នគរបាលខណ្ឌមានជ័យឃាត់ខ្លួនមនុស្សចំនួន៧នាក់ ដកហូតបានថ្នាំញៀនចំនួន ៧កញ្ចប់

ភ្នំពេញៈ កម្លាំងមានសមត្ថកិច្ចបានឆ្មក់ចុះបង្រ្កាបករណីគ្រឿងញៀនជាបន្តបន្ទាប់ដោយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៤និង៣០នាទី ទាបភ្លឺនៅចំណុច ផ្លូវលេខ៣១បេតេ ក្រុមទី០១ ភូមិ សន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ កម្លាំងល្បាតនគរបាលប៉ុស្តិ៍បឹងទំពុន បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទជួញដូរ…

ឃាត់​ខ្លួនសិស្ស​វិទ្យាល័យ​ជម្ពូវ័ន្ត​៣នាក់​ និង​កម្មករ​កាត់ដេរ​ម្នាក់​ ពាក់ព័ន្ធនឹង​គ្រឿងញៀន​

ភ្នំពេញៈ សិស្សវិទ្យាល័យជម្ពូវ័ន្តចំនួន៣នាក់ និងកម្មករកាត់ដេរម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍សំរោងក្រោម ឃាត់ខ្លួន ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះមួយកន្លែងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំរោងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី១.ឈ្មោះ នួន លីគង់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី២.ឈ្មោះ…

សុវត្ថិឌី ធិរិកា ជ្រើសជំនាញតាមម្ដាយ ក្រោយជាប់បាក់ឌុប

ភ្នំពេញៈ បើទោះជាបានប្រលងជាប់បាក់ឌុបត្រឹមនិទ្ទេសE ប៉ុន្តែតារាចម្រៀង សុវត្ថឌី ធិរិកា បានអះអាងថាមិនមានសតិអារម្មណ៍អន់ចិត្តនោះទេ។ ជាមួយគ្នានោះ កញ្ញាក៏ប្រកាសជ្រើសយកមុខវិជ្ជានៅឯមហាវិទ្យាល័យស្របតាមការចង់បានរបស់ម្ដាយ ក្នុងពេលដែលនាងមានបំណងចង់រៀនលើមុខវិជ្ជាផ្សេងនោះ។ សុវត្ថិឌី ធិរិកា បានថ្លែងប្រាប់ Post News ថា លទ្ធផលនិទ្ទេសE ដែលនាងទទួលបានគឺអ្វីដែលនាងសប្បាយចិត្ត ដោយសារតែក្នុងពេលរៀនគឺជាពេលដែលនាងត្រូវប្រលងក្នុងកម្មវិធី Cambodian Idol…

សាហាវមែន! រំលោភហើយសម្លាប់ រួចយកដើមអំពៅញុកចូល……

ថៃៈ នារីវ័យ១៧ឆ្នាំម្នាក់ ដែលគេដឹងថា ជាសិស្សវិទ្យាល័យ ត្រូវបានបុរស៤នាក់ ដែលជាកម្មករសំណង់ចាប់យកទៅរំលោភក្នុងចម្ការអំពៅយ៉ាងព្រៃផ្សៃ ហើយថែមទាំងសម្លាប់នាងចោលទៀតផង ប៉ុន្តែអ្វីដែលឃោឃៅជាងនេះទៀត គឺពួកជនល្មោភកាមទាំងនោះ បានយកដើមអំពៅដោតចូលក្នុងប្រដាប់ភេទរបស់នាង រួចហើយរត់គេចខ្លួនបាត់អស់។ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីម្សិលមិញនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ខណៈនាងកំពុងជិះកង់ម្នាក់ឯងចេញពីសាលាទៅផ្ទះ ហើយត្រូវជនល្មើសជាកម្មករសំណង់ស្រវឹងស្រាស្ទាក់ចាប់ខ្ទប់មាត់ អូសយកទៅរំលោភក្នុងចម្ការអំពៅរហូតបានសម្រេច រួចសម្លាប់ដើម្បីបំបិទមាត់ អ្វីដែលឃោឃៅជាងនេះទៅទៀតនោះ ជនល្មើសថែមទាំងបានយកដើមអំពៅញុកប្រដាប់ភេទនាងទៀតផង។…

ភ្ញាក់ផ្អើល បេក្ខនារី ហ៊ុន ម៉ាលីស ទទួលបានYes 4 និង៤០ម៉ឺនរៀលពីគណកម្មការ Cambodia Idol

ភ្នំពេញៈ ចាត់ទុកថា ជាលើកទី១ ដែលបេក្ខនារីក្នុងកម្មវិធី Cambodia Idol ក្រៅពីមានសមត្ថភាពទទួលបានYes ដល់ទៅ៤ពីគណកម្មការ ក៏ទទួលបានទឹកប្រាក់ត្រឡប់ទៅវិញពីលោក ព្រាប សុវត្ថិ លោក ណុប បាយ៉ារិទ្ធិ ពីលោក ឆន សុវណ្ណរាជ និង ពីកញ្ញា ឱក…

