ក្រសួងទេសចរណ៍នឹងចាត់វិធានការការពារតំបន់ឆ្នេរសមុទ្រ
ភ្នំពេញៈ ក្រសួងទេសចរណ៍បាននឹងកំពុងមានចំណាត់ការ ចំពោះក្រុមហ៊ុន ឬ បុគ្គលទាំងឡាយណាដែលរំលោភបំពានសង់សំណង់រឹងលើដីឆ្នេរសមុទ្រ ឬបិទផ្លូវចំណីឆ្នេរសាធារណៈរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ដោយបញ្ជាឲ្យរុះរើគោរពចឮតាមច្បាប់កំណត់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ធ្លាប់បានថ្លែងថា យោងតាមសារាចរ០១របស់រាជរដ្ឋាភិបាល និងឆ្លងតាមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធជាច្រើនលើកច្រើនសារ យើងនឹងចាត់វិធានបន្ទាន់ចំពោះសំណង់អានាធិបតេយ្យតាមតំបន់ឆ្នេរ រាជរដ្ឋាភិបាលបានកំណត់ដីចំណីឆ្នេរប្រវែង៥០ម៉ែត្រ ពីមាត់ទឹក គឺជាដីសាធារណៈរបស់រដ្ឋដែលមិនអាចឲ្យក្រុមហ៊ុន…