រដ្ឋាភិបាល​អង់គ្លេស​លក់​ភាគហ៊ុន​របស់​ធនាគារ Lloyds

​រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​កន្លងទៅ​ថា បាន​លក់​ភាគហ៊ុន​ចំនួន ៦​ភាគរយ​នៃ​ធនាគារ Lloyds Banking Group គិត​ជា​ទឹកប្រាក់​មានតម្លៃ ៣,២​ពាន់​លាន​ផោន (​ប្រហែល ៥,១​ពាន់​លាន​ដុល្លារ​អាមេរិក​) សម្រាប់​យក​លុយ​មក​ប្រើប្រាស់​។​ “​ខ្ញុំ​សូមបញ្ជាក់ថា យើង​បាន​លក់​ភាគហ៊ុន​ចំនួន ៦​ភាគរយ​នៃ​ធនាគារ Lloyds ដែល​ក្នុង​មួយ​ហ៊ុន​មានតម្លៃ ៧៥​ផោន​។ លុយ​ដែល​បានមក​ពី​ការលក់​ភាគហ៊ុន​នេះ យើង​នឹង​ប្រើ​ដើម្បី​កាត់បន្ថយ​បំណុល​ជាតិ ដែល​មាន​ជាង…

ចិន​៖ កា​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​កើន​ឡើង​ជាង ៦%

កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ រដ្ឋាភិបាល​ចិន​បានឲ្យដឹងថា ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ក្នុងប្រទេស នា​រយៈពេល ៨​ខែ​ដំបូង ឆ្នាំ​២០១៣ បាន​កើនឡើង ៦,៣៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១២​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន ស៊ិនហួ បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​បាន​លើកឡើង​ថា នេះ​ជា​សញ្ញា​មួយ​នៃ​ទំនុកចិត្ត​របស់​វិនិយោគិន​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​២​របស់​ពិភពលោក​មួយ​នេះ​។​ ​ក្រសួង​ពាណិជ្ជកម្ម​និយាយ​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា FDI ដែល​កំពុង​ចូល​មក​ដោយ​មិន​រាប់បញ្ចូល​វិស័យ​ហិរញ្ញវត្ថុ​បាន​កើនឡើង ៧៩,៧៧​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ចន្លោះ​ខែ…

iPhone 5C ធ្វើឲ្យ​ភាគហ៊ុន Apple ធ្លាក់ចុះ​

​នៅក្រោយពេល​ដែល​ក្រុមហ៊ុន Apple ប្រកាស​បង្ហាញ iPhone 5S និង iPhone 5C ភ្លាម សម្រាប់​តែ​ភាគហ៊ុន Apple ធ្លាក់ចុះ​ជា​ង ៥​ភាគរយ ដែល​ធ្វើឲ្យ​ក្រុម​អ្នកវិនិយោគ និង​មនុស្ស​មួយចំនួន​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ព្រោះថា នៅ​រាល់ពេល​ដែល Apple បង្ហាញ iPhone…

ចិន​ចំណាយ ១៣,០៧​ពាន់​លាន​$ ​ក្នុងកា​រុករក​ប្រេង និង​ឧស្ម័ន​ក្នុង​ឆ្នាំ ២០១៣

​ការវិនិយោគ​របស់​ចិន​ក្នុង​ការរុករក​ធនធាន​ធម្មជាតិ​ប្រេង និង​ឧស្ម័ន ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ចំណាយ​អស់​ប្រមាណ​ជាង ៨០​ពាន់​លាន​យន់ ស្មើនឹង ១៣,០៧​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០១៣​។ នេះ​បើ​យោង​តាម​ក្រសួង​ដីធ្លី និង​ធនធាន​។​ ​ការវិនិយោគ​បែបនេះ​បាន​ការកើនឡើង​ឥត​ឈប់​ឈរ​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ខណៈ​ដែល​ប្រទេស​ចិន​ចង់​ធ្វើ​ការកាត់បន្ថយ​ទៅលើ​ការពឹង​អាស្រ័យ​លើ​ការ​នាំចូល និង​ការធានា​បាន​នូវ​សន្ដិសុខ​នៃ​ការផ្គត់ផ្គង់​ថាមពល​។​ ​តួលេខ​របស់​ក្រសួង​ដីធ្លី និង​ធនធាន​បាន​បង្ហាញ​ឲ្យដឹង​ថា​ប្រាក់​ចំណាយ​លើ​ការរុករក​ប្រេង និង​ឧស្ម័ន​បាន​កើនឡើង​ពី ១៩​ពាន់​លាន​យន់​នៅក្នុង​ឆ្នាំ ២០០២ រហូតដល់ ៦៧,៣​ពាន់​លាន​យន់​ក្នុង​ឆ្នាំ…

Steve Jobs ស្លាប់ Apple ស្លាប់​តាម​ឬ​?

