បាក់​បង្កាន់ដៃរ​ង់​ដារ វត្តភ្នំ​ហាន់ជ័យ​របួស​ភ្ញៀវ​បរទេស ធ្ងន់​ស្រាល​៦​នាក់​

​កំពង់ចាម​៖ ភ្ញៀវទេសចរ​បរទេស​ជនជាតិ​អូស្ត្រាលី​ចំនួន​៦​នាក់​(​ស្រី​៤​នាក់​) បាន​រងរបួស​ធ្ងន់​២​នាក់ និង​ស្រាល​៤​នាក់ ក្នុងខណៈ​កំពុង​ដើរ​ទស្សនា​ព្រះវិហារ​វត្តភ្នំ​ហាន់ជ័យ ហើយ​ឈរ​ផ្អែក​បង្កាន់ដៃរ​ង់​ដារ​ព្រះវិហា​របាក់​ធ្លាក់​មក​ក្រោម​កម្ពស់​៤​ម៉ែត្រ ។​ ​លោក វរៈសេនិយ៍​ត្រី ប៉ាក ជាតិ អធិការនគរបាល​ស្រុក​កំពង់សៀម​បានឲ្យដឹងថា ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅលើ​វត្តភ្នំ​ហាន់ជ័យ ឋិត​ក្នុង​ភូមិ​-​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម…

បង្ក្រាប​អស់​ពេល​១៩​ថ្ងៃ​ទីតាំង​សំបូរ​រ៉ែ​មាស​ខុសច្បាប់​២​កន្លែង​ធ្វើ​សកម្មភាព រុករក​ទ្បើង​វិញ​

