អាថ៌កំបាំងថែរក្សាសម្រស់ឲ្យក្មេងជាងវ័យ ជាមួយផ្លែប៊ឺរ និងទឹកឃ្មុំ

ស្បែកមុខ គឺជាសរីរាង្គមួយផ្នែកដែលមានសភាពស្តើងជាងគេបង្អស់ បើប្រៀបធៀបជាមួយនឹងស្បែកនៅទូទាំងរាងកាយ។ ប្រសិនបើអ្នកមិនចេះថែរក្សាទៀតនោះ ស្បែកមុខច្បាស់ជាងាយប្រឈមនឹងបញ្ហាផ្សេងៗ ជាពិសេសបញ្ហាស្នាមជ្រីវជ្រួញតែម្តង។ ស្នាមជ្រីវជ្រួញនេះ ត្រូវបានគេចាត់ទុកជាសញ្ញាដំបូងនៃភាពចាស់ ដោយសារតែការផលិតស្រទាប់ខូឡាជែន (collagen) នៅក្រោមស្បែកមានភាពយឺតយ៉ាវ។ ទោះជាយ៉ាងណារោគសញ្ញានៃភាពចាស់អាចកាត់បន្ថយបាន ដោយប្រើប្រាស់ទឹកឃ្មុំ និងផ្លែប៊ឺរ។ ទឹកឃ្មុំ គឺជាភ្នាក់ងារបំបាត់ការខូចខាតបែបធម្មជាតិ និងផ្តល់សំណើមដល់ស្បែកគ្រប់ពេល។ ចំណែកឯផ្លែប៊ឺរ អាចជួយបង្កើនការផលិតស្រទាប់ខូឡាជែន ដើម្បីថែរក្សាផ្ទៃមុខឲ្យជៀសផុតពីភាពជ្រីវជ្រួញ។…

រូបមន្តងាយៗ ជួយឲ្យអ្នកមានស្បែកភ្លឺរលោងស្អាតដោយមិនបាច់ Makeup

នរណាៗក៏ចង់បានស្បែកភ្លឺរលោងស្អាតគួរឲ្យចង់ស្ទាបអង្អែលដែរ ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចទទួលបានក្តីស្រមៃមួយនេះដូចបំណងគ្រប់គ្នានោះទេ។ ព្រោះមានកត្តាជាច្រើនដែលធ្វើឲ្យស្បែកមុខរបស់អ្នក ប្រែក្លាយទៅជាខ្មៅស្រអាប់ បាត់បង់នូវភាពទាក់ទាញពីធម្មជាតិ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ Brightside បានបចុះផ្សាយថា ស្ករស និងប៉េងប៉ោះ អាចជួយកម្ចាត់កោសិកាស្បែរងាប់ៗ កែប្រែស្បែកខ្មៅស្រអាប់ឲ្យត្រឡប់មកភ្លឺរលោង និងមានសុខភាពល្អឡើងវិញក្នុងពេលដ៏ខ្លី។ របៀបអនុវត្ត៖ ១.ចិតប៉េងប៉ោះទុំមួយចំណិត រួចរោយស្ករសបន្តិចពីលើ។ ២.យកទៅត្រដុសលើផ្ទៃមុខរបស់អ្នករាងជារង្វង់រយៈពេល ១០នាទី។ ៣.បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកត្រជាក់ធម្មតា។…

លួចម៉ូតូជនជាតិបារាំងនៅក្នុងខេត្តកែប យកមកជិះនៅខេត្តកំពតត្រូវសមត្ថកិច្ចបកស្បែកមុខបាន

កំពតៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូជនជាតិបារាំងដែលទុកនៅក្បែររបងផ្ទះជួលក្នុងខេត្តកែបបានសម្រេច រួចយកមកជិះនៅក្នុងខេត្តកំពត ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញធ្វើការចាប់ខ្លួនុ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុច បណ្តោយផ្លូវជាតិលេខ៣ ផ្សារទ្វារថ្មី ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ តូន ណែត…

របៀបប្រើទឹកដូង ដើម្បីកម្ចាត់បញ្ហាស្បែកក្បាល និងសរសៃសក់

ទឹកដូង គឺជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយជាតិអាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីនC អង់ស៊ីម អាស៊ីតអាមីណូ ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ សមាសធាតុទាំងអស់នេះហើយ ដែលធ្វើឲ្យទឹកដូង ក្លាយទៅជាភេសជ្ជៈដែលល្អបំផុតសម្រាប់សុខភាព។ ក៏ប៉ុន្តែ ទន្ទឹមនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាព ទឹកដូង ក៏ផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងក្លាសម្រាប់ព្យាបាលបញ្ហាសម្រស់ផងដែរ។ ជាពិសេស អ្នកដែលកើតមានបញ្ហាសក់ស្ងួត អង្គែ ឬកមរមាស់ ក៏អាចព្យាបាលបានដែរ។ ធាតុផ្សំ៖…

អាថ៌កំបាំងកម្ចាត់ជាតិខ្លាញ់នៅលើស្បែកមុខបុរស

មិនចំពោះតែមនុស្សស្រីនោះទេដែលមានបញ្ហាស្បែកឡើងជាតិខ្លាញ់ សូម្បីតែបុរសក៏កើតមានបញ្ហាបែបនេះដូចគ្នាដែរ។ កាលណាជាតិខ្លាញ់កើនឡើងលើសកម្រិត ច្បាស់ជាធ្វើឲ្យផ្ទៃមុខចេញមុន ឬកើតមានបញ្ហាផ្សេងៗដោយមិនដឹងខ្លួនជាពុំខាន។ ដូច្នេះ ចង់ដោះស្រាយបញ្ហាខ្លាញ់នៅលើផ្ទៃមុខ តើគួរធ្វើយ៉ាងណាទៅ? តាមពិតដើម្បីដោះស្រាយបញ្ហាសម្រស់មួយនេះ អ្នកមិនចាំបាច់ទៅរកផលិតផលឯណាឆ្ងាយទេ គឺប្រើតែស៊ុត ក៏អាចដោះស្រាយបានដែរ។ ស៊ុតស គឺជាធាតុផ្សំដ៏ចាំបាច់ខ្លាំងបំផុត ដែលត្រូវបានគេទទួលស្គាល់ថា អាចជួយកម្ចាត់ជាតិខ្លាញ់នៅលើផ្ទៃមុខ ហើយអាចថែរក្សាផ្ទៃមុខឲ្យស្រស់ស្អាតថែមទៀត។ របៀបអនុវត្ត៖ ១.គោះស៊ុតមួយគ្រាប់ដាក់ចូលទៅក្នុងកូនចានមួយ (យកតែស៊ុតសបានហើយ)។…

សមត្ថកិច្ចបកស្បែកមុខ ក្រុមចោរឆក់ឆ្លងខណ្ឌយ៉ាងសកម្មក្នុងរាជធានីភ្នំពេញបានចំនួន៣នាក់!

ភ្នំពេញៈ លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់Post News ថា កាលពីវេលាម៉ោង១០ និង៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់ នៅចំណុចភោជនីយដ្ឋានកុងធិនន័រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។…

ដើររកនាំតែហត់ទេ! សាក៣វិធីងាយៗនេះ រន្ធញើសធំៗនឹងរួមតូចដូចបំណង

រន្ធញើសធំៗ គឺជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាស្បែកទូទៅជាច្រើន ដែលតែងតែកើតមានទាំងបុរសនឹងស្ត្រី។ ប្រហោងរន្ធញើសធំៗ ងាយនឹងធ្វើឲ្យផ្ទៃមុខកើតមុនក្បាលខ្មៅខ្លាំងបំផុត ដោយសារតែភាពកខ្វក់ និងបាក់តេរីផ្សេងៗនៅតោងជាប់នឹងរន្ធញើស។ ដូច្នេះ តើត្រូវធ្វើដូចម្តេចទើបអាចកម្ចាត់បញ្ហាប្រហោងរន្ធញើសធំៗបានទៅ? តាមពិតវិធីសាស្ត្របែបធម្មជាតិពិតជាមានច្រើនយ៉ាងណាស់ ក៏ប៉ុន្តែសម្រាប់អ្នកដែលពុំសូវមានពេលវេលាច្រើនគួរតែប្រើវិធីងាយៗ ហើយមានតែធាតុផ្សំមួយប៉ុណ្ណោះ សម្រាប់អនុវត្តនៅលើស្បែកដោយផ្ទាល់តែម្តង។ ទឹកក មនុស្សមួយចំនួនប្រហែលជាមិនជឿថា ទឹកក អាចជួយបង្រួមរន្ធញើសធំៗបាននោះទេ។ ក៏ប៉ុន្តែ អ្នកត្រូវដឹងថា ដើម្បីរឹតបន្តឹងស្បែកឲ្យតឹងណែនល្អចាំបាច់ត្រូវការភាពត្រជាក់…

ណុប បាយ៉ារិទ្ធិ មុខប្លែកដល់ថ្នាក់ក្លាយជាប្រធានបទក្ដៅ!

មិនត្រឹមតែមានស្ទីលតែងខ្លួនប្លែកខុសពីមុនប៉ុណ្ណោះទេ ទម្រង់មុខរបស់តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធិ ក៏ប្លែកដាច់ឆ្ងាយខុសពីមុនណាស់ដែរ។ អ្នកខ្លះបានសរសើរទម្រង់ប្លែករបស់លោកថាស្អាតជាងពីមុនក្មេងជាងពីមុន ប៉ុន្តែក៏មានអ្នកថាទម្រង់មុខចុងក្រោយរបស់លោកមើលទៅមិនសូវសមដូចពេលលោកមិនទាន់កែកុនដល់ម្លឹងនោះផងដែរ ខណៈដែលទម្រង់មុខនេះ បានក្លាយជាការជជែកដេញដោលយ៉ាងក្ដៅគគុកទាំងល្អ និងអាក្រក់ ក្នុងចំណោមអ្នកគាំទ្រ និងអ្នកមិនសូវពេញចិត្ត។ អ្នកលេងហ្វេសប៊ុកកាន់តែច្រើនបានជជែកដេញដោលពីទម្រង់មុខថ្មីរបស់លោក ដោយអះអាងថាលោកបានទៅកែមុខខុសប្លែកជាងមុន ដែលទម្រង់មុខនេះ គឺស្ទើរតែដូចទម្រង់មុខរបស់តារាកូរ៉េទៅហើយ។ ទម្រង់មុខរបស់លោកមើលមួយភ្លែតសឹងមិនដឹងថាលោកជាកូនចៅខ្មែរនោះទេ ដោយសារតែលោកបានបន្ដឹងស្បែកមុខ និងធ្វើឲ្យត្របកភ្នែកមើលទៅឃើញប្លែក ដែលទម្រង់មុខបែបនេះគឺទាល់តែកូនចៅកូរ៉េទើបមានទម្រង់មុខ…

ខឹងប្រពន្ធជំពាក់លុយគេ បែរជាលោតទឹកសម្លាប់ខ្លួន

ព្រៃវែង : នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧វេលាម៉ោង១និង១០នាទីរំលងអាធ្រាត លោតពីលើស្ពានបណ្តាលឲ្យរលតស្បែកមុខខាងឆ្វេងទីលភូមិស្ទឺងស្លូតឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ ព្រិច រតនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិក្រាំងតាយ៉ងឃុំក្រាំងតាយ៉ង ស្រុកពាមរក៍ ខេត្តព្រៃវែងបានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤…

ប៉ុបពី វះកាត់អស់ជាង២ម៉ឺន ប្រកាសថារាងកាយស្អាតស៊ិចស៊ីពេញលេញ!

ខុសពីនារី ឬតារាភេទទី៣មួយចំនួនដែលឆ្លងកាត់ការវះកាត់កែភេទ និងប្ដូរដាក់ដើមទ្រូងច្រើនជាង ហើយអះអាងថានៅមិនទាន់គ្រប់គ្រាន់ សម្រាប់តារាសម្ដែង និងជាពិធីការិនីក្រមិចក្រមើមនាងប៉ុបពី បានអះអាងថាការវះកាត់របស់នាងត្រឹម២ដំណាក់កាលអស់ជាង២ម៉ឺនដុល្លារគឹគ្រប់គ្រាន់តែម្ដង។ ក្រៅពីជឿជាក់ថាស៊ីលីកូនដែលនាងបានវះកាត់មិនមានបញ្ហាអស់មួយជីវិត នាងថាក៏មុខកាំបិតដែលបានប្ដូរខ្លួននាងពីប្រុសមកជាស្រីនៅក្នុងពេលនេះ ក៏ធ្វើឲ្យនាងស្រស់ស្អាត និងមានរាងកាយស៊ិចស៊ីមិនខុសពីនារីស្រស់ស្អាតនោះដែរ ទើបនាងតែងតែបង្អួតសម្រស់រាងកាយ និងដើមទ្រូងនៅលើហ្វេសប៊ុក។ ប៉ុបពីនិយាយថា នាងបានឆ្លងកាត់ការវះកាត់កែភេទ ត្រឹមតែម្ដងគត់ ក៏បានជោគជ័យ ដោយមិនមែនវះកាត់ម្ដងហើយម្ដងទៀតដូចអ្វីដែលបានលើកឡើងនោះទេ។ ប៉ុន្តែនាងបានសារភាពដោយត្រង់ថា បានវះកាត់កែដើមទ្រូងរហូតដល់ទៅ២ដង…