យុវជនឆ្នើមរបស់ Celtic និងជម្រើសជាតិស្កុតត្រៀមចូលរួម Liverpool រដូវកាលក្រោយ

បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបវ័យទើបតែ១៦ឆ្នាំម្នាក់ដែលកំពុងមានឈ្មោះជាកីឡាករឈុតយុវជនរបស់ក្រុមជម្រើសជាតិស្កុតឡែនត្រូវបានគេជឿជាក់ថានឹងអាចធ្វើដំណើរទៅចូលរួមជាមួយនឹងក្លឹបហង្សក្រហម Liverpool ហើយសម្រាប់រដូវកាលក្រោយ។ Liverpool ត្រូវបានគេដឹងថាបានត្រៀមរៀបចំរួចជាស្រេចក្នុងការចំណាយលុយមួយចំនួនដើម្បីទិញយកកីឡាករ Ben Doakវ័យក្មេងរូបនេះពីក្លឹប Celtic ក្រោយជឿជាក់ថានឹងមិនមានក្លឹបណាហ៊ានប្រជែងជាមួយនឹងខ្លួនទៀតឡើយនោះ។ កីឡាករវ័យទើបតែ១៦ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Celtic និងធ្លាប់បានបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹបចំនួន២ដងរួចមកហើយហើយបច្ចុប្បន្ននឹងត្រៀមខ្លួនដើម្បីអាចធ្វើការត្រួតពិនិត្យសុខភាពជាមួយនឹង Liverpool ហើយបន្ទាប់ពីបានបដិសេធជាមួយនឹងក្លឹបធំៗមួយចំនួនផ្សេងទៀតរួចមក៕

តើគួរអានសៀវភៅបែបណា ទើបឲ្យចងចាំល្អ?

ចំណេះដឹង៖ ការអានសៀវភៅឲ្យចងចាំល្អ គឺត្រូវអានឲ្យបានញឹកញាប់ និងព្យាយាមចងចាំអត្ថន័យឬសាច់រឿងសំខាន់ៗឲ្យបាន។ នៅពេលយើងអានសៀវភៅចូរព្យាយាមរំលឹកថា រឿងដែលយើងកំពុងអាននេះ គេនិយាយអំពីអ្វី ហើយព្យាយាមនឹកទៅរករឿងនោះ ដោយមិនចាំបាច់អានសៀវភៅ។ បើមានភ្លេច ឬស្រពេចស្រពិលត្រង់ណា ចូរបើកសៀវភៅអានផ្ទៀងផ្ទាត់ហើយកត់ត្រាទុក ដើម្បីឲ្យចងចាំបានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត។ ការអានសៀវភៅ ឬមើលមេរៀនទុកជាមុនជាច្រើនថ្ងៃ មុនពេលប្រឡងមកដល់ ហើយមករំលឹកវាម្តងទៀតមុនថ្ងៃប្រឡង ប្រសើរជាងការអានយ៉ាងគំហុកតែក្នុងរយៈពេលខ្លីមុនថ្ងៃប្រឡង ព្រោះការចងចាំដែលយើងបានកត់ត្រាទុកជាច្រើនថ្ងៃ…

អូមីក្រុងទម្រង់ថ្មី BA.2 រ៉ាប់រងករណីឆ្លងកូវីដ-១៩ នៅជុំវិញពិភពលោក, នេះបើតាម WHO

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មេរោគអូមីក្រុងទម្រង់ថ្មី ដែលត្រូវបានដាក់ឈ្មោះថា BA.2 កំពុងរាលដាល និងរ៉ាប់រង ៨៦ភាគរយ ក្នុងចំណោមករណីឆ្លង COVID-19 នៅជុំវិញពិភពលោក។ ការរកឃើញមេរោគទម្រង់ថ្មី ដែលបំប្លែងចេញពីប្រភេទអូមីក្រុងនេះ ត្រូវបានរាយការណ៍ជាលើដំបូង កាលពីដើមខែមករា ឆ្នាំ២០២២។ អត្រា ចម្លងនៃមេរោគប្រភេទថ្មីនេះគឺខ្ពស់ជាងជំងឺអូមីក្រុងប្រភេទ…

