មេដឹកនាំអាស៊ានសាទរការសម្រេចបាននូវចក្ខុវិស័យ ឆ្លើយតបទាន់ពេលវេលាពីការទប់ស្កាត់ និងសង្គ្រោះ គ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់
ឡាវៈ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ រួចមក មេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង១០ ប្រទេស អញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ានស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ការឆ្លើយតបរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។ ជាមួយនិងពិធីចុះហត្ថលេខានោះ ទទួលបាននូវអំណរសាទរពីសំណាក់មេដឹកនាំអាស៊ានទាំងអស់ ដែលបានខិតខំរួមគ្នាក្នុងរយៈពេលកន្លងមក ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់អាស៊ាន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងសង្រោ្គះឲ្យបានយ៉ាងឆាប់រហ័ស ទៅនិងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់ ដែលមេដឹកនាំនៃប្រទេសអាស៊ាន និងបណ្តាមេដឹកនាំនានាលើ…