តំណាងអង្គការណាតូ ៣នាក់ស្លាប់នៅក្នុងការផ្ទុះសហគ្រាសការពារជាតិអ៊ុយក្រែន
អ៊ុយក្រែន: លោក Natalia Naumenko អ្នកនាំពាក្យការិយាល័យព្រះរាជអាជ្ញានៃតំបន់ Sumy បាននិយាយកាលពីថ្ងៃសុក្រថាតំណាងអង្គការណាតូស្ថិតក្នុងចំណោមមនុស្សបីនាក់ស្លាប់នៅក្នុងការផ្ទុះមួយនៅឯសហគ្រាសការពារជាតិ នៅក្នុងតំបន់ Sumy ភាគខាងជើងរបស់អ៊ុយក្រែន កាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៦នេះ។ លោក Naumenko បានបន្តឱ្យដឹងថា មនុស្សពីរនាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះ ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យ…