​ខេត្ត​ព្រះវិហារ​៖ ទីតាំង​រុករក​រ៉ែ​មាស​ខុស​ច្បាប់​ស្ថិតនៅ​ចំណុច​ចំបក់​បារាំង​ក្នុង​ភូមិ​រំដេង​និង​ភូមិ​ត្រពាំង​ទឹម​ឃុំ​រមទម​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ​បាន​ចាប់ផ្ដើម​សកម្មភាព​ធ្វើ​អាជីវកម្ម​ទ្បើង​វិញ​ហើយ​បន្ទាប់​ពី​កំលាំង​ចម្រុះ​ដឹកនាំ​ដោយ​ស្ថាប័ន​តុលាការ​ខេត្ត​ចុះបង្ក្រាប​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​ទី​១៥​សីហា​២០១៤​កន្លងមក​។ ឈ្មួញ​ដុះ​ស្លែ​គ្រប់គ្រង​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​នេះ​មាន​ឈ្មោះ​ឈន សំអាត ដោយ​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋសភា​មក​គំរាមកំហែង​ពាំង​ពីមុខ​ថែមទៀត​ផង​។​ក្នុងពេល​ជាមួយគ្នា​នេះ​ផង​ដែរ​ទីតាំង​រុករក​រ៉ែ​មាស​១​កន្លែង​ផ្សេង​ទៀត​ស្ថិត​នៅ​ចំណុច​ដី​បាក់​ក្នុងភូមិ​រំដេង​គ្រប់គ្រង​ដោយ​ឈ្មួញ​ឈ្មោះ​ថន​និង​ឈ្មោះ​ភុយ សុឃឿន អនុប្រធាន​រដ្ឋបាល​សាលា​ស្រុក​រវៀង​ក៍​ចាប់​ដំណើរការ​គគ្រឹកគគ្រេង​ដូចគ្នា​។​ ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​ទីតាំង​រុករក​រ៉ែ​មាស​២​កន្លែង​ខាងលើ​មាន​ឧបករណ៍​ទំនើបៗ​សំរាប់​ចម្រាញ់​យក​មាស​ក្នុង​១​ថ្ងៃរ​ក​បាន​ចាប់​ពី​៥​តម្លឹង​មាស​ទ្បើង​ទៅ​។​ការ​ចម្រាញ់​យក​មាស​ទាំងនេះ​ឈ្មួញ​បាន​ប្រើ​ថ្នាំ​គីមី​និង​ទឹក​អាស៊ីត​ដែល​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ​ដូច​ជា​ធនធាន​ព្រៃឈើ​និង​ជាតិពុល​ហូរ​តាម​ដងព្រែក​ដងអូ​រអា​ច​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​និង​សត្វ​ដែល​យក​ទឹក​តាម​ប្រភព​តំបន់​ទាំងនោះ​ទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​ លោក​ឯ សា​រ៉ូ អភិបាល​ស្រុក​រវៀង​បាន​អោយ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២​កញ្ញា​២០១៤​ថា​តាម​ការ​ស្រា​ជ្រាវ​និង​ស៊ើបសួរ​ដល់​ភូមិសាស្ដ្រ​ខាងលើ​គឺ​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ដែល​បង្ក្រាប​កាលពីពេល​ថ្មីៗ​នេះ​ពិតជា​កំពុង​ធ្វើ​សកម្មភាព​ទ្បើង​វិញ​ប្រាកដ​មែន​។​លោក​បន្ត​ទៀត​ថា​នឹង​សហការ​ជាមួយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ដើម្បី​ចុះបង្ក្រាប​ទប់ស្កាត់​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ជា​បន្ត​ទៀត​។ លោក​បញ្ជាក់ថា​ចំពោះ​ឈ្មួញ​រ៉ែ​មាស​ឈ្មោះ​ឈន សំអាត ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋសភា​មក​បន្លាច​គេឯង​អោយ​ខ្លាចញញើត​នោះ​គឺ​លោក​អះអាង​ថា​មិន​ដូច​ពាក្យ​ចោទប្រកាន់​នោះ​ទេ​ថ្នាក់ដឹកនាំ​រដ្ឋសភា​គាត់​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទ្បើយ​ទៅនឹង​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ខាងលើ​។​ ​គួរបញ្ជាក់​ថា​នៅ​តាម​ទីតាំង​រុករក​រ៉ែ​មាស​ទាំងនេះ​មាន​ការប្រើ​គ្រឿងចក្រ​ជីក​យក​អាចម៍ដី​ក្លាយទៅជា​ស្រះ​ធំៗ​និង​កម្មករ​រាប់សិប​នាក់​នាំគ្នា​ជីក​កកាយ​ស្នូលផែនដី​ក្លាយទៅជា​ផ្លូវ​រូង​ក្រោម​ដី​ជ្រៅៗ​ដើម្បី​ស្វែងរក​កំណប់​រ៉ែ​មាស​មហាសាល​។​ការចុះ​បង្ក្រាប​កន្លងមក​ថ្មីៗ​នេះ​ប៉ះចំ​សុទ្ធតែ​មន្ដ្រី​យោធា​ជាន់ខ្ពស់​និង​លោក​ឧកញ៉ា​មាន​កិត្តិយស​ខ្លាំង​មួយចំនួន​ផងដែរ​ដែល​មាន​ការជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ទៅ​នឹង​មុខរបរ​ខុសច្បាប់​រុករក​រ៉ែ​មាស​៕

ហាង KARAOKE ភាគច្រើន​ប្រឈមមុខ​ដួលរលំ​ខ​ណះ​ពួក​ឈ្មួញ​ឈើ​រកលុយ​មិនសូវ​បាន​​​​

​ខេត្ត​ព្រះវិហារ ៖​សេវាកម្ម​កំសាន្ដ​អារម្មណ៍​ច្រៀង KARAOKE កំពុង​ពេញនិយម​ខ្លាំង​នៅ​ខេត្ត​ព្រះវិហារ​ចាប់តាំងពី​ឆ្នាំ​២០០៨​ដល់​២០១៣​ប៉ុន្ដែ​មក​ដល់​ឆ្នាំ​២០១៤​ហាក់បីដូចជា​មាន​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ប្រមាណ​៧០​ភាគរយ​បណ្តាលមកពី​កត្តា​ភ្ញៀវ​ទាំងនោះ​រក​លុយ​មិន​សូវ​បាន​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ម្ចាស់​ហាង​ខារ៉ាអូខេ​និង​នារី​កំដរ​ភ្ញៀវ​។ សេវាកម្ម​កំសាន្ដ​ច្រៀង​ខា​រ៉ាងូ​ខេនៅ​ខេត្តព្រះវិហារ​វាអា​ច​ដំណើរការ​រីកចំរើន​ទៅបាន​គឺ​៩០​ភាគរយ​ពឹងផ្អែក​ខ្លាំង​ទៅលើ​ភ្ញៀវ​មាន​ចំណូល​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​ខ្ពស់​ដែល​ភាគច្រើន​បំផុត​ជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​គ្រញូង​បេង​ធ្នង់​នាងនួន​ខុសច្បាប់​។​ភ្ញៀវ​ដ៍ទៃ​ទៀត​ជា​ឈ្មួញ​រកស៊ី​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ខ្លះទៀត​អ្នក​បើក​បន​ល្បែងស៊ីសង​បៀ​អាប៉ោង​និង​មេ​កន្ទុយលេខ​ខុសច្បាប់​ផង​ដែរ​។ ក្រុម​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​ដែល​មាន​ជីវភាព​ធូរធារ​ទាំងនោះ​ចាយលុយ​ដូច​ក្រដាស​អស់​ប៉ុន្មាន​ក៍​មិន​ស្ដាយ​គឺជា​អ្នក​ប៉ាវ​សមត្ថកិច្ច​ខិលខូច​ដូចជា​នៅក្នុង​អង្គភាព​និង​ឈរជើង​នៅ​តាម​គោលដៅ​ដង​ផ្លូវជាតិ​លេខ​៦២​ចូល​ច្រៀង​ខារ៉ាអូខេ​ស្ទើរ​រាល់ថ្ងៃ​រាល់​ខែ​រាល់​ឆ្នាំ​។​កត្តា​នេះ​បាន​បង្ក​អោយ​មាន​លក្ខណះ​ល្អ​ប្រសើរ​ដល់​ម្ចាស់​ហាង​ខារ៉ាអូខេ​ទាំងអស់​អង្គុយ​កើប​លុយ​ពី​ពួក​ភ្ញៀវ​ក្លាយជា​អ្នកមាន​យ៉ាង​ងាយស្រួល​។ ហាង​ខារ៉ាអូខេ​នៅ​តំបន់​ស្រអែម​ក្នុងស្រុក​ជាំ​ក្សាន្ដ​និង​នៅ​ក្រុង​ព្រះវិហារ​សរុប​ប្រមាណ​៣០​កន្លែង​ដោយ​មាន​នារី​កំដរ​ភ្ញៀវ​និង​នារី​ចាប់​ទឹកកក​មកពី​តាម​បណ្តា​ខេត្ត​រាជធានី​សរុប​រាប់រយ​នាក់​។​តាម​ការសាកសួរ​នារី​កំដរ​ភ្ញៀវ​បានអោយដឹង​ថា​ពួកខ្លួន​គ្មាន​ប្រាក់ខែ​នោះទេ​គឺ​សង្ឃឹម​លើ​លុយ​ទឹកតែ​ភ្ញៀវ​តែ​ប៉ុណ្ណោះ​បើ​ប៉ះ​ចំ​ភ្ញៀវ​ល្អ​ជា​អ្នក​ចាយលុយ​មិន​ស្តាយ​ធីប​លុយ​ម្នាក់​ចាប់​ពី​១០​ដុល្លារ​ដល់​១០០​ដុល្លារ​អាមេរិក​ក៍មាន​ដែរ​គឺ​អោយ​ទៅ​តាម​សម្ផស្ស​នារី​កំដរ​ភ្ញៀវ​ស្អាត​រឺ​ក៍​មិន​ស្អាត​។ រីឯ​នារី​ចាប់​ទឹកកក​អោយ​ភ្ញៀវ​តាម​បន្ទប់​ខារ៉ាអូខេ​ទទួលបាន​ប្រាក់ខែ​តែ​៥០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ដោយ​ធ្វើការ​ចាប់ពី​ម៉ោង​៧​យប់​រហូតដល់​ម៉ោង​៣​ភ្លឺ​រឺ​ក៍ដល់​ព្រឹក​ក៍មានដែរ​។​ការងារ​បំរើ​ចាប់​ទឹកកក​អោយ​ភ្ញៀវ​នេះ​ពេល​ខ្លះ​បាន​លុយ​ធីប​ពី​ភ្ញៀវ​ហើយ​ពេល​ខ្លះ​មិន​បាន​នោះ​ទេ​នេះ​បើ​តាម​ការសាកសួរ​ពី​នារី​ចាប់​ទឹកកក​មួយចំនួន​។ មកដល់​ឆ្នាំ​២០១៤​នេះ​ហាង​ខារ៉ាអូខេ​មួយ​ចំនួន​នៅ​ស្រអែម​និង​ក្រុង​ព្រះវិហារ​បាន​បិទទ្វារ​ផង​ដែរ​ដោយសារ​កំណើន​ភ្ញៀវ​ធ្លាក់ចុះ​ប្រមាណ​៧០​ភាគរយ​ព្រោះតែ​សង្កេតឃើញ​ថា​មុខរបរ​ជួញដូរ​ឈើ​ប្រណីត​គ្រញូង​បេង​ធ្នង់​នាងនួន​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​ធ្លាក់​ចុះ​ធ្វើ​អោយ​ឈ្មួញ​រក​លុយ​មិន​សូវ​បាន​ដូច​កាលពី​ឆ្នាំ​២០០៨​ដល់​២០១៣​នោះទេ​។​រីឯ​នារី​កំដរ​ភ្ញៀវ​មួយចំនួន​បាន​វិល​ត្រទ្បប់ទៅផ្ទះ​សំបែង​វិញ​ដែរ​ដោយ​កត្តា​ចំនួន​ភ្ញៀវ​ចូល​ច្រៀង​ខារ៉ាអូខេ​មាន​ការធ្លាក់​ចុះ​ប្រមាណ​៧០​ភាគរយ​នៅ​ឆ្នាំ​២០១៤​នេះ​។​ហាង​ខារ៉ាអូខេ​ដែល​កំពុង​បើក​សេវាកម្ម​កំសាន្ដ​សព្វថ្ងៃ​នេះ​ក៍​ប្រឈម​មុខ​ការ​ខាតបង់​លុយ​កាក់​ដែរ​ដូចជា​ការចិញ្ចឹម​បុគ្គលិក​បង់​ថ្លៃ​ទឹក​ភ្លើង​និង​ថ្លៃ​ចំណាយ​ផ្សេងៗ​ទៀត​។ ប្រភព​ព័ត៌មាន​ពី​មជ្ឍដ្ឋាន​ខ្លះ​បានអោយដឹង​ថា​នារី​កំដ​រ​ភ្ញៀវ​នៅ​តាម​ហាង​ខារ៉ាអូខេ​ខ្លះ​ដែល​មាន​រូប​សម្ផស្ស​ស្អាតៗ​បាន​ក្រាញ​មិន​ចេញពី​ខេត្ត​ព្រះវិហារ​ទៅ​ខេត្ត​ផ្សេង​នោះទេ​ព្រោះ​អាច​លក់​ខ្លួន​ប្រាណ​អោយ​ភ្ញៀវ​នាំទៅ​ក្រេបទឹក​ឃ្មុំ​តាម​ផ្ទះសំណាក់​និង​សណ្ឋាគារ​បន្ទាប់​ពី​កំដរ​ភ្ញៀវ​ច្រៀង​ចប់​។​ខេត្តព្រះវិហារ​ខុសពី​ខេត្ត​ផ្សេងៗ​ទៀត​គឺ​សេវា​បំរើ​ផ្លូវភេទ​ជាមួយ​នារី​កំដរ​ភ្ញៀវ​បាន​ថ្លៃ​ទ្វេរ​ដង​ចាប់ពី​១០០​ដល់​១៥០​ដុល្លារ​ដេក​ជាមួយ​ភ្ញៀវ​ក្នុង​១​យប់​ប៉ុណ្ណោះ​។ និយាយ​ជា​រួម​មុខរបរ​រកស៊ី​បើកហាង​ខា​រ៉ាងូ​ខេនៅ​ខេត្តព្រះវិហា​រមិន​ទៀងទាត់​នោះ​ទេ​គឺ​វា​អាស្រ័យទៅលើ​ចំណូល​បទល្មើស​ព្រៃឈើ​ដែល​មាន​មនុស្ស​ប្រមាណ​៩០​ភាគរយ​ជា​នគរបាល​,​កងរាជអាវុធហត្ថ​,​យោធា​,​គ្រូបង្រៀន​ជន​ស៊ីវិល​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​ជា​ឈ្មួញ​ឈើ​ខុសច្បាប់​ហើយ​ពួក​សមត្ថកិច្ច​និង​គ្រូ​បង្រៀន​ទាំងអស់​នេះ​ជា​ជន​ធ្វើជា​គំរូ​អា​ក្រាក់​អង្គុយ​លើ​ច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សំរាប់​ប្រជាជន​ស្លូតត្រង់​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល​តែម្ដង​៕​

ហេតុ​អ្វី​រូស្ស៊ី​លក់រ​ដ្ឋ Alaska ទៅឲ្យ​អាមេរិក !!

​ខាងក្រោម​នេះ​ជា​ដំណើររឿង​សង្ខេបនៃ​កាល​ប្រវត្តិសាស្ត្រ​របស់​អា​មេរិក​និង​រូស្ស៊ី​លើ​ការយល់ព្រម​គ្នា​ទិញ​និង​លក់​រដ្ឋ Alaskaនៅ​ក្នុង​កំឡុង​សម័យ​ក្រោយ​សង្គ្រាម​ស៊ីវិល​របស់​រូស្ស៊ី​ចប់​។​ ​ចាប់ផ្តើម​ពី​ទស្សវត្ស​ឆ្នាំ 1840 នៅពេល​អាមេរិក​បាន​ចាប់អារម្មណ៍​ទៅលើ​ដែនដី​មួយ​នេះ​ដែល​ខ្លួន​បាន​ជឿជាក់ថា​វា​នឹង​អាច​ក្លាយ​ជា​ទីតាំង​ដាក់​បញ្ឍរ​ទ័ពបាន​យ៉ាង​ល្អ​សម្រាប់​ធ្វើ​ការត្រួតពិនិត្យ​និង​ឃ្លាំ​មើល​សកម្មភាព​របស់​ប្រទេស​ដទៃ​ទៀត​ដែល​នៅក្បែរៗ​នេះ​បាន​យ៉ាង​ងាយស្រួល​។​រដ្ឋ Alaska ស្ថិតនៅ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​អាមេរិក​ហើយ​ផ្ទៃដី​ភាគ​ធំ​គ្របដណ្តប់​ទៅដោយ​ទឹកកក​ដែល​ពិបាក​ដល់​ការរស់នៅ​តែ​ទាំងនេះ​មិន​ជា​មូលហេតុ​សំខាន់​នៃ​ការចង់បាន​របស់​អាមេរិក​ឡើយ​។​ ​ដំណើរ​ទៅ​ដល់​នៃ​អ្នកជំនួញ​ជនជាតិ​អាមេរិក​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅលើ​ទ្វីប​រដ្ឋ​មួយ​នេះ​នា​ឆ្នាំ​បន្តបន្ទាប់​ជារឿយៗ​បាន​និយាយ​បកស្រាយ​ពី​ប្រភព​ធនធាន​ដែល​មាន​នៅ​លើ​ដែន​ដី​នេះ​ហើយ​នា​ឆ្នាំ 1860 ការសម្រេចចិត្ត​ចុងក្រោយ​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​ធ្វើ​ការចចារ​ជាមួយ​រូស្ស៊ី​ដើម្បី​ទិញរ​ដ្ឋ Alaska ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណាក្តី​រូស្ស៊ី​មិន​បាន​យល់ព្រម​លើ​សំណើរ​នេះ​រហូត​ដល់​សង្គ្រាមស៊ីវិល​ក្នុង​ស្រុក​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ 1865 ហើយ​មួយ​ឆ្នាំ​បន្ទាប់​ក្រោយ​សង្គ្រាម​ស៊ីវិល​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​មួយ​ដែល​មានឈ្មោះ Czar បានចង្អុលបង្ហាញ​ថា​ក្រុមហ៊ុន​ចម្រុះ​រវាង​អាមេរិក​និង​រូស្ស៊ី​ដែល​មាននាម​ពាក់កណ្តាលរ​ដ្ឋ​និង​ពាក់កណ្តាល​ឯកជន​និង​ជា​អ្នកគ្រប់គ្រង​ទៅលើ​រដ្ឋ Alaska នេះ​នឹង​ក្ស័យធន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​ហើយ​ខ្លួន​បាន​ធ្លាប់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រូស្ស៊ី​ធ្វើ​ការផ្តល់​ជំនួយ​ដើម្បី​បន្ត​ដំណើរការ​របស់​ខ្លួន​តទៅទៀត​ផង​ដែរ​។​ ​រដ្ឋាភិបាល​រូស្ស៊ី​ដែល​ពេល​នោះ​កំពុង​ជាប់​ដៃ​ធ្វើសង្គ្រាម​ជាមួយនឹង​អាមេរិក​និង​អង់គ្លេស​ផង​នោះ​មិន​អាច​ទ្រាំ​នឹង​ការ​បន្ត​ជំនួយ​ទៅ​ដល់​រដ្ឋ Alaska…

