ចុមឡូយម្ល៉េះ! ស្ងាត់ៗ តារាសម្ដែង ចរិយា ពេជ្រ បើកហាងតម្លៃ១០ម៉ឺនដុល្លារ

កាលពីព្រឹកថ្ងៃទី១៧ ធ្នូ តារាសម្ដែងល្បីឈ្មោះគួរសមក្នុងពិភពសិល្បៈកាលពីជាង២ឆ្នាំមុន កញ្ញា ចរិយា ពេជ្រ បានបើកហាងថែរក្សាសម្រស់យ៉ាងកាលីបយីហ៊ោ«យូអ៉ី»នៅទល់មុខភោជនីយដ្ឋានទន្លេបាសាក់២ម្ដុំស្ពានក្បាលថ្នល់ ដោយមានតារាសិល្បៈ ជាពិសេសគឺភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ នេះជាអាជីវកម្មលើកទី២របស់នាងក្រោយពីនាងបានក្លាយជាតារាសិល្បៈ បន្ទាប់ពីមួយរយៈមុននាងក៏បានបើកហាងសម្អាងការដែរ តែដោយសារមមាញឹកនឹងការងារសិល្បៈពេក ក៏បានបិទវិញ។ អាជីវកម្មបើកហាងថែរក្សាសម្រស់ថ្មីនេះ ត្រូវបាននាងប្រកាសថាចំណាយដើមទុនរហូតដល់១០ម៉ឺនដុល្លារ ហើយក៏ជាហាងដែលនាងប្រកាសថានឹងធ្វើអោយជោគជ័យមិនដូចមុនផងដែរ ខណៈដែលក្រោយបើកហាងមួយនេះ គឺនាងនឹងទទួលយកការសម្ដែងឡើងវិញខ្លះៗជាថ្មី។ ចរិយា ពេជ្រ…

មានធាតុផ្សំ៣មុខនេះនៅក្នុងដៃ ទោះផ្ទៃមុខឡើងជាតិខ្លាញ់ច្រើនយ៉ាងណាក៏កម្ចាត់អស់ដែរ

ស្បែកមុខឡើងជាតិខ្លាញ់មិនត្រឹមតែធ្វើឲ្យបាត់បង់នូវភាពទាក់ទាញប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកត្រូវប្រឈមនឹងការកើតមុន ព្រមទាំងមានប្រហោងរន្ធញើសធំៗថែមទៀត។ ដូច្នេះហើយ ដើម្បីការពារកុំឲ្យផ្ទៃមុខមានបញ្ហាកាន់តែយ៉ាប់យឺន អ្នកគួរតែប្រញាប់រកវិធីដោះស្រាយឲ្យបានឆាប់។ តើមានវិធីអ្វីដែលអាចព្យាបាលមុខឡើងជាតិខ្លាញ់ឲ្យត្រឡប់មកស្រស់ស្អាតវិញបាន? បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា វិធីមិនមែនអត់នោះទេ អ្នគ្រាន់តែប្រើប្រាស់ធាតុផ្សំងាយៗប៉ុណ្ណោះ ក៏អាចដោះស្រាយបានដែរ។ ធាតុផ្សំ៖ ម្នាស់កិនទៅជាល្បាយ ១ស្លាបព្រាបាយ អំបិល ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ…

