កម្មករកម្មការិនី៣នាក់ ទាស់ពាក្យសម្ដីគ្នា ឈានដល់ការប្រើហិង្សាអ្នករបួសរត់មកដាក់ពាក្យបណ្តឹង
ភ្នំពេញៈ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងរវាងកម្មករកម្មការិនី រោងចក្រជី-អេវើរហ្គ្រីន (ខេមបូឌា)នីតធីង ចំនួន៣នាក់ បានទាស់ពាក្យសម្ដីគ្នាឈានទៅដល់ការប្រតាយប្រតប់គ្នា បង្កជាអំពើហិង្សាបណ្តាលឲ្យមានរបួសស្នាមលើមុខ ហើយជនរងគ្រោះបានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងរោងចក្រជី-អេវើរហ្គ្រីន(ខេមបូឌា)នីតធីង ក្នុងភូមិល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។ កម្មការិនីរងគ្រោះមានឈ្មោះ ផន ម៉ារ៉ន…