Will Smith ចេញសារសុំទោស Chris Rock ក្រោយរឿងទះកំផ្លៀង ក្លាយជាប្រធានបទក្ដៅលើបណ្តាញសង្គម

(បរទេស)៖ សម្ដីលេងសើចរបស់តារាកំប្លែង Chris Rock (គ្រីស រ៉ុក) ដែលធ្វើឲ្យតារាសម្ដែង Will Smith (វីល ស្មីត) ទប់អារម្មណ៍មិនបានឡើងទះកំផ្លៀងដល់លើឆាក បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម តែពេលនេះ Will Smith បានចេញសារសុំទោសហើយ។ ម្ចាស់ពានរង្វាន់តួឯកប្រុសឆ្នើមថ្មីរបស់អូស្ការលោក Will Smith…

ក្មេងស្រីសិស្សសាលាចំនួន៥នាក់ នាំគ្នាទៅលេងទឹកស្រះក្នុងវត្ត បណ្តាលឲ្យរអិលជើងធ្លាក់លង់ស្លាប់ម្នាក់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងស្រីសិស្សសាលាម្នាក់ ក្នុងចំណោម០៥នាក់ បានស្លាប់ខណៈដែលនាំគ្នាទៅលេងទឹកស្រះក្នុងវត្ត បណ្តាលឲ្យលង់ទឹក ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០១រសៀលថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា…

ហួសចិត្ត! ម្សិលមិញល្បីថា លោកតា ព្រហ្ម ម៉ាញ ស្លាប់ ស្រាប់តែប្រធានសមាគមសិល្ប:ចេញមកថា…

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើដំណឹងចរចារាមទាក់ទងនឹងមរណភាពរបស់វីរសិល្បករអាយ៉ៃកម្ពុជាលោកតាព្រហ្មម៉ាញ។ យ៉ាងណាមិញ ភ្លាមៗនោះ អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមអ្នកសិល្ប:ខ្មែរ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានចេញមកបង្ហោះសារយ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមជំរាបថា : លោកគ្រូ ព្រហ្ម ម៉ាញ #មិនបានទទួលមរណៈភាពដូចការបង្ហោះរបស់បុគ្គលមួយចំនួនឡើយ…

ទំនិញចំនួន៣០២គីឡូក្រាម និងអាល់កុលក្លែងក្លាយ៧៥លីត្រ ត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតយកមកកម្ទេចចោល

រតនគិរីៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តរតនគិរី និងរាជធានីភ្នំពេញ បានបន្តសកម្មភាពត្រួតពិនិត្យ ទំនិញគ្រប់ប្រភេទ ដែលដាក់លក់នៅលើទីផ្សារជាប្រចាំ ដើម្បីស្វែងរកភាពមិនអនុលោមលើទំនិញទាំងនោះ ចៀសវាងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចអ្នកបរិភោគផងដែរ ។…

បុរសម្នាក់ត្រូវជនសង្ស័យវាយបែកក្បាល នៅស្រុកថ្មបាំង

កោះកុងៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២​ វេលាម៉ោង ៨និង៥០នាទីយប់​ មានប្រជាពលរដ្ឋឈ្មោះ ណែម ម៉ូវ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលឬស្សីជ្រុំថា បានប្រទះឃើញបុរសម្នាក់ឈ្នោះ ចាន់…

ម៉ូតូពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាលឲ្យ​មនុស្ស​ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៤​នាក់​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២០​និង​០០​នាទី​ ត្រង់​ចំណុច​ផ្លូវ​វិ​ស្វ័ក​កម្ម​ក្រាល​គ្រួ​ស​ភ្នំ​ ស្ថិត​ក្នុងភូមិ​អន្លង់​មៀន​ ឃុំ​ពេជ្រ​ចិន្ដា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​០១​លើក​ រវាង​ម៉ូតូ​និង​ម៉ូតូ ​បណ្តាល​អោយ​មនុស្ស​ចំនួន​០៤​នាក់​ រង​របួសធ្ងន់​ស្រាល​ និង​ស្លាប់​ ០១​នាក់ ​។​…