មេដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ​៖ កិច្ចការ​ការបោះឆ្នោត នឹង​ត្រូវការ​ពេល ១​ឆ្នាំ ប្រសិន​ស្ថានភាព​ល្អ

​មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ និង​បច្ចុប្បន្ន​ជា មេដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា បាន​ថ្លែង​ឲ្យដឹង​កាលពី​ថ្មីៗ​នេះ​ថា កិច្ចការ​បោះឆ្នោត​នឹង​រៀបចំឡើង​ក្នុង​រយៈពេល ១​ឆ្នាំ​ទៀត បើសិនជា​ស្ថេរភាព​ប្រទេសជាតិ​ល្អ​។​ ​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន BBC បាន​ចុះផ្សាយ​ដោយ​ដកស្រង់​នូវ​សំដី​របស់ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ថា “​កិច្ចការ​រៀបចំ ការបោះឆ្នោត នឹង​ត្រូវការ​ពេលវេលា…

មេដឹកនាំ​យោធា​ថៃ​ផ្ទេរតំណែង​មន្ត្រីជាន់ខ្ពស់​២៤​រូប​ទៀត​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​មេដឹកនាំ​យោធា​ថៃ បានប្រកាស ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​ជាង​២៤​រូប ដោយសារ​ការ​អសកម្ម​ការងារ ហើយ​បាន​បង្កើត​ផែនការ​ចំនួន​៨​ចំណុច សម្រាប់​ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ជាតិ​។​ ​មន្ត្រី​ទាំងនោះ​រួម​មាន​អភិបាលខេត្ត​ចំនួន​៨ និង​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ចំនួន​១៦​រូប​នឹង​ត្រូវ​បាន​គេ​បញ្ជូន ទៅ​ក្រសួង​មហាផ្ទៃ ហើយ​និង​ទីស្នាក់ការ​កណ្តាល​ប៉ូលិស​ជាតិ ។​ ​ការ​ផ្ទេរតំណែង​អភិបាល​ខេត្ត​ទាំងនោះ គឺ​ត្រូវបាន​គេ​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២ ខែ មិថុនា​ខាង មុខ​នេះ ខណៈ​ដែល​ការផ្លាស់ប្តូរ​មន្ត្រី​ប៉ូលិស​បាន​ធ្វើ​ជា​បន្ទាន់ បន្ទាប់​ពី​ការ​ចេញ​នូវ សេចក្តីប្រកាស…

ថៃ​បើក​ច្រករបៀង​​ក្នុង​ខេត្ត​មួយចំនួន​ជាប់ព្រំដែនកម្ពុជា​

​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​កង​យោធា​ថៃ​បានប្រកាស់​ធើ្វ​រដ្ឋប្រហារ​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​របស់​គណបក្ស​ភឿ​ថៃ​កាលពី​ថ្ងៃ​ទី​២២​ឧសភា​នោះ ស្ថានភាព​នៅ​តាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវបាន​កង​យោធា​ថៃ​រឹតបណ្តឹង​និង​បិទ​ច្រករបៀង​ទៀតផង ។​ប៉ុន្តែ​សម្រាប់​ថ្ងៃទី​២៩​ឧសភា​នេះ​ស្ថាន​ការណ៏តាម​ព្រំដែន​ជាប់​និង​ប្រទេស​ថៃ​បានធូ​ស្បើយ​ខ្លះ​ហើយ ព្រោះ​បំរាប​គោចរ​របស់​កង​យោធា​ថៃ​នោះ​ហាក់​បាន​ដកចេញ​អស់​ច្រើន ជាក់ស្តែង​ព្រំដែន​កម្ពុជា​ថៃ​ស្ថិតក្នុង​ទឹកដី​ខេត្ត​បន្ទាយមានជ័យ​ច្រករបៀង​ចំនួន​ច្រើន​ត្រូវបាន​ថៃ​អនុញាត​ឲ្យ​ដំណើរការវិញ ។​ ​នេះ​យោង​តាម​ការ​ឲ្យដឹង​ពី​ស្ត្រី​ម្នាក់​ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​២៩​ឧសភា​ថា​៖​ច្រករបៀង​ជាប់​និង​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​ថៃ​បើក​ឲ្យ​ដំណើរការវិញ​បានចំ​នួន​ពីរ​ថ្ងៃ​ហើយ គាត់​ថា​ជា​រៀងរាល់​យប់​រូបគាត់​បាន​នាំ​ចូល​ទំនិញ​គីប​ជជុះ​ពី​កម្ពុជា​ចូល​ប្រទេស​ថៃ​តាម​ច្រករបៀង​ដូច​មុន បន្ទាប់​ពី​កង​ទាហាន​ឈុត​ប៉ា​រ៉ា​បាន​ដកចេញ​ពី​ព្រំដែន​ជួ​មុខ​ចូលទៅ​ទីក្រុង​បាងកក​អស់នោះ ។​យ៉ាងណា​ក៏​ដោយ​ច្រករបៀង​នៅ​ប៉ែក​ខាង​ទឹកដី​ខេត្ត​បាត់ដំបង​និង​ប៉ៃលិន និង​ឧត្តរមានជ័យ នៅ​មិនទាន់​បើក​ឲ្យ​ដំណើរការវិញ​នៅឡើយ​ទេ សេចក្តី​រាយ​ការណ៏​បាន​បញ្ចាក់ទៀតថា​៖​ពលរដ្ឋ​កម្ពុជា​អាច​ចេញចូល​ទៅ​ប្រទេស​ថៃ​បាន​តែ​តាម​ច្រក​តំបន់​និង​ច្រកទ្វារ​អន្តរជាតិ​តែប៉ុណ្ណោះ ចំណែក​របៀង​នៅតែ​បន្ត​បិទ​ដដែល ។​ ​លោក ប្រាក់ សាំ…

កម្ពុជា​ចាត់ទុក​សភាពការណ៍​នៅ​ថៃ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ថៃ​

​ភ្នំពេញ ៖​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ នៅក្នុង​សេចក្តីថ្លែងការណ៍​ដំបូង​បំផុត បន្ទាប់​ពី​រដ្ឋប្រហារ យោធា​នៅ​ប្រទេស​ថៃ​កាលពី ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ ២០១៤ នោះ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​ចាត់ទុក​សភាព ការណ៍​នៅ​ព្រះរាជាណាចក្រ​ថៃ ជា កិច្ចការ ផ្ទៃក្នុង​របស់​ថៃ ហើយ​កម្ពុជា​មិន…

បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវជាតិ​ត្រូវ​រថយន្ត​កុងតឺន័​របុក​និង​កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​បាន​បើក​បុក​និង​កិន​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ដោយ​បុរស​ម្នាក់​កំពុង ឆ្លងផ្លូវ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង ៧​និង​២០​នាទី​យប់​ថ្ងៃ ទី​២៥ ខែ​ឧសភា ឆ្នាំ ២០១៤ ស្ថិត​នៅ​ចំណុច​មុខ​ក្លឹប រស្មី​ពេជ្រនិល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ភូមិ​បឹង​ព្រៃ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ដែល​បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

សហរដ្ឋអាមេរិក​លុប​ចោល​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ថៃ និង​បន្ត​ផ្អាក​ជំនួញ​

សហរដ្ឋអាមេរិក បាន​ប្រកាស​លុបចោល​កា​រ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ថៃ និង​គម្រោង​ទស្សនកិច្ច​យោធា​មួយ​ចំនួន ក្រោយពេល​ដែល​យោធា​ថៃ​ប្រកាស​ធ្វើ​រដ្ឋប្រហារ ប៉ះពាល់​ដល់​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ Channel News Asia នៅ​ថ្ងៃ​អាទិត្យ​។​ ​យោធា​ថៃ​បានប្រកាសថា ការធ្វើ​រដ្ឋប្រហារ​នេះ​គឺ​ដើម្បី​ក្តោប​ក្តាប់​អំណាច​ក្នុង​គោលបំណង​កែប្រែ​ស្ថានភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស ក្រោយពេល​មាន​ចលាចល​ផ្នែក​នយោបាយ​ជាង​៦​ខែ បណ្តាលឲ្យ​មាន​អ្នក​ស្លាប់​ជិត ៣០​នាក់​កន្លងមកនេះ​។ ករណី​រដ្ឋប្រហារ​នេះ នាំឲ្យ​មាន​រិះគន់ពី​សហគមន៍អ​ន្ត​រ​ជាតិ​ថា ធ្វើ​ឲ្យ​ធ្លាក់ចុះ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​អាស៊ីអាគ្នេយ៍​។​ ​ទី​បញ្ជា​ទ័ព​របស់​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ​នេះ…

ឯកអគ្គរាជទូត​កម្ពុ​ជា​បញ្ជាក់​ពី​ការវិវឌ្ឍ​ស្ថានការណ៍​របស់​ប្រទេស​ថៃ ក្រោយ​រដ្ឋប្រហារ​យោធា​

