អភិបាលខេត្តអញ្ជើញសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូសិក្សានុសិស្សវិទ្យាល័យស្ទឹងហាវ
ព្រះសីហនុៈ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូសិក្សានុសិស្សវិទ្យាល័យស្ទឹងហាវ ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នៅក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ដែលជាបញ្ញាវ័ន្ត បញ្ញាជនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទាំងមូលឲ្យខិតខំរៀនសូត្រក្រេបយកចំណេះដឹងចំណេះធ្វើ និងបំនិនច្បាស់លាស់នៅក្នុងជីវិត ដើម្បីប្រើជាប្រយោជន៍ក្នុងការជួយដល់សង្គម…