គួរស្វែងយល់! ៤សញ្ញាបញ្ជាក់ថាអ្នកកំពុងតែមានជំងឺក្រិនថ្លើមដំណាក់កាលដំបូង

ថ្លើម ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏សំខាន់នៅក្នុងរាងកាយ ព្រោះវាជាអ្នកកម្ចាត់ជាតិពុលចេញពីចំណីអាហារដែលយើងទទួលទានរាល់ថ្ងៃ។ ក៏ប៉ុន្តែប្រសិនបើជាតិពុលនៅកកុញច្រើនពេក ថ្លើមច្បាស់ជាគ្មានសមត្ថភាពក្នុងការកម្ចាត់ឡើយ ហើយយូរទៅអាចបង្កឲ្យមានជំងឺថែមទៀត ជាពិសេសជំងឺក្រិនថ្លើម។ ជារឿយៗ អ្នកដែលមានជំងឺក្រិនថ្លើមមិនដែលកត់សម្គាល់ឃើញរោគសញ្ញាដំបូងនោះទេ ដែលបណ្តោលឲ្យជំងឺប្រែក្លាយទៅជាធ្ងន់ធ្ងរ។ ជំងឺក្រិនថ្លើន អាចបង្កឡើងដោយសារតែកត្តាជាច្រើន ដែលបណ្តោលឲ្យកោសិកាថ្លើមចុះខ្សោយ លទ្ធផលថ្លើមនឹងទទួលរងនូវការខូចខាតដែលបង្កើតទៅជាជំងឺរលាកថ្លើម ក្រិនថ្លើម និងមហារីកថ្លើមជាដើម។ ដូច្នេះហើយ ការរកឃើញរោគសញ្ញាដំបូងនៃជំងឺក្រិមថ្លើម គឺជាកត្តាដ៏សំខាន់បំផុត ព្រោះក្រុមគ្រូពេទ្យអាចជួយសង្គ្រោះទាន់ពេលវេលា។…

ទោះមុនសាច់ កើតពេញច្រមុះ ចង្ការ ឬចិញ្ចីម កុំភ័យឱសថ២មុខនេះជួយបាន

មុនសាច់ គឺជាដុំពកតូចៗដែលតែងតែលេចឡើងនៅលើតំបន់ថ្ងាស ចង្ការ និងចម្រុះ។ មុនប្រភេទនេះ កើតឡើងនៅពេលដែលរន្ធញើសត្រូវបានកស្ទះទៅដោយកោសិកាងាប់ៗ ជាតិពុល ភាពកខ្វក់ទៅដោយធូលីដី និងជាតិខ្លាញ់ជាដើម។ ថ្វីត្បិតតែមុនប្រភេទនេះមិនបង្កឲ្យមានភាពឈឺចាប់ ឬធ្វើទុក្ខទោសអ្វីដល់សុខភាពក៏ដោយ ប៉ុន្តែវាអាចបណ្តោលឲ្យស្បែកមុខមានភាពគគ្រើមអាក្រក់មើលខ្លាំងណាស់។ នេះហើយជាមូលហេតុដែលបណ្តោលឲ្យសុភាពនារី សុភាពបុរសមួយចំនួន ខំស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីកម្ចាត់។ ប៉ុន្តែសំណាងល្អ មុនសាច់ មិនពិបាកក្នុងការកម្ចាត់នោះឡើយ អ្នកគ្រាន់តែអនុវត្តវិធីងាយៗទាំង ២យ៉ាងនេះ…

មុខឡើងខ្មៅប្រតាកដល់ថ្នាក់នេះ កុំបារម្ភ ប៉េងប៉ោះអាចជួយបាន!

ការប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យខ្លាំងពេកធ្វើឲ្យស្បែកផលិតជាតិមេឡានីនកាន់តែច្រើន ហើយមិនយូរមិនឆាប់ស្បែកចាប់ផ្តើមអណ្តែតពណ៌ខ្មៅឡើងមកបន្តិចម្តងៗ។ ស្បែកមានពណ៌ខ្មៅប្រតាកអាចលេចឡើងនៅផ្នែកផ្សេងៗជាច្រើននៃរាងកាយ ក៏ប៉ុន្តែផ្ទៃមុខពិបាកក្នុងការលាក់បាំងខ្លាំងជាងគេ។ តើអ្នកកំពុងតែខ្វល់ខ្វាយជាមួយនឹងស្បែកឡើងជាតិពណ៌ខ្មៅប្រតាកមែនទេ? បើដូច្នោះមែនកុំបារម្ភអី ប៉េងប៉ោះអាចជួយបាន។ ប៉េងប៉ោះ គឺជាបន្លែមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើនបំផុតសម្រាប់សុខភាព ហើយវាក៏ត្រូវបានគេប្រើជាឱថសថែរក្សាសម្រស់ផងដែរ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ប៉េងប៉ោះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាស្បែកខ្មៅប្រតាក ព្រោះវាមានផ្ទុកសារធាតុចិញ្ចឹមដែលអាចជួយបង្កើនសុខភាពស្បែក និងសម្អាតជាតិពណ៌នៅលើផ្ទៃស្បែកឲ្យត្រឡប់មកសស្អាតឡើងវិញ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រពីរយ៉ាងក្នុងការកម្ចាត់បញ្ហាស្បែកខ្មៅប្រតាក៖ ប៉េងប៉ោះ…

អស់បារម្ភទៀតហើយ! ទោះស្បែកមុខស្ងួតរហូតបែកស្រកាក៏ឱសថពីរមុខនេះជួយបានដែរ

ស្បែកស្ងួត គឺជាបញ្ហាសម្រស់មួយតែងតែកើតឡើងនៅក្នុងរដូវរងា ព្រោះនេះជាពេលដែលសីតុណ្ហភាពចុះទាប ហើយមានធ្លាក់ខ្យល់ខ្លាំង ធ្វើឲ្យស្បែកបាត់បង់ជាតិទឹកឆាប់បំផុត។ ប្រសិនបើអ្នកបណ្តោលឲ្យស្ថានភាពនេះកាន់តែអាក្រក់ ស្បែកមិនត្រឹមតែស្ងួតបែកស្រកានោះទេ ថែមទាំងអាចបណ្តោលឲ្យរមាស់ នឹងបន្សល់ទុកនូវស្លាកស្នាមថែមទៀត។ វិធីដ៏ល្អបំផុតក្នុងការទប់ស្កាត់បញ្ហាស្បែកស្ងួត គឺការផ្តល់ជាតិទឹកដល់ស្បែកឲ្យបានគ្រប់គ្រាន់។ តើមានរូបមន្តអ្វីដែលអាចជួយបំពេញជាតិទឹកដល់ស្បែកបានគ្រប់គ្រាន់? បើយោងតាមគេទំព័រ boldsky បានចុះផ្សាយថ្មីៗនេះថា បញ្ហាស្បែកស្ងួតអាចព្យាបាលបានដោយប្រើប្រាស់ឱសថធម្មជាតិងាយៗពីរយ៉ាង។ ត្រសក់ ត្រសក់មានផ្ទុកជាតិទឹករហូតដល់ទៅ ៨០ភាគរយ ហេតុនេះទើបវាក្លាយទៅជាឱសថធម្មជាតិដ៏ពូកែបំផុតក្នុងការជួសជុសបញ្ហាស្បែកស្ងួត…

រូបមន្តពិសេស! មួយសប្តាហ៍ប្រើតែ២ដងប៉ុណ្ណោះ ស្បែកមុខនឹងភ្លឺចែងចាំ អស់ស្នាមអុជខ្មៅ

ដោយសារតែពន្លឺព្រះអាទិត្យ និងភាពចាសជរា ធ្វើឲ្យស្បែករបស់យើងគ្រប់គ្នាមានការវិវត្តប្រែទៅមានភាពស្រអាប់ ហើយស្នាមអុជខ្មៅក៏លេចឡើងផងដែរ។ ថ្វីបើបញ្ហាសម្រស់មួយនេះមិនបង្កឲ្យប៉ះពាល់ដល់សុខភាពក៏ដោយ ក៏ប៉ុន្តែវាអាចធ្វើឲ្យអ្នកបាត់បង់នូវទំនុកចិត្ត ដោយសារតែស្បែកលែងមានភាពទាក់ទាញ។ តើធ្វើយ៉ាងណាទើបស្បែកមានភាពស្រស់ស្អាតឡើងវិញ? មិនចាំបាច់ព្រួបារម្ភខ្លាំងពេកនោះទេ បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា អ្នកអាចប្រើប្រាស់វិធីធម្មជាតិងាយៗ ស្បែកនឹងប្រែជាភ្លឺរលោងស្អាត អស់ស្នាមអុជខ្មៅក្នុងពេលតែមួយ។ ធាតុផ្សំ៖ ចេកទុំ ១ផ្លែ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ…

រូបមន្តធម្មជាតិ២យ៉ាងជួយឲ្យផ្ទៃមុខរលោងស្អាត គ្មានស្លាកស្នាមសូម្បីមួយគ្រាប់

តើអ្នកមានបញ្ហាស្នាមប្រលាក់អុជៗពណ៌ត្នោត ឬពណ៌ក្រហមនៅលើស្បែកមុខមែនទេ? ថ្វីបើស្នាមប្រលាក់បែបនេះអាចលាក់បាំងដោយប្រើគ្រឿងសំអាងក៏ពិតមែន ក៏ប៉ុន្តែនៅពេលដែលអ្នកលាងសម្អាតផ្ទៃមុខចេញច្បាស់ជាឃើញវិញដដែល។ ទោះជាយ៉ាងណាបញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ដោយប្រើប្រាស់វិធីធម្មជាតិងាយៗប៉ុណ្ណោះ ហើយលោកអ្នកមិនចាំបាច់ចំណាយប្រាក់ឡើយ។ ខាងក្រោមនេះ គឺជាវិធីធម្មជាតិពីរយ៉ាងដែលអាចកម្ចាត់បញ្ហាស្នាមប្រលាក់នៅលើផ្ទៃមុខពូកែបំផុត៖ ត្រសក់ ១.ហាន់ប្រសក់ពីរបីចំណិត រួចកិនឲ្យម៉ត់ក្លាយជាល្បាយ។ ២.លាបនៅលើតំបន់ដែលទទួលរងនូវផលប៉ះពាល់ ហើយទុកប្រហែលជា១០នាទី។ ៣.ប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតចេញ ហើយប្រើទឹកត្រជាក់មកលាងសម្អាតម្តងទៀតដើម្បីផ្ជិតរន្ធញើសវិញ។ ៤.អ្នកត្រូវព្យាយាមអនុវត្តវិធីសាស្ត្រនេះ ៣ទៅ ៤ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលដែលចង់បាន។…

មិនមែនអាក្រក់ទាំងអស់នោះទេ! គុណសម្បត្តិមិនគួរឲ្យជឿ៣យ៉ាងនៃការកើតមុន

មុនគឺជាបញ្ហាសម្រស់ទូទៅដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប គ្រាន់តែអ្នកខ្លះកើតតិច ហើយអ្នកខ្លះទៀតកើតច្រើន គឺអាស្រ័យទៅលើប្រភេទនៃស្បែកមុខរបស់មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ ការកើតមានបញ្ហាស្បែកមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ កាលពីពេលថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ការកើតមុនអាចបង្ហាញពីអត្ថប្រយោជន៍នៃសុខភាពមួយចំនួន។ ខាងក្រោមនេះ គឺជាហេតុផលបែបវិទ្យាសាស្ត្រ ៣យ៉ាង ដែលបង្ហាញថា ការកើតមុនមិនមែនអាក្រក់ទាំងអស់នោះទេ៖ ១.អ្នកអាចរស់នៅបានយូរអង្វែង ការកើតមុនបញ្ជាក់ថា DNA របស់អ្នកត្រូវបានកំណត់ដោយរចនាសម្ព័ន្ធការពារ ដែលត្រូវបានគេហៅថា telomeres។ ពួកវាមានសារសំខាន់ខ្លាំងណាស់ក្នុងការការពារក្រូម៉ូសូម…

មិនធម្មតាមែន! ល្ពៅអាចការពារបញ្ហាស្បែកគ្រប់ប្រភេទ

ល្ពៅ គឺជាបន្លែមួយប្រភេទដែលបងប្អូនខ្មែរយើងចូលចិត្តយកទៅស្លរប្រហើរ ស្លរកកូរ ឬធ្វើជានំផ្សេងៗទៅតាមចំណង់ចំណូលចិត្ត។ មិនតែប៉ុណ្ណោះល្ពៅមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព មិនថាតែ ត្រួយ ផ្លែ ឬគ្រាប់របស់វាឡើយ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ផ្លែល្ពៅត្រូវបានគេផ្សំធ្វើជាឱសថសម្រាប់ថែរក្សា និងការពារបញ្ហាស្បែកគ្រប់ប្រភេទ។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ផ្លែល្ពៅសម្រាប់ថែរក្សា និងព្យាបាលបញ្ហាសម្រស់៖ ល្ពៅ និងទឹកឃ្មុំ ១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន…