នាយសង្កាត់រដ្ឋបាលព្រៃឈើកងមាស បង្ក្រាបរម៉កម៉ូតូដឹកឈើយកស្នាដៃ ចំណែកកូនរបស់ខ្លួន ដឹកឈើទាំងឡានមើលមិនឃើញ

កំពង់ចាមៈ លោក តយ ចាន់ផល ដែលធ្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលេងល្បែងស៊ីសងខុសច្បាប់ បច្ចុប្បន្នជានាយសង្កាត់រដ្ឋបាលព្រៃឈើកងមាស បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម និងនគរបាលស្រុកព្រៃឈរ ចុះបង្ក្រាបរម៉កម៉ូតូដឹកឈើចំនួន២គ្រឿង កាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃទទឹងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បើយោងតាមការអះអាងរបស់ម្ចាស់រម៉កម៉ូតូបានឲ្យដឹងថា ឈើដែលខ្លួនបានដឹកជញ្ជូន ហើយត្រូវសមត្ថកិច្ចបង្ក្រាបនេះ គឺជាឈើរបស់ឈ្មោះ…

មេព្រៃអូរពងមាន់ឃាត់រថយន្តយីឌុបដឹកឈើ២គ្រឿង ដើម្បីត្រួតពិនិត្យ

ស្ទឹងត្រែងៈ រថយន្តយីឌុបធុនយក្សចំនួន២គ្រឿង ដែល​ដឹកឈើពេញទ្រុង ព្រមទាំងតៃកុង ២នាក់ ត្រូវមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ បានធ្វើការឃាត់ ហើយអូសចូលកន្លែងដើម្បីត្រួតពិនិត្យ។ ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចទល់មុខសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ បានឲ្យដឹងថា រថយន្តយីឌុបដឹកឈើទាំង២គ្រឿង ដែលកម្លាំងជំនាញឃាត់នោះ…

មេព្រៃស្រុកលំផាត់ចង់អង្រឹងដេកមើល​រថយន្តដឹកឈើប្រណីត

រតនគិរីៈ លោកនាយផ្នែករដ្ឋបាលព្រៃឈើ ហុង សុវណ្ណារាន គ្រប់គ្រងចំនួន៣ស្រុក ស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង រងការរិះគន់ថា មិន​បង្ក្រាបបទល្មើសព្រៃឈើ ដែលធ្វើសកម្មភាពដឹកប្រណីតជារៀងរាល់ថ្ងៃ​ ឆ្លងកាត់ទឹកដីរបស់ខ្លួន ប្រជាពលរដ្ឋសង្ស័យថា លោកបានសើមមាត់សើមកហើយមើលទៅ។ ជាក់ស្តែងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ រថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ…

ឃាត់ខ្លួនមនុស្ស៥នាក់និងរថយន្តយីឌុបដឹកឈើគ្រឿង សង្ស័យថាបង្កប់ឈើប្រណីតខុសច្បាប់

ស្ទឹងត្រែងៈ រថយន្តយីឌុបធន់ធំមួយគ្រឿង ដឹកឈើគ្រឿងផ្ទះចាស់ៗត្រូវបាននគរបាលសេដ្ឋកិច្ច សហការជាមួយជំនាញរដ្ឋបាលព្រៃឈើអូរពងមាន់ ឃាត់ដោយសង្ស័យថាមានបង្កប់ឈើប្រណីតខុសច្បាប់ ព្រមទាំងឃាត់ខ្លួនមនុស្សដែលរួមដំណើរក្នុងរថយន្តចំនួន៥នាក់ផងដែរ។ ករណីនេះបានធ្វើឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចកន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះទល់មុខផ្ទះតាអាយ ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់រថយន្តខាងលើនេះ គឺដោយមានគេរាយការណ៍មកថា រថយន្តខាងលើបានដឹកឈើប្រភេទគ្រឿងផ្ទះចាស់ៗព្រមទាំងលួចបង្កប់ឈើប្រណីត ចេញពីចំណុចភូមិព្រះរំកិល ស្រុកថាឡាបរិវ៉ាត់…

សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ បង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់១គ្រឿង

ពោធិ៍សាត់ៈ កម្លាំងPM ចំនួន៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើសំពៅមាស បង្ក្រាបរថយន្តដឹកឈើលើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សឿង…