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មិន​បាន​និយាយថា Apple លែង​មាន​គំនិត​ច្នៃប្រឌិត និង​បាត់​ប្រជាប្រិយភាព​? ​នៅ​ចន្លោះ​ឆ្នាំ ២០០៨-២០១០ ក្រុមហ៊ុន Apple ត្រូវបាន​គេ​ដាក់​កិត្តិនាម​ឲ្យ​ថា ជា​ក្រុមហ៊ុន​ដែល​លាក់​ការ​សម្ងាត់​បាន​ខ្ពស់ និង​ជា​ក្រុមហ៊ុន​ដែល​មានគំនិត​ច្នៃប្រឌិត​ថ្មី​ប្លែក​លើស​ពី​ក្រុមហ៊ុន​ផ្សេងៗ​។​ ​ក្រោយពី Steve Jobs ទទួលមរណៈភាព ក្រុមហ៊ុន Apple ត្រូវបាន​គេ​សង្កេតឃើញថា បាន​ធ្លាក់​ប្រជាប្រិយភាព​បន្ដិច​ម្ដងៗ ព្រោះថា​ការសម្ងាត់​ដែល​ធ្លាប់​មាន​នៅ​ពេល​នេះ…

រួមសុខ​លើ​គ្រែ​ជាមួយ​គ្នា​ដើម្បីឈានដល់ចំណុច​កំពូល​​

ទំនាក់ទំនង​រវាង​ការអូសបន្លាយ​ពេលវេលា​នៃ​ការរួម​ភេទ​លើ​គ្រែ និង​ការឈាន​ដល់​ចំណុច​កំពូល ជារឿយៗ​បាន​បង្ហាញ​ឲ្យដឹងថា គូស្នេហ៍​រៀប​អាពាហ៍ពិពាហ៍​រួច ដែល​ពេញចិត្ដ​នឹង​ជីវិត​ផ្លូវភេទ​ដ៏​ទៀងទាត់ ជាមួយ​នឹង​ការឈាន​ដល់​ចំណុចកំពូល​រាល់ដង មិនសូវ​មាន​អាការ​តានតឹង​ឡើយ មិនសូវ​តូចចិត្ដ និង​ជា​ទូទៅ​មាន​សេចក្ដីសុខ​ខាង​ផ្លូវកាយ ផ្លូវចិត្ដ និង​អារម្មណ៍​។ កម្រិត​នៃ​សេចក្ដីសុខ​នេះ ឆ្លុះបញ្ចាំង​ពី​ចំណងអាពាហ៍ពិពាហ៍​នៅក្នុង​អ្វី​ដែល​អាច​ចែករំលែក​ឲ្យ​គ្នា​បាន​។ ជម្រៅ​នៃ​ការផ្សាភ្ជាប់ និង​ទំនាក់ទំនង​នៃ​ការជឿ​ទុកចិត្ដ ដែល​បទពិសោធន៍​នៃ​ការចែករំលែក​ឲ្យ​ឈាន​ដល់​ចំណុចកំពូល កើតឡើង គឺជា​គោលការណ៍​ទាក់ទង​នឹង​អារម្មណ៍​ដ៏​ជ្រាលជ្រៅ សម្រាប់​ការប្ដេជ្ញា​ចិត្ដ​រយៈពេល​យូរ​រវាង​គ្នា​នឹង​គ្នា​។​ ​ការ​ផ្សាភ្ជាប់​រវាង​ការទាក់ទាញ​និង​ការ​ស្រើបស្រាល​ផ្លូវភេទ…

ទីផ្សារ​លក់រាយ​ចិន​កើនឡើង ១៣,៤​ភាគរយ​

​ទីផ្សារ​លក់រាយ​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង ១៣,៤​ភាគរយ​នៅក្នុង​ខែសីហា​កន្លងទៅនេះ ដែល​កាលពី​ខែ​កក្កដា​មាន ១៣,២​ភាគរយ ពោល​គឺ​សន្ទុះ​នៃ​ការ​កើនឡើត​យឺត​។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​។​ ​ទីផ្សារ​លក់រាយ​គឺជា​គន្លឹះ​មួយ​យ៉ាងសំខាន់​ក្នុង​ការវាស់ស្ទង់​នូវ​ការចំណាយ​របស់​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២ ដែល​កាលពី​៨​ខែ​ដំបូង​មាន​ចំនួន​ទឹកប្រាក់​សរុប ២,៣៩​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​បើទោះបីជា​កំណើរ​នៃ​ការលក់​រាយនៅក្នុង​ខែសីហា​យឺត​បន្តិ​ចក្ដី ប៉ុន្តែ​ក្រុម​អ្នកវិភាគ​បាន​និយាយថា វា​ជា​ដំណើរ​មួយ​ដែល​លឿន​បំផុត សម្រាប់​ឆ្នាំ​នេះ ព្រោះថា​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​កើនឡើង​។​ ​ចន្លោះ​ពី​ខែ​កក្កដា​ដល់​សីហា កំណើរ​នៃ​ការលក់រាយ​មានចំ​នួន ១,១៧​ភាគរយ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ ការផលិត​ឧស្សាហកម្ម​បាន​ពង្រីក…

តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​នៃ​ប្រទេស​អូស្ត្រាលី​កើន​ឡើង​ជាង ៥​ភាគរយ​

​តម្លៃ​ផ្ទះ​នៅក្នុង​ទីក្រុង​នៃ​ប្រទេស​អូស្ត្រាលី​បាន​កើនឡើង ៥​ភាគរយ ក្នុង​នៅ​រយៈពេល ១២​ខែ​ចុង​ក្រោយ​បើ​គិត​ត្រឹម​ខែសីហា កន្លងទៅនេះ​។ បើ​បើ​យោងតាម​ការចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក RP Data​។​ RP Data បាន​បញ្ជាក់​ប្រាប់ថា តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​ចំនួន ៨​របស់​អូស្ត្រាលី បាន​កើន​ឡើង​ជាង ៥,៣​ភាគរយ​កាលពី​ខែសីហា​កន្លងទៅនេះ​។​ ​យោង​តាមរ​បា​ការណ៍​បានបញ្ជាក់​ថា តម្លៃ​ផ្ទះ​នៅក្នុង​ឆ្នាំនេះ បាន​កើនឡើង​រហូត​ដល់​ទៅ ៩,៤​ភាគរយ…

ធនាគារពិភពលោក​ផ្ដល់ប្រាក់ ៥០​លាន​ដុល្លារ​អាមេរិក ដល់​អា​ហ្វ​ហ្គានី​ស្ថាន​

ធនាគារពិភពលោក​( កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ បាន​ផ្ដល់​ជំ​នូ​យ​ឥត​សំណង​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក ដល់​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន ដើម្បី​ជួយ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​និរន្តរភាព​សារពើពន្ធ​។​ ​ទឹកប្រាក់​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ជំនួយ​ឥត​សំណង​ផ្ដល់​ហិរញ្ញប្បទាន​ដល់​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​និរន្តរភាព​សារពើពន្ធ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ពុធ​ទី​០៤​ខែ​កញ្ញា រវាង​ក្រសួង​ហិរញ្ញវត្ថុ និង​ធនាគារ​ពិភពលោក​។ ជំនួយ​នេះ ត្រូវបាន​ផ្ដល់​ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) និង​ការផ្ដល់​ប្រាក់​កម្ចី​សម្បទាន​របស់​ធនាគារ​ពិភពលោក​។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អា​ហ្វ​ហ្គានី​ស្ថាន​។​…

ក្រុមហ៊ុន​ចែកចាយ​អគ្គិសនី​មួយ​របស់​កូរ៉េ​បង្ខំ​ឲ្យ​បុគ្គលិក​ស្លៀកខោ​ទឹកនោម​ពេលធ្វើការ​

​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ដែល​បាន​វិនិយោគ​រួម​គ្នា មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង Republican Honduras ថ្មីៗ​នេះដែរ បាន​ចេញ​បញ្ជា​ឲ្យ​បុគ្គលិក​ខ្លួន​ស្លៀកពាក់​ជាមួយនឹង​ខោ​ទឹកនោម​កូនក្មេង​ដែល​ធ្វើឲ្យ​បុគ្គលិក​មានអារម្មណ៍​ធន់ទ្រាន់​យ៉ាងខ្លាំង​។​ ​នៅ​ក្រោម​បញ្ជា​ក្រុមហ៊ុន​ដែល​ចេញ​កាលពី​ថ្ងៃ សៅរ៍ ទី ១០ ខែ សីហា កន្លងទៅ បុគ្គលិក​ទាំងអស់​នៃ​ប្រពន្ធ​ចែកចាយ​ថាមពល​អគ្គិសនី Kyungshin-Lear ដាច់​ខាត់​ត្រូវតែ​ស្លៀកពាក់​ខោ​ទ្រនាប់​ទឹកនោម​កូនក្មេង​ក្នុង​អំឡុង​ពេល​ធ្វើការ​។​កា​ធ្វើបែបនេះ​ពួក​គេ​យល់ឃើញ​ថា ជា​ការបញ្ចៀស​រាល់​កា​បត់ជើង​ទៅ​បង្គន់ ដែល​ធ្វើឲ្យ​រអាក់រអួល​ដល់​ការងារ​។​តែ​បើ​សិន​កម្មករ​ទាំងនោះ​មិន​ធ្វើ​ដូច​បទបញ្ជា​នោះទេ ប្រឈម​នឹង​ការបាត់បង់​ការងារ​។​…