ម្តាយសតិមិនគ្រប់ បណ្តោយកូនដើរតាម លង់ទឹកប្រឡាយស្លាប់ គួរឲ្យសង្វេគ
ព្រះសីហនុ: ក្មេងប្រុសពិការដៃឆ្វេងម្នាក់ អាយុ៤ឆ្នាំ បានលង់ទឹកស្លាប់កាលពីយប់ទាបភ្លឺថ្ងៃ២៧ ឧសភា ២០១៦នេះ ខណៈដើរតាមម្តាយដែលជាមនុស្សសតិមិនគ្រប់នៅប្រឡាយទឹកក្នុងវាលស្រែ ក្បែរភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មន្ត្រីមូលដ្ឋានឲ្យដឹងថា ស្ត្រីដែលមានសតិមិនគ្រប់នេះ ក្រៅពីមានកូនប្រុសតូចដែលលង់ទឹកស្លាប់នោះ នៅមានកូនប្រុសស្រីតូចៗ ៤នាក់ក្នុងបន្ទុកទៀត បច្ចុប្បន្ន មិនមានផ្ទះសម្បែងស្នាក់នៅទេ គឺសុំផ្ទះបងប្អូនស្នាក់នៅ ខណៈដែលបុរសជាប្តី…