រមណីយដ្ឋាន​បឹង​សំរិទ្ធ​កំពុង​ពេញ​និយម​និង​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​

​កំពង់ធំៈ ខេត្ត​កំពង់ធំ មាន​គឺជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ចំ​កណ្តាល ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ ព្រមទាំង​រមណីយដ្ឋាន​កែច្នៃ ក្នុងនោះ​មាន ភ្នំ​សន្ទុក ប្រាសាទ​សម្បូណ៌​ព្រៃ​គុក បឹង​សំរិទ្ធ ព្រៃ​ប្រស់ សំពៅ​មាស​សំពៅ​ប្រាក់​គ្រប់​រមណីយដ្ឋាន​សុទ្ធតែ​មាន​ភាព​ទាក់ទាញ និង​មាន​សម្រស់​ស្រស់ស្អាត តាម​ចំណង​ចំណូលចិត្ត​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។​ ​ជាក់ស្តែង​រមណីយដ្ឋាន​បឹង​សំរិទ្ធ ស្ថិត​នៅក្នុង​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​មាន​ព្រំព្រទល់​⁣​ជាប់​នឹង…

ស្ពាន​មេគង្គ​មានតម្លៃ​ដ៏​មហាសាល​ក្រោម​កិច្ច​ផ្តួចផ្តើម​របស់​សម្តេច​តេជោ​ត្រូវបាន​បញ្ចប់​ការសាងសង់​គ្រោង​នឹង​បើ​កអោយ​ដំណើរការ​ជា​បណ្តោះអាសន្ន​

​ខេត្ត​ស្ទឹងត្រែង​៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​មេគង្គ​ស្ទឹងត្រែង ដែល​មាន​តម្លៃ​ដ៏​មហាសាល បានបញ្ចប់​នូវ​ការសាងសង់ នៅ​ពាក់កណ្តាល​ខែ​សីហា​នេះ មុន​ផែនការ គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ ជា​បណ្តោះអាសន្ន​នា​ចុងខែ​សីហា​ខាង​មុខ ពី​សំណាក់​អាជ្ញាធរខេត្ត ធ្វើឡើង​ក្រោម​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ ទាំង​ក្នុង​ខេត្ត ក៏ដូចជា​អ្នកធ្វើ​ដំណើរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​នានា នៅ​ទូទាំង​ប្រទេស​។ ​សមិទ្ធិផល​ដ៏​មហាសាល​ថ្មី​មួយ​នេះ ត្រូវបាន​សាងសង់​ឡើង ក្រោម​គំនិត​ផ្តួចផ្តើម របស់ សម្តេច​តេជោ សែន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​នឹង​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជិត​៥៣​លាន​ដុល្លារ​អាមេរិក…

ក្បួន​រថយន្ដ​ដឹកឈើ​គ្រញូង​របស់លោក ហ៊ីម ៤​គ្រឿង​ឆ្ពោះទៅ​ស្រុក ស្វាយ​លើ​ឆ្លងកាត់​ស្រុក​គូលែន​សមត្ថកិច្ច​មិន​បង្ក្រាប​