កម្លាំងរដ្ឋបាលព្រៃឈើ បង្ក្រាបរថយន្តតូយ៉ូតាវីហ្គូមួយគ្រឿង ដកហូតឈើប្រណីតជាច្រើនដុំ

ស្ទឹងត្រែងៈ កម្លាំងរដ្ឋបាលព្រៃឈើសេសាន ឆ្មក់បង្ក្រាបរថយន្តតូយ៉ូតាមួយគ្រឿង ដកហូតឈើប្រណីតជាច្រើនដុំនៅក្នុងរថយន្ត ដែលការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបខាងលើធ្វើឡើងដោយមន្រ្ដីសង្កាត់រដ្ឋបាលព្រៃឈើសេសាន សហការជាមួយនគរបាលនៃអធិការដ្ឋានស្រុកសេសាន ឆ្មក់បង្ក្រាបម៉ាក តូយ៉ូតាវីហ្គូ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-0585…

រថយន្តសាំយ៉ុង១គ្រឿង លោតឆ័ត្រដឹកឈើប្រណីតត្រូវបានសមត្ថកិច្ចអាវុធហត្ថ បង្ក្រាបបាននៅស្រុកកូនមុំ

រតនគិរី: រថយន្តសាំយ៉ុងពណ៍លឿងពាក់ស្លាកលេខភ្នំពេញ2Y.3495 ដឹកជញ្ជូនឈើប្រណិតប្រភេទឈើធ្នង់ប្រវែង ២,២ម៉ែត្រទទឹង២០x១៤ ត្រូវបានកម្លាំងអាវុធហត្ថ ស្នាក់ការ៧៨១ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ ដេញស្ទាក់ចាប់បាន។ បើតាមការឲ្យដឹងពីលោក អនុសេនីយ៍ឯក ផាត់ គឹមហួរ មេបញ្ជាការអាវុធហត្ថស្រុកក្របីជ្រុំទីស្នាក់ការ៧៨១ បានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុងខាងលើនេះធ្វើសកម្មភាពដឹកជញ្ជូនឈើជាយូមកហើយតែកម្លាំងរបស់លោកពុំចាប់អារម្មណ៍ ស្មានតែរថយន្តឈ្នួលដឹកឥវ៉ាន់ធម្មតា ចូលមកក្រុងបានលុងទើបឈានមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង១០យប់…

ឃាត់រថយន្ត១គ្រឿងដឹកឈើគ្រញូងជាង៧០ដុំ

ត្បូងឃ្មុំៈ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើមេមត់ និងសង្កាត់រដ្ឋបាលព្រៃឈើមេមត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្នាក់ការសន្តិសុខ៧០១ស្រុកពញាក្រែក បានចាប់ឃាត់រថយន្ត១គ្រឿង ដឹកឈើខុសច្បាប់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិ៧មករាក្រែក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ ឃាត់់បានរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ…

រដ្ឋបាលព្រៃឈើឆ្លូងសហការជាមួយអាវុធហត្ថ ចាប់រថយន្តមួយគ្រឿងដឹកឈើប្រណីតពេញ

ក្រចេះ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆ្លូង សង្កាត់រដ្ឋបាលព្រៃឈើស្នួល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ឃាត់រថយន្ត ០១គ្រឿង ម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-9124 ដឹកជញ្ជូនឈើអារប្រភេទប្រណិត (ធ្នង់) ចំនួន ១១២សន្លឹក ស្មើនឹង ៤,៦៨៥ម៉ែត្រត្រីគុណ…

អាវុធហត្ថលើផ្ទៃប្រទេស ឃាត់ទូកម៉ាស៊ីនមួយគ្រឿង ដែលផ្ទុកឈើសុក្រំខុសច្បាប់

ក្រចេះ: នៅវេលាម៉ោង ៥ និង២១នាទីល្ងាច ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចអូយាវ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ក្រុមស្រាវជ្រាវព័ត៌មាននិងបង្រ្កាបបទល្មើសព្រៃឈើ អាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយអាវុធហត្ថស្រុកសំបូរ បានធ្វើឃាត់ទូកម៉ាស៊ីនមួយគ្រឿង ដែលផ្ទុកឈើសុក្រំប្រហែលចំនួន ៦ម៉ែត្រត្រីគុណ ដែលជនល្មើសបានបើកយកទៅទុកចោលនៅមាត់ច្រាំងទន្លេបន្ទាប់ពីដឹងថា កំលាំងរបស់សមត្ថកិច្ចបានចុះទៅទីនោះ…