ភ្នំពេញ ៖​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៤ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ លោកជំទាវ អ៊ាត សោភា បានធ្វើការ​សង្ខេប​ព្រឹត្តិការណ៍​ជុំវិញ​ការវិវឌ្ឍ​ស្ថានការណ៍​ក្នុង​ប្រទេស​ថៃ ក្រោយ​ការប្រកាស​ធ្វើ រដ្ឋប្រហារ កាលពី​វេលា​ម៉ោង ៤ និង ៣០​នាទី រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ ២០១៤​។​ ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី…

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ និង​តូប​លក់ដូរ​អស់​ ២០​ខ្នង​ក្នុង​នៅក្នុង​ផ្សារ​​អន្លង់វែង

ផ្ទះល្វែង​ឈើ​លើ​ថ្មរ​ក្រោម​ចំនួន​១០​ខ្នង ព្រម​ទាំង​ផ្ទះ​លក់ដូរ​អីវ៉ាន់​ចំនួន ១០​ខ្នង ជាប់​ផ្សារ​ចាស់​ក្នុង ទីរួមស្រុក​អន្លង់វែង ត្រូវ​អគ្គីភ័យ​បាន​លេប​ត្របាក់​ទាំង​ស្រង​ដោយ​បន្សល់​ទុក​តែ​ផេះ ហើយ​ផ្ទះ​មួយ​ចំនួន​ទៀត ក៏​រង​ការ​បំភ្លេច​បំផ្លាញ​តិចតួច​ក្នុង​ផងដែរ​ក្នុង​រយៈ​៣​ម៉ោង ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី រហូតដល់​ម៉ោង​១​រសៀល ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​ ​ក្នុង​ហេតុការណ៍​គ្រោះមហន្តរាយ​អគ្គីភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សណ្ធរ​សណ្ធៅ ភ្លាមៗ​នោះ​ក៏​មាន​ការជួយ​អន្តរាគមន៍​របស់​សមត្ថកិច្ច​ជាច្រើន​ដូចជា…

អូស្ត្រាលី ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​រដ្ឋប្រហារ​នៅ​ថៃ​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop បានឲ្យដឹង នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោកស្រី “​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​” អំពី​ការធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​ថៃ​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​ឲ្យទៅ​កាន់​វិទ្យុ​អូស្ត្រាលី​។​ ​លោកស្រី​បាន​បន្ថែមទៀតថា វា​ជា​ស្ថានភាព​មិន​ល្អ​មួយ​សម្រាប់​ប្រទេស​ថៃ ហើយ​អ្នកស្រី​កំពុងតែ​តាមដាន​ស្ថានការណ៍ ដើម្បី​សន្ដិសុខ​សម្រាប់​ប្រជាជន​អូស្ត្រាលី​ដែល​កំពុងតែ​រស់នៅ​ក្នុង​ប្រទេស​ថៃ​។​ ​តាម​ការប៉ាន់ប្រមាណ បច្ចុប្បន្ននេះ មាន​ជនជាតិ​អូស្ត្រាលី​ចំនួន ៥.០០០​នាក់ កំពុង​រស់នៅ​លើ​ទឹកដី​ថៃ ហើយ​រដ្ឋាភិបាល​អូស្ត្រាលី​ក៏​បាន​អំពាវនាវ​ឲ្យ​ភ្ញៀវទេសច​ររបស់ខ្លួន​ដែល​កំពុង​តែ​នៅ​ប្រទេស​ថៃ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់…

អាមេរិក​ផ្អាក​ជំនួយ​ដល់​ថៃ និង​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​រដ្ឋប្រហារ​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃើ​រី បាន​និយាយថា វា​មិន​មាន​ភាពយុត្តិធម៌​នោះទេ ដូច្នេះ​ជំនួយ​ជា​លក្ខណៈ​ទ្វេភាគី​ចំនួន ១០​លាន​ដុល្លារ​អាមេរិក​ក៏​ត្រូវ​ផ្អាក​ផងដែរ​រវាង​ថៃ និង​អាមេរិក​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ BBC​។​ ​ការ​ថ្លែង​បែបនេះ បន្ទាប់​ពី ប្រមុខ​កងទ័ព​ថៃ ប្រា​យុទ្ធ ចន្ទ​អ៊ូ​ឆា ប្រកាស​ធ្វើ​រដ្ឋប្រហារ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ខែ​ឧសភា ឆ្នាំ ២០១៤ ម្សិលមិញ​នេះ​។​…