ខេត្ត​ព្រះវិហារ​៖ ស្រប​ពេល​តំលៃ​ឈើ​គ្រញូង​នៅ​ព្រំដែន​វៀតណាម​ជាប់​ខេត្ត​ត្បូងឃ្មុំ​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ងើប​ទ្បើង​វិញ​នោះ​ធ្វើអោយ​ការ​ចរាចរ​ឈើ​គ្រញូង​ខុសច្បាប់​ចេញពី​ខេត្ត​ព្រះវិហារ​ដែល​មាន​ឃ្លាំង​ស្តុក​ធំៗ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​មាន​សកម្មភាព​កក្រើក​ទ្បើង​វិញ​ចាប់តាំងពី​ខែ​កក្កដា​ដល់​ថ្ងៃ​ទី​១២​សីហា​២០១៤​។​ ​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ថា​ឈើ​គ្រញូង​ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​គឺ​ទុ​លក់​អោយ​ថៅកែ​គ្រញូង​ឈ្មោះ​ហ៊ីម​មកពី​ខេត្ត​កំពង់ធំ​និង​ថៅកែ​គ្រញូង​ដ៍​ល្បី​ម្នាក់ទៀត​ឈ្មោះ​ហេង​មកពី​ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម​។ ប្រភព​ព័ត៌មាន​ពី​បក្ខពួក​ឈ្មួញ​គ្រញូង​បានអោយដឹងថា​មកដល់​ពេល​នេះ​តំលៃ​ឈើ​គ្រញូង​នៅតែ​មាន​តំលៃ​ខ្ពស់​ដដែល​គឺ​តំលៃ​ចាប់ពី​១៥០០០​ដល់​២០០០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រគូប​នៅពេល​ដឹកយក​ទៅ​លក់​ដល់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​។ ​ប្រភព​ព័ត៌មាន​ពី​ភ្នាក់ងារ​មាន​មូលដ្ឋាន​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​ចាប់ពី​តំបន់​ស្រអែម​រហូតមក​ដល់​រង្វង់​មូលព្រះ​នរាយណ៍​ក្រុងព្រះវិហារ​និង​បន្ត​ដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ​បានអោយដឹង​ថា​ការ​ចរាចរ​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​មិន​ដែល​ជួប​ឧបសគ្គ​ទ្បើយ​ព្រោះ​មាន​សមត្ថកិច្ច​កង​រាជ​អាវុធ​ក្រុង​ព្រះវិហារ​ជា​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​និង​ឃ្លាំ​មើល​សភាពការណ៍​តាម​ដងផ្លូវ​យ៉ាង​ប្រយ័ត្នប្រយែង​។ ​សកម្មភាព​ឃ្លាំ​មើល​តាម​ដងផ្លូវ​នេះ​ដើម្បី​អោយ​ក្បួន​រថយន្ដ​ល្មើស​ដឹក​គ្រញូង​ចាកចេញ​ដោយ​សុវត្ថិភាព​ពី​ទឹកដី​ក្រុង​ព្រះវិហារ​។​បើ​សភាពការណ៍​តាម​ដងផ្លូវ​មិន​ល្អ​ឃើញ​មាន​ក្រុម​មេព្រៃ​ចេញ​ល្បាត​នោះ​សមត្ថកិច្ច​ស៊ីឈ្នួល​កាង​ផ្លូវ​ប្រាប់​ទៅ​ថៅកែ​គ្រញូង​មិន​អោយ​ចេញ​ក្បួន​រថយន្ដ​នោះ​ទេ​។​ប្រភព​ព័ត៌មាន​ពី​មេព្រៃ​ខេត្តព្រះវិហារ​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ពិតជា​មាន​រថយន្ដ​ដឹកឈើ​គ្រញូង​ខុស​ច្បាប់​របស់​ឈ្មោះ​ហ៊ីម​ចេញ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​៦២​ក្នុង​ក្រុង​ព្រះវិហារ​ប្រាកដ​មែន​ដោយ​មាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះវិហារ​ជា​អ្នក​កាង​ផ្លូវ​និង​រារាំង​ផ្លូវ​មិន​អោយ​សមត្ថកិច្ច​ជំនាញ​ដេញតាម​ចាប់​បង្ក្រាប​បាន​នោះ​ទ្បើយ​។ ​ប្រភពព័ត៌មាន​ផ្សេងទៀត​បាន​អោយដឹងថា​ក្បួន​រថយន្ដ​ដឹកឈើ​គ្រញូង​ខុស​ច្បាប់​រួម​មាន​ម៉ាក​កាមរី​ហើម​៩៥,​ឆ្លាម​,​បា​ទ្បែ​ន​,​លុច​ស៊ី​ស​៤៧០,៥៧០,​នី​សាន់​ណា​វ៉ា​រ៉ា​និង​ម៉ាក​ទុនដ្រា​ស៊េរី​ថ្មីៗ​នៅពេល​ក្រុម​សមត្ថកិច្ច​ជំនាញ​ចេញ​ចាប់​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​នោះ​គឺ​មាន​បញ្ជា​ពី​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​អោយ​ក្រុម​តៃកុង​ល្មើស​បើក​សំរុកចូល​ទៅ​លាក់​ខ្លួន​ក្នុង​ចំការ​ស្វាយ​ដ៍​ធំ​មួយ​នៅ​ភូមិ​បេង​កោង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ជាប់​នឹង​ផ្លូវជាតិ​៦២​តែម្ដង​។​ ​ចំការ​ស្វាយ​ដ៍​ធំ​ល្វឹងល្វើយ​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​របស់​មន្ដ្រី​មាន​អំណាច​ម្នាក់​គឺ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ធ្វើ​ការឆែកឆេរ​នោះ​ទេ​បើ​គ្មាន​ដីកា​ឆែកឆេរ​ពី​តុលាការ​ខេត្ត​ព្រះវិហារ​នោះ​។ សមត្ថកិច្ច​ដែល​ស្និទ្ធ​ជាមួយ​អ្នកសារព័ត៌មាន​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​២០១៤​នេះ​ថា​កាលពី​យប់​ថ្ងៃ​ទី​១២​សីហា​ម្សិលមិញ​មាន​ក្បួន​រថយន្ដ​ដឹកជញ្ជូន​ឈើ​គ្រញូង​តូចធំ​ចំនួន​៤​គ្រឿង​បាន​ប្តូរ​ទិស​ដៅ​មិន​ឆ្លងកាត់​ក្រុង​ព្រះវិហារ​ទេ​គឺ​បត់​ក្បាល​ក្បួន​រថយន្ដ​ល្មើស​ទាំងនោះ​សំដៅ​ទៅ​កាន់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​ឆ្លងកាត់​ទឹកដី​ស្រុក​គូលែន​ខេត្តព្រះវិហារ​ដោយ​រលូន​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចេញ​បង្ក្រាប​ទប់ស្កាត់​នោះទេ​។​រីឯ​សមត្ថកិច្ច​ឈរជើង​នៅតាម​ដងផ្លូវ​រាល់​ពេល​ដឹង​ខ្លួន​ថា​មាន​ក្បួន​រថយន្ដ​ល្មើស​ដឹក​គ្រញូង​ឆ្លងកាត់​តាម​គោលដៅ​ខ្លួន​គ្រប់គ្រង​នោះ​គឺ​មិន​ងាយ​លើក​ទទួល​ទូរស័ព្ទ​នោះ​ទ្បើយ​៕​

ប្រហារជីវិត​មនុស្ស​១៣​នាក់​នៅ​ប្រទេស អេ​ហ្ស៊ី​ប​

​តុលាកា​រអេ​ហ្ស៊ី​ប កាត់ទោស ប្រហារជីវិត មនុស្ស​១៣​នាក់ តុលារ​ការ​នៃ​ប្រទេស អេ​ហ្ស៊ី​បបានសម្រេច​កាត់ទោស ប្រហារជីវិត ដល់ មេដឹកនាំ មួយ​រូប​ឈ្មោះ Mohamed Badei ដែល​ស្ថិត នៅក្នុង​បញ្ជីខ្មៅ​នៃ ក្រុម​ម៉ូ​ស្លីម រូ​ម​ទាំង​បក្សពួក​ចំនួន ១៣​នាក់ ផ្សេងទៀត ដែល​បាន​ដឹកនាំ​ក្រុម​បោះ​បោរ បង្ក​ហឹង្សា​បណ្តាលឲ្យ…

១២ ខេត្ត​បាន​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង និង ជំនន់​ទន្លេមេគង្គ​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យ ដឹង នា ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤ ថា គិត​មក​ត្រឹម​រសៀល​ ថ្ងៃទី​០២ ខែ​សីហា​នេះ​ជំនន់​ទឹក ភ្លៀង និង ជំនន់​ទឹក ទន្លេ​មេគង្គ​បាន​ហក់​ឡើង​យ៉ាង​គំហុក ដោយ​បាន​ធ្វើឲ្យ​ខេត្ត​ចំនួន​១២​រង​ផលប៉ះពាល់ ហើយ​នៅ តំបន់​ខ្លះ ទឹក…

វៀតណាម​គ្រោង​បង្កើត​សាលា​មិត្តភាព​នៅ​កម្ពុជា – វៀតណាម ចំណាយ​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​

​ក្នុងជំនួប​សម្តែង​ការគួរសម និង​ជម្រាប លា​សម្តេច អគ្គ​មហា ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​វិមាន​រដ្ឋ​សភា​ ​ឯកឧត្តម ង៉ូ អា​ញ ហ្ស៊ុ​ង (Ngo Anh Dung)​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ…