ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ របួសធ្ងន់

បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូ២គ្រឿងបើលបរខ្វះការប្រុងប្រយត្ន័ ជ្រុលចង្កូតបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៨D ស្ថិតក្នុងភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា…

ទុក្ខជាន់ទុក្ខ! ស្រូវជាង២០ហិកតា នៅស្រុកអូរជ្រៅ ត្រូវភ្លើងឆេះខ្ទេច

បន្ទាយមានជ័យៈ ប្រជាកសិករចំនួន៤ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងជួបទុក្ខ ខណៈដែលពួកគាត់​បានចំណាយលុយមិនតិចទេ សម្រាប់ធ្វើស្រូវ ប៉ុន្តែមិនទាន់បានប្រមូលផលផង ស្រាប់តែត្រូវភ្លើងឆេះបំផ្លាញខ្ទេចគ្មានសល់។ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះថា គ្រោះអគ្គិភ័យឆេះស្រូវរបស់ប្រជាកសិករខាងលើនេះ បានបំផ្លាញអស់ស្រូវទុំមានចំនួន១៧ហិកតា ប៉ុន្តែហេតុការណ៍នេះ…

ដើរទៅរកត្រីនៅមាត់ស្រះ ត្រូវពស់ស្រកាចាស់ចឹក

បន្ទាយមានជ័យ: បុរសម្នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីពស់ស្រកាចាស់ចឹក កាលពីវេលាម៉ោង១០យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅចំណុចភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ឡី ឡើយ អាយុ៥២ឆ្នាំ រស់នៅចំណុចចកើតហេតុខាងលើ។ ហើយនៅយប់កើតហេតុ…

ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងប្រកាច់ពេញផ្លូវរងរបួសធ្ងន់

បន្ទាយមានជ័យៈ បុរសម្នាក់ផឹកស្រាស្រវឹង ជិះម៉ូតូដួលខ្លួនឯងប្រកាច់ពេញថ្នល់ជាតិ បណ្តាលឲ្យរបួសធ្ងន់ កាលពីនៅវេលាម៉ោង៧យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវលេខ២៥៨ដេ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថាជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើនេះមានឈ្មោះ ទិត្យ សំបូរ ភេទប្រុស…

ស្លាប់១ របួសធ្ងន់១ បន្ទាប់ពីជិះម៉ូតូត្រូវរថយន្ត២គ្រឿងបុក

បន្ទាយមានជ័យៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នា ត្រូវរថយន្ត២គ្រឿងបុក កាលពីវេលាម៉ោងជា១០និង៤៥នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខការ៉ាស់សាំង ក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យអង្គភាព Post news ដឹងថា មុនពេលកើតហេតុមានរថយន្តកាមរី៩៥មួយគ្រឿងបើកបរពីកើតទៅលិចមកដល់ចំណុចកើតហេតុបានបត់ចូលការ៉ាស់សាំងមួនៅខាងឆ្វេងដៃ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះគ្នា២នាក់…

បន្ត​ឃាត់​ខ្លួន​​ពលករ​ចំណាកស្រុក​ខុសច្បាប់ ​តាម​ច្រក​របៀង​តំបន់​អូរ​បី​ជាន់

បន្ទាយមានជ័យៈ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ តុលា ២០១៦ ម្សិលមិញនេះ បានសហការជាមួយនគរបាលការ ពារព្រំដែនគោក៩១១ បានបន្តធ្វើការទប់ស្កាត់ អប់រំ ពលករធ្វើចំណាកស្រុកខុសច្បាប់ ទៅប្រទេសថៃ បានចំនួន៣៤នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃក្រោយបុណ្យភ្ជុំ បានបញ្ចប់…

អាជ្ញាធរខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពលករ ១៣៧នាក់ ដែលប្រុងឆ្លងដែនទៅធ្វើការខុសច្បាប់នៅថៃ

បន្ទាយមានជ័យៈ ពលករខ្មែរចំនួន១៣៧នាក់ ស្រី ៦៣នាក់ បំរុងឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថ្ងៃ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំអូរបីជាន់ និងកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកលេខ៩១១ បានធ្វើការទប់ស្កាត់ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បើតាមការរៀបរាប់ពីពលករទាំងនោះបាននិយាយថា…

ច្រក​របៀង​​អូរ​បី​ជាន់ ​នៅតែ​ជា​ចំណុច​នាំ​ពលករ​ចេញ​​ខុសច្បាប់

បន្ទាយមានជ័យៈ ពលករខែ្មរកំពុងតែសម្រុកចេញ ទៅធ្វើការនៅប្រទេសថៃវិញ តាមច្រករបៀង ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌចប់ ទោះបីជាសមត្ថកិច្ចនគរបាលតែងតែធ្វើការបង្ក្រាបបានជាញឹកញាប់យ៉ាងណាក៏ដោយ ច្រករបៀងដែលគ្រប់គ្រងដោយសមត្ថកិច្ចជួរមុខនៅតាមបន្ទាត់ព្រំដែនតំបន់អូរបីជាន់នៅតែបន្តបើកឲ្យពលករខ្មែរ ចេញដោយខុសច្បាប់យ៉ាងរលូន។ ជាក់ស្តែងកាលពីថ្ងៃទី០៤ ខែតុលា ម្សិលមិញនេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការទប់ស្កាត់ អប់រំពលករដែលធ្វើចំណាកស្រុកខុសច្បាប់ទៅប្រទេសថៃចំនួន១៣៧នាក់ ឲ្យត្រឡប់ទៅលំនៅឋានវិញ…

សម្រេចឃុំខ្លួនមេខ្យល់ម្នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បន្ទាយមានជ័យៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មុយ សុភ័ក្ក្រ បានសម្រេចឃុំខ្លួនមេខ្យល់ម្នាក់ ដែលត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សរបស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៦ សីហា ២០១៦ ខណៈប្រើមធ្យោបាយរថយន្តរបស់ខ្លួនដឹកពលករ២នាក់ បម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេចថៃ ដោយចោទពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងនាំឆ្លងដែន។ លោក អោក សំណុក នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន…

ប្រពន្ធយកកាំបិតចាក់ប្តីជាច្រើនកាំបិត រួចចាក់ខ្លួនឯង

បន្ទាយមានជ័យៈ ប្តី-ប្រពន្ធមួយគូបាននាំគ្នាផឹកស្រាស្រវឹងរៀងខ្លួន ប្តី បង្អាប់ថា ប្រពន្ធចេះផឹកស្រា មិនយកជាដាច់ខាតសុកចិត្តយកស្រីក្មេង ដែលមិនចេះផឹកស្រាវិញល្អជាង ពេលនោះប្រពន្ធខឹងយ៉ាងខ្លាំង បានយកកូនកាំបិតចាក់ទៅលើប្តីជាច្រើនកាំបិតប៉ងធ្វើឃាត រួចហើយក៏បន្តចាក់ខ្លួនឯងទៀត រងរបួសធ្ងន់ទាំង២នាក់។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។…