ្លួនឯង​ជា​អធិរាជ​ម៉ា​ខេត្តព្រះវិហារ​ចង់​បង្ក​អំពើហិង្សា​បើករថយន្ដ​លឿន​ល្មើស​ច្បាប់​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​,​ចង់​ស៊ីឈ្នួល​កាង​ផ្លូវ​អោយ​ថៅកែ​គ្រញូង​ទុច្ចរិត​,​ចង់​ជួញដូរ​ដឹកជញ្ជូន​ឈើ​ប្រណីត​,​ចង់​ប្រមាថ​ចាប់ចង​គេឯង​និង​ចុងក្រោយ​ដាក់​កំលាំង​តាម​គោលដៅ​គ្រប់​ច្រកល្ហក​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកឈើ​ក៍​មិន​ខុស​ច្បាប់​ដែរ​៕ ​

គោល​បំណង​​នៃ​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ​

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្នុរ ប្រាសាទ​បាពួន រំឭក​គុណ​ព្រះឥសូរ ។ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ជាពិសេស​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវ​ធ្វើ​ម៉េច បន់​ស្រន់ គោរព​បូជា យ៉ាង​ដាច់​ខាត ។…