ជិះម៉ូតូជែង ទៅបុករថយន្ត ស្លាប់បុរស២នាក់ នៅបន្ទាយមានជ័យ!

បន្ទាយមានជ័យៈ បុរស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង គ្រាដែលបើកម៉ូតូប្រឹងឡើងជែង ហើយទៅបុកជាមួយរថយន្ត១គ្រឿងដែលបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា។ ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិ៥៦A វេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកចូលវត្តស្លក្រាម ប្រហែល៤០ម៉ែត្រ ស្ថិតក្នុងភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សាក្សីដែលបាននិយាយថា ម៉ូតូបានជិះទៅបុករថយន្តដែលបើកបញ្ច្រាសទិសគ្នា បុកពេញទំហឹង បណ្តាលឲយស្លាប់ទាំង១នាក់នៅកន្លែង។ក្រោយមកគេបានឃើញអ្នកបើកបររថយន្តបានបើកទ្វារហើយរត់គេចចេញពីកន្លែងកើតហេតុ។…

រថយន្តហ្វតបុកម៉ូតូPCX ស្លាប់បុរសម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ៥៦អា ក្នុងភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ រថយន្តម៉ាក ហ្វត ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ2F 3099…

កុដិ១ខ្នង២ជាន់ ត្រូវអគ្គិភ័យលេបត្របាក់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹម

បន្ទាយមានជ័យៈ កុដិ១ខ្នង២ជាន់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយពុំដឹងពីមូលហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីទាបភ្លឺ ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅភូមិវត្តស្រះចែង ស្ថិតក្នុងភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។…

យុវជនម្នាក់ បុកគោយន្តកន្ត្រៃស្លាប់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យុវជនម្នាក់បានស្លាប់ អំទ្បុងពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿន ទៅបុកនឹងទ្រុងគោយន្តកន្ត្រៃបត់ឆ្វេង ចុះពីផ្លូវជាតិ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោងប្រមាណ០៦និង២០នាទី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥៦A ចំណុចផ្លូវកោងចូលភូមិប្រិយ៍ ក្នុងឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលចរាចរផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ម៉ូតូបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅច្រាស់ទិសគ្នា ជាមួយគោយន្តកន្ត្រៃ។…

ព្រះអគ្គីមិនប្រណី សូម្បីតែកុដិព្រះសង្ឃឆេះទាំងព្រឹក!

បន្ទាយមានជ័យៈ លោកវរសេនីយ៍ទោ ជា ស្លូញ អធិការស្រុកស្វាយចេក បានប្រាប់Post News ថា មានករណីទុស្សេខ្សែភ្លើងឆាបឆេះកុដិព្រះសង្ឃ យ៉ាងសន្ធោសន្ធៅបណ្តាលឲ្យឆាបឆេះអស់គ្មានសល់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ កុដិព្រះសង្ឃដែលអគ្គិភ័យឆាបឆេះនេះ សង់អំពីឈេីប្រក់ស័ង្កសី ទំហំ៧គុណនឹង៧ម៉ែត្រ…

សាហាវណាស់! ទំនាស់រឿងសង្សារ ឈានដល់ការបាញ់សម្លាប់យុវជនម្នាក់ក្នុងវត្តដូនណូយ!

បន្ទាយមានជ័យៈ លោក វរសេនីយ៍ទោ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់Post News ថា​មានករណីឃាតកម្មបាញ់សម្លាប់គ្នាមួយបានកើតឡើង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ នៅក្នុងវត្តដូនណូយ។ ការបាញ់សម្លាប់យុវជនខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងបរិវេណវត្តដូនណូយ ភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក…

ហ៊ីយ៉ាន់ដាយបុកគោយន្តកន្ត្រៃ ពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចារាចណ៍រថយន្តកូរ៉េ បុកគោយន្តកន្ត្រៃ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៦A ស្ថិតនៅក្នុងភូមិខ្លែងពណ៍ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ រថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយកូរ៉េ ពណ៌ខ្មៅស ស្លាកលេខ…

ភ្លៀងធ្លាក់ រួមជាមួយផ្គររន្ទះ បានបាញ់ចំលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៣ ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ មានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ បានបាញ់ចំលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ ឈ្មោះ គី សៅ ភេទប្រុស…

គួរឲ្យសង្វេគណាស់! ក្មេងតូច៣នាក់លង់ទឹកស្លាប់ក្នុងត្រពាំងតែមួយ!…

បន្ទាយមានជ័យៈ មានក្មេងតូច៣នាក់ជាបងប្អូននឹងគ្នាត្រូវបានគេរាយការណ៍ថាបានលង់ទឹកត្រពាំងស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបឹងភាស់ ស្ថិតក្នុងភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេកបានឲ្យដឹងថា កុមាររងគ្រោះ ១ឈ្មោះ សឿន សំបូរ ភេទប្រុស…

សង្ស័យរឿងប្រចណ្ឌ! ស្រ្តីមេម៉ាយម្នាក់ ត្រូវប្រុសស្នេហ៍កាប់ជាច្រើនកាំបិតស្លាប់

បន្ទាយមានជ័យៈ បុរស២នាក់ ត្រូវបានអាជ្ញាធរភូមិសហការជាមួយកម្លាំងយោធាធ្វើការឃាត់ខ្លួន បន្ទាប់ពីសង្ស័យថាបានកាប់ស្ត្រីមេម៉ាយម្នាក់ឲ្យស្លាប់ ខណៈកំពុងតែបញ្ជូនទៅមន្ទីរពេទ្យ។ ការឃាត់ខ្លួនធ្វើឡើងនៅម៉ោងប្រមាណ១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៧ ក្នុងភូមិចំការគ ឃុំនិងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោក នូ យ៉ុង មេល្បាត៤កងការពារព្រំដែន៥០៣បានឲ្យដឹងថានៅម៉ោង១និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយផ្តើមចេញពីជនមិនស្គាល់មុខកាប់ទៅស្ត្រីមេម៉ាយម្នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ហើយបានស្លាប់ខណៈកំពុងដឹកបញ្ជូនទៅមន្ទីរពេទ្យ។…