អាណិតណាស់ ! ក្រោយពីដួលម៉ូតូ សិស្សពូកែរបស់វិទ្យាល័យទួលទំពូងម្នាក់ សង្ស័យបាត់ការចងចាំ

ភ្នំពេញ: យុវជនម្នាក់ដែលជាសិស្សពូកែប្រចាំវិទ្យាល័យទួលទំពូង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ដោយងងឹតមុខដួលទៅប៉ះរ៉ឺម៉កលក់ភេសជ្ជៈ និងប៉ះឃឿនស្បួនច្បារសន្លប់ស្តូករងរបួសបែកមាត់ ត្រូវប្រជាពលរដ្ឋជួយជូនទៅសមត្ថកិច្ចប៉ុស្ត៏ចតុមុខ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវព្រះស៊ីសុវត្ថិ ក្បែរសួនច្បារខាងមុខអតីតសួនកម្សាន្តឌ្រីមឡែន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ ។ តាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា យុវជនរងគ្រោះមានឈ្មោះ អេន…

លេងកីឡាដើម្បីសុខភាពសោះ បែរជាមានគំនុំដល់ថ្នាក់បង្ហូរឈាម

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួន សិស្សសាលា៣នាក់ ខណៈ២នាក់ទៀតរត់រួច ពីបទហិង្សាដោយចេតនា បណ្តាលមកពីទំនាស់ដោយសារការលេងបាល់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថៃ្ងទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវជាតិ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សន សំ ភេទប្រុស…

កំហុសអ្នកណា? សិស្សវិទ្យាល័យ៣នាក់ អាយុមិនទាន់១៨ឆ្នាំផង ចេះជួញដូរថ្នាំញៀនទៅហើយ

ភ្នំពេញ: សិស្សវិទ្យាល័យ ៣នាក់ ដែលសុទ្ធតែមានអាយុក្រោម១៨ឆ្នាំ ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ និងកំលាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននាវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ…

ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន១កញ្ចប់ធំ ត្រូវនគរបាលប៉ុស្តិ៍បឹងទំពុនបង្រ្កាបបាន

ភ្នំពេញៈ បន្ទាប់ពីឃាត់​ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យរួចមក កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០១៧ លោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងទំពុន បានបន្តបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅចំណុចក្នុងផ្ទះជួលគ្មានលេខ ផ្លូវ​លេខ​៣៧១ ក្រុមទី០១ ភូមិ ត្នោតជ្រុំ៥ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។…

ក្មេងទំនើង២ក្រុម ដេញកាប់គ្នា ផ្អើលសិស្សវិទ្យាល័យសិរីសោភ័ណ

បន្ទាយមានជ័យៈ នៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យសិរីសោភណ័ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈក្មេងទំនើង២ក្រុម បើកការវាយប្រហារគ្នា ដោយប្រើប្រាស់ដុំថ្ម និងកាំបិតដេញកាប់គ្នា ដូចក្នុងរឿងភាគចិន។ ការវាយប្រហារនេះ បង្កការភ្ញាក់ផ្អើលដល់សិស្សវិទ្យាល័យក្រុងសិរីសោភ័ណ ខណៈចេញពី​សាលាទៅផ្ទះ។ ក្រោយកើតហេតុភាគីម្ខាងបាននាំគ្នាជិះរទេះសណ្តោងរ៉ឺម៉កម៉ូតូចេញដោយសុវត្ថិភាព ខណៈសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ៕ https://youtu.be/BWVZHoqg16s