តន្ត្រីរំលឹកគុណគ្រូ ធ្វើឲ្យកក្រើក បឋមសិក្សាបឹងត្របែកខាងត្បូង

ភ្នំពេញៈ នេះ​ជាលើកទី​១ ហើយដែល​អតីតសិស្ស​ សាលាបឋមសិក្សាបឹងត្របែកខាងត្បូង លោក កែវ សាស្ត្រា បានធ្វើតន្ត្រី​រំលឹកគុណគ្រូ ដែលធ្វើឡើងនៅព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ ដោយមានការចូលរួម​យ៉ាងច្រើនកុះករ​ពីសំណាក់​តារាល្បីៗ ក្នុងប្រទេស​កម្ពុជា ។​ តារាល្បីៗ ដែលចូលរួមក្នុងកម្មវិធី​ប្រគំតន្ត្រីខាងលើ មាន​ តារាៗដូចជា លោក​ សារុន…

ចោរស្រីវ័យក្មេងល្បីខាងលួចកាបូបលុយ ត្រូវពលរដ្ឋក្របួចជាប់

ព្រះសីហនុ: ចោរស្រីវ័យក្មេង ​ដៃរហ័ស ចិត្តសឿងលួច​កាបូបលុយ​កណ្តាល​ផ្សារលើ បាន​សម្រេច តែគេចខ្លួន​មិនរួច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្របួចជាប់​ប្រគល់​ឲ្យសមត្ថកិច្ច​ កាលពី​វេលាម៉ោង​៨៖៤០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀក ពុធលីម៉ា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យក្រុងព្រះសីហនុ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។…

សាខាកាកបាទក្រហមកម្ពុជា ដឹកនាំសិស្សានុសិស្សជាង៨០០នាក់ បង្កើតបរិស្ថានបៃតងក្នុងសាលា

កំពង់ឆ្នាំងៈ ការបង្កើតឲ្យមានបរិស្ថានបៃតងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ គឺក្នុងគោលបំណងធ្វើជារបាំងការពារខ្យល់កន្ត្រាក់ ដើម្បីត្រៀមបង្ការគ្រោះមហន្តរាយ រួមចំណែកកាត់បន្ថយទៅនឹងការបម្រែបម្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី និងចង់ឲ្យយុវជនជំនាន់ក្រោយយល់ដឹងពីសារៈប្រយោជន៍នៃការដាំកូនឈើលោក អ៊ុន សំអុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដូចនេះនៅក្នុងពិធីដាំកូនឈើនៅក្នុងវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។…

ឃាត់ខ្លួនសិស្សវិទ្យាល័យជម្ពូវ័ន្តម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញៈ យុវសិស្សម្នាក់ ត្រូវបានកម្លាំងនគរខណ្ឌដូនពេញឃាត់ខ្លួនជាមួយ និងវត្ថុតាងថ្នាំញៀនមួយចំនួនដែលប្រុងចូលផ្ទះសំណាក់យីហោ(សេរីសូរិយា)កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ផ្លូវលេខ៨១ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុយ សុខសកល អាយុ២២ឆ្នាំ មានទីលំនៅបូរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានដកហូតបានថ្នាំញៀន៤កញ្ចប់ លុយ១ម៉ឺនរៀល ទូរស័ព្ទ២គ្រឿង ម៉ូតូScoopy…

សិស្សសាលាចំនួន ៥នាក់ បានលង់ទឹកនៅភាគនិរតីប្រទេសចិន

ចិន: អាជ្ញាធរបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា សិស្សវិទ្យាល័យប្រាំនាក់ដែលមានអាយុចន្លោះពី១៥ និង ១៧ឆ្នាំបានលង់ទឹកស្លាប់ ក្នុងអំឡុងពេលធ្វើដំណើរទៅសាលាមួយនៅខេត្តស៊ីឈួន ភាគនិរតីរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ មិថុនានេះ។ សិស្សប្រាំមួយនាក់ មកពីតំបន់ Songpan ដែលបាននឹងកំពុងស្ថិតនៅក្នុងស្ថានភាពលំបាក ខណៈពេលហែលទឹកនៅក្នុងស្រះទឹកមួយ កាលព្រឹកថ្ងៃសុក្រម្សិលមិញ។ មិត្តរួមថ្នាក់របស់ពួកគេទាំងបីនាក់ ត្រូវបានជួយទាញដៃសិស្សម្នាក់ដោយសុវត្ថិភាពទៅកាន់ច្រាំង ហើយបានស្រែកហៅប៉ូលិសឲ្យជួយផងដែរ។ នេះបើតាមការបញ្ជាក់របស់ប៉ូលិស។…