ជនសង្ស័យម្នាក់ រួមនឹងគ្រឿងញៀន២០កញ្ចប់ ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅបង្ក្រាប
ភ្នំពេញៈ ជនសង្ស័យ ជាមុខសញ្ញាជួញដូរគ្រឿងម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍និរោធ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតគ្រឿងញៀនចំនួន២០កញ្ចប់ និងវត្ថុតាងមួយចំនួនទៀតផងដែរ។ ប្រតិបត្តិការចុះបង្ក្រាប បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅខាងមុខផ្ទះគ្មានលេខមួយកន្លែង ផ្លូវលំ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ មន្រ្តីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ…