ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ សហការជាមួយប្រជាការពារធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងថ្នាំញៀន៥កញ្ចប់តូច។ ហេតុនេះបានកើតឡើង នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១២​ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ ចំរុង ហៅខ្លា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបកម្មករសំណង់…

មុននេះបន្តិច បុរសម្នាក់ ធ្លាក់ពីលើអគារសំណង់កម្ពស់៤ជាន់ បែកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចមានបុរសម្នាក់ ដែលគេដឹងថា ជាកម្មករសំណង់បានធ្លាក់ពីលើអគារសំណង់ផ្ទះល្វែងកម្ពស់៤ជាន់ បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅក្បែរផ្លូវចូលវត្តឫស្សីស្រស់ទល់មុខវត្តនិរោធន៍ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះដែលធ្លាក់ស្លាប់ខាងលើនេះ ជាបុរសពោះម៉ាយកូនមួយ អាយុជាង២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានមកធ្វើជាកម្មករសំណង់នៅចំណុចកើតហេតុបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ស្រាប់តែជួបហេតុការណ៍បែបនេះ។ ក្រោយទទួលព័ត៌មានសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យលើសាកសព៕ ព័ត៌មានលម្អិត…

កំពុងសម្ងំ​ជក់គ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍និរោធន៍ឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណីប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍និរោធ៍ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទី ចាន់បូណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ…

ថ្ងៃស្អែក រដ្ឋាករទឹកក្រុងភ្នំពេញ នឹងចាប់ផ្ដើមជីកដាក់បំពង់មេនាំទឹក នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ ចាប់ថ្ងៃស្អែក ថ្ងៃទី៤ ខែតុលាតទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកដាក់បំពង់មេនាំទឹក នៅខាងត្បូតនៃចិញ្ចើមផ្លូវជាតិលេខ១ ដែលស្ថិតនៅក្នុងសង្កាត់និរោធន៍ និងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រហូតដល់បញ្ចប់ការងារទៅតាមគម្រោង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅមុននេះបន្តិច។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងដល់ពលរដ្ឋ ដែលបច្ចុប្បន្នរស់នៅសង្កាត់ទាំងពីរ ក្នុងខណ្ឌច្បារអំពៅ ថា ដើម្បីបង្កើនសំពាធទឹកនៅប៉ែកខាងកើតរាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ…

ថ្ងៃនេះ បីខណ្ឌ នៅភ្នំពេញ នឹងអត់ភ្លើងប្រើពេញមួយថ្ងៃ

ភ្នំពេញៈ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ រួមមានខណ្ឌច្បារអំពៅ សែនសុខ និងខណ្ឌមានជ័យ នឹងគ្មានចរន្តអគ្គិសនីប្រើប្រាស់រហូតដល់ម៉ោង៣៖០០នាទីរសៀល នៅថ្ងៃទី២៥ ខែកញ្ញានេះ។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃសុក្រ ទី២៣ ដល់ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦។ បើតាមអគ្គិសនីកម្ពុជា ថ្ងៃអាទិត្យ…

ថ្ងៃនេះ ដាច់ភ្លើង៣ខណ្ឌ នៅភ្នំពេញ

ភ្នំពេញៈ តាមសេចក្ដីជូនដំណឹងឲ្យដឹងថា ខណ្ឌចំនួន៣ រួមមានខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ នឹងត្រូវដាច់ភ្លើងចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច។ ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តនៅ១- តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិព្រៃព្រីង ភូមិថ្នល់បំបែក ក្នុងសង្កាត់ចោមចៅ ភូមិសំរោង…

ព្រះពុទ្ធសាសនាជាសាសនា ដែលលើកកម្ពស់គុណតម្លៃ និងរួមចំណែក​ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញៈ ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំនូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូល បង្កលក្ខណៈងាយស្រួលដល់កិច្ចកសាងប្រទេសជាតិ។ ព្រះពុទ្ធសាសនា បានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក ដោយគ្រាន់តែមានការរីកចម្រើន ឬធ្លាក់ចុះទៅតាមសភាពការណ៍នៃប្រទេសជាតិតែប៉ុណ្ណោះ។ នេះជាការលើកឡើងពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រកាសតែងតាំងព្រះអគ្គញាណ ស្រេង…

អភិបាលរាជធានីភ្នំពេញ៖ ការចុះឈ្មោះបោះឆ្នោតលើកនេះជាការបោះឆ្នោតដែលមានភាពត្រឹមត្រូវនិងមានតម្លាភាព

ភ្នំពេញៈ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមាន​ប្រសាសន៍​​លើកឡើងថា ការចុះឈ្មោះបោះឆ្នោតនៅលើកនេះ ជាការបោះឆ្នោតដែលមានភាពត្រឹមត្រូវ​និងមានតម្លា​ភាព ដូច្នេះហើយលោកអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិគ្រប់គ្រាន់​ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់និងចូលរួមបោះឆ្នោតសកលដែលនឹងប្រព្រឹត្តិទៅនាឆ្នាំ២០១៧និងឆ្នាំ២០១៨ខាងមុខនេះ។លោកអភិបាលបានលើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី១កញ្ញា ឆ្នាំ២០១៦ ខណៈ​ដែល​លោកអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅទីស្នាក់ការសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោកអភិបាលបានបន្តថា ថ្ងៃទី១កញ្ញា ឆ្នាំ២០១៦នេះជាថ្ងៃដំបូង ដែលនៅគ្រប់សង្កាត់នៅក្នុងរាជធានីភ្នំពេញចាប់​ផ្តើមបើកការចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញ ។នេះជាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតមួយដ៏ល្អ…

រថយន្ត IFAT បុកម៉ូតូ VIVA ពីក្រោយ បណ្ដាលឲ្យយុវជន២នាក់របួសធ្ងន់

ពោធិ៍សាត់ៈ យុវជន២នាក់បានរងរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូត្រូវរថយន្តបុកពីក្រោយ ដោយហេតុការណ៍ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវលេខជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតនៅភូមិប៉ៃប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ ប៉ាង សុគា ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិបំលាក់ ឃុំឈើតុំ…

ខណ្ឌច្បារអំពៅ និងសែនសុខ ដាច់ភ្លើងទៀតហើយ រហូតដល់ម៉ោង៥ល្ងាច

ភ្នំពេញៈ តាមការជូនដំណឹងបានឲ្យដឹងថា អគ្គិសនីកម្ពុជា ផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ ក្នុងនោះ នៅថ្ងៃទី២២ ខែកក្កដានេះ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងធ្វើការផ្ដាច់ចរន្តអគ្គិសនីនៅតំបន់ភ្លើងលេខ ប.ត១០១០…