ឆក់ទូរសព្ទ រួចព្យាយាមជិះគេចតែមិនសម្រេច ត្រូវពលរដ្ឋស្វាគមន៍ទ្រមខ្លួន

ភ្នំពេញៈ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីយុវតី២នាក់បានសម្រេច ខណៈជិះម៉ូតូព្យាយាគេចខ្លួនក៏ជ្រុលចង្កូតទៅបុកនឹងខឿនចិញ្ចើមផ្លូវបណ្តាលឲ្យបែកកង់ម៉ូតូខាងមុខដួល ហើយត្រូវអ្នកដំណើរតាមដងផ្លូវចាប់បាន និងស្វាគមន៍មួយដៃមួយជើងទំរាំតែសមត្ថកិច្ចទៅដល់ទ្រមខ្លួន។ ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២០០៤ មុខសាលាអន្តរជាតិCIA ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១. មានឈ្មោះ ចាន់ ម៉ៅ…

សិស្សវិទ្យាល័យបឹងប្រិយ បង្កហិង្សាកាប់យុវជន២នាក់បែកក្បាល ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្មេងស្ទាវ២ក្រុម បានបើកម៉ូតូដេញកាប់ប្រហារគ្នាយ៉ាងអណាធិតេយ្យ រហូតបណ្តាលឲ្យយុវជន២នាក់របួសធ្ងន់ ។ ករណីហិង្សានេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងបរិវេនវិទ្យាល័យត្រពាំងត្នោត ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសទាំង២នាក់ ទី១ឈ្មោះ ខាន់…

សិស្សវិទ្យាល័យស្វាយជ្រំម្នាក់ ចេញពីសាលារៀនចុះលេងទឹកព្រែកលង់ស្លាប់

ស្វាយរៀងៈ យុវសិស្សម្នាក់ចេញពីសាលារៀននាំគ្នាចុះលេងទឹកព្រែក ត្រង់ចំណុចឃុំតាសួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង បណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។ ប្រជាពលរដ្ឋបានឲ្យដឹងថា យុវសិស្សដែលលង់ទឹកស្លាប់នេះមានឈ្មោះ ដាវីត ភេទប្រុស អាយុជាង១០ឆ្នាំ ជាសិស្សវិទ្យាល័យស្វាយជ្រំ មានទីលំនៅភូមិតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ យុវសិស្សរងគ្រោះចេញពីសាលារៀន ហើយក៏នាំមិត្តភក្តិ២-៣នាក់…

បិសាចតណ្ហា! ចាប់រំលោភក្មេងស្រីម្នាក់បានសម្រេច វាយរហូតសន្លប់ រួចអូសទម្លាក់ទឹកស្រះដើម្បីផ្តាច់ជីវិត

ស្វាយរៀងៈ ជនសង្ស័យម្នាក់ដែលជាបិសាចតណ្ហា បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដែលកំពុងនៅផ្ទះតែម្នាក់ឯងបានសម្រេច និងវាយទៅលើក្មេងស្រីរងគ្រោះរហូតដល់សន្លប់បាត់ស្មារតី រួចអូសក្មេងស្រីរងគ្រោះយកមកទម្លាក់ទឹកស្រះខាងក្រោយផ្ទះ ដើម្បីប៉ុនប៉ងសម្លាប់បំបិទភស្តុតាង តែសំណាងល្អជីវិតថ្លៃត្រូវបានម្តាយក្មេងស្រីរងគ្រោះមកទាន់ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។ បើតាមសមត្ថកិច្ចនគបាលបានឲ្យដឹងថាជនសង្ស័យឈ្មោះ ព្រំ សាវិន…

ជនជាតិម៉ាឡេស៊ីបើកឡានកៀរកិនសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី

ភ្នំពេញ: កាលពីម៉ោង៣:១៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ មានករណីជនជាតិម៉ាឡេស៊ីម្នាក់បើករថយន្តហាយឡែនឌឺ កៀរនិងកិនក្មេងសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គីម្នាក់ រងរបួសធ្ងន់ ហេតការណ៍នេះកើតឡើងតាមបណ្តោយផ្លូវ២៧១ ខេមរះភូមិន្ទ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមសាក្សីបានប្រាប់ថា ក្មេងរងគ្រោះមានឈ្មោះ ស៊ឹម តុលា ភេទប្រុស…