គ្រួសារអតីតយុទ្ធជនកម្ពុជា មានជីវភាពក្រីក្រខ្វះខាតដី គ្មានផ្ទះ ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល
កំពង់ធំៈ ក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា ត្រូវបានយកចិត្តទុកដាក់ពិសេសពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រុមគ្រួសារជួបការលំបាក ខ្វះខាតដី ជម្រកស្នាក់នៅ និងមានជីវភាពក្រីក្រ នៅក្នុងខេត្តកំពង់ធំ និងត្រូវបានធ្វើបញ្ជីបច្ចុប្បន្នភាព ស្រាវជ្រាវដល់មូលដ្ឋានដើម្បីផ្តល់សិទ្ធិក្នុងការទទួលបានលំនៅដ្ឋាននៅភូមិរបស់អតីតយុទ្ធជនកម្ពុជា ដែលគ្រោងនិងបង្កើតនៅទឹកដីភូមិក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ លើផ្ទៃដី១៩១៨ហិចតា។ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ គ្រប់ប្រភេទដែលទទួលគោលរបបពីរដ្ឋទាំអស់មានចំនួន៣,៤៨៩នាក់ ចំនួនអតីតយុទ្ធជនកំពុងស្ថិតក្នុងស្ថានភាពខ្វះខាត១៦៦គ្រួសារ ចំនួនគ្រួសារដែលគ្មានដី គ្មានផ្ទះចំនួន៧២គ្រួសារ ដែលមកពីស្រុកបារាយណ៍…