ច្បារអំពៅ ដាច់ភ្លើងនៅ១ម៉ោងមុន

ភ្នំពេញៈ បើតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅ១ម៉ោងមុន ពោល គឺម៉ោង៧៖០០នាទី យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ P1487 ដែលស្ថិតនៅផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មូលហេតុ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា ដោយសារធ្លាក់ហ្វុយស៊ីបបណ្ដាញតង់ស្យុងមធ្យម…

ប៉ាណូក្រុមហ៊ុន MMCL បាក់រលំសង្កត់លើម៉ូតូ និងមនុស្សពីរនាក់ បណ្ដាលឲ្យរងរបួស

ភ្នំពេញៈ ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់បក់កន្ត្រាក់ផងនោះ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន MMCL បានបាក់រលំសង្កត់លើបុរសពីរនាក់ បណ្ដាលឲ្យរងរបួស និងរងការខូចខាតម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង២៖៥០នាទី រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ។ មន្ត្រីនគរបាលប៉ុស្ដិ៍ចតុមុខ ប្រាប់ Post News មុននេះបន្តិចថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦…

លួចចិញ្ចៀនមួយវង់ និងទូរស័ព្ទដៃ២គ្រឿង យកទៅឲ្យសង្សារ ត្រូវសមត្ថកិច្ចឃាត់

ភ្នំពេញៈ ស្ត្រីបម្រើការតាមផ្ទះម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចយកចិញ្ជៀន១វង់ និងទូរស័ព្ទដៃចំនួនពីរគ្រឿងយកទៅឲ្យសង្សារបស់ខ្លួន ហើយត្រូវម្ចាស់ផ្ទះចាប់ប្រគល់គល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នា២០១៦ នៅចំណុចផ្ទះលេខ ១១០ ផ្លូវ A១៦ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ មន្ត្រីនគរបាលបានឲ្យដឹងថា ស្ត្រីជនសង្ស័យមានឈ្មោះ វ៉ូយ មៀន…

ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ លួចស្នាក់នៅ និងធ្វើការខុសច្បាប់

ភ្នំពេញៈ កាលពីម៉ោង១៤និង៣០នាទីថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅឃាត់ខ្លួនជនជាតិជនវៀតណាមចំនួន៨នាក់ ស្រី២នាក់ នៅចំណុចភូមិតាង៉ៅកណ្តាល សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិវៀតណាមទាំងនោះ បានលួចមកស្នាក់នៅ និងធ្វើការរកស៊ី ដោយគ្មានលិខិតឆ្លងដែន។ បច្ចុប្បន្នជនជាតិវៀតណាមទាំងនោះ ត្រូវកម្លាំងនាយកដ្ឋានស៊ើបអង្កេត…

រំលោភម្ដងមិនទាន់ទូទាត់ទោសផង ចាប់ក្មេងស្រីរំលោភម្ដងទៀត ទើបត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនពីតុលាការ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈតាំងពីឆ្នាំ២០១២ហើយនោះ មកដល់ឆ្នាំ២០១៦នេះ បានធ្វើសកម្មភាពចាប់ក្មេងស្រីរស់នៅក្នុងភូមិជាមួយគ្នា អាយុ៨ឆ្នាំម្នាក់ផ្សេងទៀត រំលោភនៅក្នុងព្រៃចេករហូតបានសម្រេច ហើយគេចខ្លួនបាន៦ថ្ងៃទៀត។ យ៉ាងណាមិញ ជនសង្ស័យរូបនេះ មិនអាចរត់គេចពីសំណាញ់ច្បាប់បានរហូតនោះឡើយ ដែលត្រូវបាននគរបាលចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…

ប្តីតាមទាន់ប្រពន្ធនាំប្រុសក្មេងប្រុងឡើងឋានសួរគ៍ក្នុងផ្ទះសំណាក់ “សំណាងល្អថ្មី”

ភ្នំពេញៈ ស្ត្រីវ័យចំណាស់ជនជាតិវៀតណាមម្នាក់ ត្រូវបានបុរសជាប្តីប្តឹងកម្លាំង​សម្ថកិច្ចឲ្យធ្វើការឃាត់ខ្លួន រួមទាំងបុរសវ័យក្មេងជនជាតិវៀតណាមដូចគ្នា ជាសហាយម្នាក់ផងដែរ ខណៈពេលដែលពួកគេណាត់គ្នាមកក្រេបទឹកឃ្មុំ ហើយមកតាមទាន់ដល់ក្នុងបន្ទប់ផ្ទះសំណាក់ដែលមានយីហោ “សំណាងល្អថ្មី” នោះ។ ហេតុការណ៍នេះដែរ បានបង្ក​ឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខ ១០៥ ជាន់ទី១…

ស្ដ្រីវ័យចំណាស់ម្នាក់ បន្លំលួចសម្ភារក្នុងផ្សារឡាក់គី ត្រូវបានចាប់ឃាត់ខ្លួនឲ្យសមត្ថកិច្ច

ភ្នំពេញៈ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវអាជីវករ និងសន្តិសុខ ឃាត់ខ្លួនភ្លាមៗ ប្រគល់ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លា ធ្វើការសួរនាំ បន្ទាប់ពីស្ត្រីនេះ បានចូលទៅបន្លំលួចសម្ភាររបស់ជនរងគ្រោះ ដែលកំពុងឈរលក់ដូរក្នុងផ្សារឡាក់គី ទើបបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងផ្សារឡាក់គី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។…

ក្របួចព្រហ្មចារីក្មេងស្រីម្នាក់ យកមកឆីបានសម្រេច នៅគុម្ពចេក

ភ្នំពេញ: កម្លាំងនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួន បុរសល្មោភកាមម្នាក់ក្រោយពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានរត់ទៅប្តឹង ដោយសារជននេះ បានចាប់អូសដៃក្មេងស្រីរងគ្រោះទៅចាប់រំលោភបានសម្រេច នៅគុម្ពចេកក្រោយផ្ទះប្រជាពលរដ្ឋ កាល​ពី​រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យល្មោភកាមរូបនេះមានឈ្មោះ និត អាយុប្រហែល២០ឆ្នាំ មុខរបរមិនពិតប្រាកដ…

នារីមុខស្រស់ម្នាក់ ជាប់ជំពាក់និងគ្រឿងញៀន ត្រូវឃាត់ខ្លួនក្បែងម៉ុងខ្មោច នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចម៉ុងខ្មោចផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដកហូតបានវត្ថុតាងរួមមាន ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀន០១កំប្លេរ ដែកកេះ០១ នាម៉ោង១០ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដា…

បុរសម្នាក់ត្រូវបានឃាត់ខ្លួនតាមដីកា ពីបទជួញដូរគ្រឿងញៀន

ភ្នំពេញៈ បុរសជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី ចាប់ឃាត់ខ្លួនបាន និងយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៥ឧសភា២០១៦ ទៅតាមដីកាលេខ១៦៣ ចុះថ្ងៃទី១៨មីនា ២០១៦ កន្លងមកនេះ ដោយលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជ្រះនៃសាលាដំបូងរាជធានីភ្នំពេញនោះ។ បុរសដែលត្រូវកម្លាំងមានសម្ថកិច្ចធ្វើការឃាត់ខ្លួនបានទៅតាមដីកានេះមានឈ្មោះ ចក់ ចាន់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកោះនរា…