នៅ ស៊ីនឿន និង ផន ស្រីខួច ផ្ទុះជាមួយគ្នាឡើងវិញ

មុនចូលផលិតកម្មហង្សមាស មានការចាប់អារម្មណ៍រួចមកហើយថា តារាចម្រៀងលោក នៅ សុីនឿន និងកញ្ញា ផន ស្រីខួច នឹងល្បីឈ្មោះខ្លាំងក្លានៅក្នុងផលិតកម្មមួយនេះ។ ប៉ុន្តែផ្ទុយពីការរំពឹងទុក អ្នកទាំងពីរហាក់ពិបាកប្រជែងជាមួយតារាចម្រៀងខ្លាំង ក្នុងក្រុម បើទោះជាអ្នកទាំងពីរមានបទចម្រៀងជាហូរហែរ។ យ៉ាងណាក៍ដោយគេចាប់អារម្មណ៍ថា អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ជាថ្មី ក្រោយពីហក់បទ”ប្ដីគេទេអូន” និងបទ”ចិត្តស្រីដូចគ្នា” ដែលអ្នកទាំងពីរច្រៀងឆ្លងឆ្លើយគ្នាទទួលបានសន្ទះគាំទ្រ។ អ្នកគាំទ្របានលើកឡើងថា ការចាប់ដៃរបស់អ្នកទាំងគឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ហង្សមាស…

អីយ៉ាស់! Rith Omega និយាយអោយ G-Devith និង គូជម្លោះ ល្មមក្អួតឈាម

នៅលើគណនីយផ្លូវការរបស់លោក រិទ្ធ អូមេហ្គា (Rith Omega) ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះមួយរូបប្រចាំផលិតកម្មថោន បានបង្ហោះនូវពាក្យពេចន៍ជាច្រើនពាក់ព័ន្ធនឹងករណីជម្លោះរបស់ លោក ជី ដេវីដ និងក្រុមខ្មែរតែមួយ ដែលបាននិពន្ធបទរ៉េបដៀលគ្នាទៅវិញមក រហូតក្លាយជាគំរូដ៏អាក្រក់មួយនៅក្នុងពិភពសិល្បៈ។ លោកបានហៅជម្លោះដោយយកបទចម្រៀងមកវាយប្រហារគ្នាទៅវិញទៅមកនោះថាមិនខុសពីជេរម៉ែគ្នា និងមិនខុសពីអួតអាងថាខ្លួនល្អជាងគ្នាទៅវិញទៅមក ក្នុងពេលដែលគ្មានអ្នកណាដាក់ពិន្ទុកំណត់ពីសមត្ថភាពនោះទាល់តែសោះ។ ជាមួយគ្នានោះលោកថាបើគ្មានការកែប្រែនូវឥរិយាបទក្រោយផ្ដល់គំរូមិនល្អជាសាធារណៈនេះទេ គឺភាគីទាំង២គួរតែរ៉េបភ្នាល់គ្នាតទល់ ដើម្បីកំណត់យកឈ្នះចាញ់ ដើម្បីបញ្ចប់សង្គ្រាមវិញ…

ខេមរៈ សិរីមន្ត ត្រូវថ្មោងទៀតហើយ ក្រោយបទ«ក្បាច់ពស់»ត្រូវគេចោទថាជាបទចម្លង

ទើបតែរងការរិះគន់រឿងលេងម៉ូដសក់បែបក្រុមយូកូមលំនាំតារាចម្រៀងចាស្ទីនរហូតបណ្ដាលអោយអ្នកគាំទ្រ និងអ្នកគាំទ្រឈ្លោះគ្នាមិនទាន់ស្ងប់ផង លោកខេមរៈ សិរីមន្ត ត្រូវបានគេរិះគន់ឡើងផ្អើលហ្វេសប៊ុកទៀតហើយ បន្ទាប់ពីបទ«ក្បាច់ពស់»របស់លោកដែលបានដាក់ថាជាបទនិពន្ធថ្មី ស្រាប់តែមានសាច់ភ្លេងមួយចំនួនចំលងពីបទក្បាច់ពស់របស់បរទេស។ អ្នកលេងហ្វេសប៊ុកបានលើកឡើងថា លោកខេមរៈ សិរីមន្ត ដូចជាមិនមែនយីអ៊ុនឡើងក្រោយចូលហង្សមាសនោះទេ ប៉ុន្តែបែរជារងការរិះគន់យ៉ាងចាស់ដៃទៅវិញក្នុងពេលដែលបទចម្រៀងរបស់លោកមិនទាន់ត្រូវបានចេញលក់អោយស្រួលបួល និងមានការគាំទ្រនៅឡើយផង។ អ្នកលេងហ្វេសប៊ុកជាច្រើនបានចោទសួរតើបទ«ក្បាច់ពស់»របស់លោកខេមរៈ សិរីមន្ត ពិតជាស្នាដៃនិពន្ធថ្មី ឬចម្លងរបស់គេហើយមិនហ៊ានទទួលស្គាល់? ក្នុងនោះអ្នករិះគន់ ក៏បានដកស្រង់យកបទរាំក្បាច់ពស់របស់ម្ចាស់ដើម យកមកប្រៀបធៀបភ្លេងផងដែរ…

ស្ងាត់ៗ ឱក សុគន្ធកញ្ញា អាយុ៣០ឆ្នាំបាត់!

គិតត្រឹមថ្ងៃទី១៤ កញ្ញា តារាចម្រៀងល្បីឈ្មោះកញ្ញា ឱក សុគន្ធកញ្ញា មានវ័យគម្រប់៣០ឆ្នាំគត់តែម្ដង តែបើក្រឡេកមើលសម្រស់របស់នាងគឺមិនចាញ់ក្រមុំវ័យម្ភៃស្ដើងនោះទេ ជាពិសេសបន្ទាប់ពីនាងត្រូវគេកត់សម្គាល់ថាកាន់តែថែរូបសម្រស់ និងរាងអោយស្រឡូនដែលមិនងាយប្រែប្រួលសម្រស់ទៅទៀត។ នាងត្រូវគេដឹងថាមានវ័យគ្រប់៣០ឆ្នាំ តាមរយៈអ្នកគាំទ្ររបស់នាងធ្វើនំខួបអោយកាលពីយប់ថ្ងៃទី១៤ កញ្ញា ដោយនាងបានបង្ហោះជាសាធារណៈថាសប្បាយចិត្តណាស់ ដែលមានអ្នកគាំទ្រធ្វើខួបអោយនាង ក្នុងពេលដែលនាងបានក្លាយក្រមុំវ័យ៣០ឆ្នាំគត់នាពេលនេះ។ ការបង្ហោះរបស់នាងត្រូវបានគេចាត់ទុកថាគឺលើកទី១ ដែលនាងបង្ហាញអោយដឹងជាចំហរថានាងមានន័យក្រែលណាស់ទៅហើយ ក្នុងពេលដែលនាងភាគច្រើនគឺមិនសូវចង់និយាយពីអាយុពិត។ ការទទួលស្គាល់របស់នាងបានធ្វើអោយម្នាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវវ័យពិតប្រាកដដែលនាងទទួលស្គាល់…

ផន ស្រីខួច ឆ្លើយតបបទផ្ទុះរបស់នៅ ស៊ីនឿន ក្រោយទិញសិទ្ធិ

កាលពីប៉ុន្មានឆ្នាំមុនគេស្គាល់តារាចម្រៀងលោកនៅ ស៊ីនឿន ដំបូងបំផុតតាមរយៈបទចម្រៀងបទនិពន្ធថ្មីមួយបទក្រោមចំណងជើងថា«ប្ដីគេទេអូន»។ យ៉ាងណាមិញ បទនេះត្រូវបានផលិតកម្មហង្សមាសទិញសិទ្ធិពីផលិតកម្មចាស់ដែលនៅ ស៊ីនឿន ធ្លាប់ច្រៀង ហើយយកមកផលិតតាមទម្រង់ដើម ដោយការផលិតបទនេះក៏តម្រូវអោយតារាចម្រៀងនឹង ផន ស្រីខួច បកស្រាយឆ្លើយតបផងដែរ។ ចម្រៀងមួយបទដែលបកស្រាយដោយតារាចម្រៀង ផន ស្រីខួច នោះគឺមានចំណងជើងថា«ចិត្តស្រីដូចគ្នា!» ដោយទឹកដមសំលេងរបស់នាងក៏មានភាពពីរោះជក់ចិត្តណាស់ដែរ ជាមួយនឹងអត្ថន័យបទចម្រៀងដែលខ្លឹមសារអប់រំអោយនារីដែលស្រឡាញ់ប្ដីគេដកខ្លួន ដើម្បីកុំអោយបន្តស្នេហ៍ត្រីកោណមួយនេះ។ អត្ថន័យក្នុងបទចម្រៀងរបស់នាង…

ស្ងាត់ៗ ផេនខេក ធ្វើខួបឡើងផ្អើល!

បើទោះជាតារាភេទទី៣នាង ផេនខេក បានអះអាងថាពិធីខួបរបស់នាងនឹងធ្វើតែគ្នាឯងដោយមិនអញ្ជើញតារាសិល្បៈកុះករ ក៏ពិធីខួបរបស់នាងកាលពីយប់ថ្ងៃទី៥ កញ្ញាត្រូវគេមើលឃើញថាមានភាពអធឹកអធម និងមានតារាសិល្បៈច្រើនគួរសម បើទោះជាតារាល្បីៗត្រូវគេនាងអញ្ជើញមិនច្រើន។ ភ្ញៀងកិត្តិយសច្រើនជាង១០០នាក់ត្រូវគេឃើញបង្ហាញខ្លួននៅក្នុងពិធីនោះ ដោយសាមីខ្លួនផ្ទាល់បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយដោយសារតែមានភ្ញៀវ និងអ្នកសិល្បៈមកចូលរួមគ្រប់គ្នានោះផង។ ពិធីខួបរបស់នាងត្រូវគេឃើញលេចឡើងឡើងផ្អើលតែម្ដងនៅវីហ្វ្រេនបឹងត្របែក ជាពិសេសក្រុមតារាភេទទី៣ គឺសឹងមិនមានអវត្តមានតារាណាម្នាក់នោះទេ។ ផេនខេក និយាយថាពិធីខួបកំណើតរបស់នាង នាងអញ្ជើញតែអ្នកធ្វើការដែលភាគច្រើនជាតារាភេទទី៣ក្មេងៗដែលបម្រើការជាមួយក្នុងក្លឹបប៉ុណ្ណោះ ទើបក្នុងពិធីរបស់នាងបើទោះជាមានអ្នកចូលរួមដល់ជាង១០០នាក់ចូលរួម តែតារាសិល្បៈល្បីឈ្មោះមិនច្រើនណាស់ណា។ នាងថាខួបលើកនេះធំជាសព្វដង ហើយក៏ចាត់ទុកថាជាខួបទ្រង់ទ្រាយធំដែលនាងបានប្រារព្ធក្រោយពីបានក្លាយខ្លួនជាតារាសិល្បៈនោះផងដែរ។…

ពេជ្រ សោភា ប្រកាសជំហរជាថ្មី រឿងដើរចេញពីហង្សមាស

ខណៈដែលមនុស្សជាច្រើននៅតែសង្ស័យថាកំពូលតារាចម្រៀងល្បីឈ្មោះអ្នកនាងពេជ្រ សោភា នឹងវេចបង្វិចដើរចេញពីហង្សមាសទៅរកទ្រនំមួយផ្សេងទៀត ដើម្បីគ្រងតំណែងជាខ្លាញីតែម្នាក់ឯងនៅលើភ្នំមួយ ស្របគ្នាដែលហង្សមាសចេះបញ្ចូលតារាចម្រៀងខ្លាំងៗមកពីផលិតកម្មផ្សេងអោយមកជ្រកនៅហង្សមាសធ្វើអោយការប្រកួតប្រជែងមានកាន់តែច្រើននោះ មានការលើកឡើងទៀតហើយថា នាងពិតជាវេចបង្វិចចាកចេញពីហង្សមាសដូចអ្វីដែលធ្លាប់ប្រកាសឡើងកាលពីលើកមុនជាក់ជាមិនខាន ក្នុងពេលដែលនាងក៏មានផលិតកម្មជាគូប្រជែងរបស់ហង្សមាសចង់បានដៃ១០ និងត្រូវមហាជនគិតថាទោះជានាងទៅជ្រកនៅផលិតកម្មណាក៏នៅតែល្បីខ្លាំងដោយមិនពិបាក។ ឆ្លើយតបនឹងការយល់ឃើញនេះ នាងបានបញ្ជាក់ជាថ្មីទៅកាន់អ្នកគាំទ្ររបស់នាងដែលនៅមានចម្ងល់ជុំវិញរឿងនេះ។ នាងបានបង្ហោះសារមួយខ្លីពាក់ព័ន្ធបញ្ហានេះថា«មនុសខ្ញុំពេលនេះយល់ច្បាស់ពីកន្លែងចាស់ មិនដោយសារលុយរត់ចោលកន្លែងចាស់នោះទេ ជាពិសេសកន្លែងដែលបង្កើតខ្ញុំអោយគេស្គាល់ កន្លែងចាស់មិនមែនជាស្ពានទេ តែជាកន្លែងដែលខ្ញុំត្រូវនៅរហូត!»។ ជាមួយគ្នានោះនាងក៏តែងបង្ហោះសរសើរពីក្រុមការងារនៅក្នុងផលិតកម្មហង្សមាសថាបានសហការជាមួយនាង ធ្វើអោយនាងកាន់តែកក់ក្ដៅក្រោយពីមានរឿងអន់ចិត្តម្ដងកាលលើកមុន ដែលធ្វើអោយនាងចង់បោះបង់អាជីពសិល្បៈនោះផងដែរ។ មិនខុសគ្នាដែរ…

ស្ដាប់ម្ដាយ ឃុយ ម៉ីហៀង រៀបរាប់ កាន់តែអាសូរ!

ក្រោយពីកុមារី ឃុយ ម៉ីហៀង បានបង្ហាញខ្លួនក្នុងវគ្គ The Blind Audition ក្នុងការប្រឡងThe Voice Kids Cambodia បេក្ខភាពមកពីខេត្តកំពង់ស្ពឺរូបនេះបានទទួលនូវការចាប់អារម្មណ៍លើសមត្ថភាពសំឡេង និងភាពកម្សត់យ៉ាងខ្លាំង ដោយសារតែនាងមានម្ដាយជាអ្នកលក់ចេកចៀន ដែលមានជីវភាពលំបាកយ៉ាងខ្លាំង ជាពិសេសគឺរកលុយសឹងមិនគ្រប់ៗពេលហង្សមាសតម្រូវឲ្យឡើងមកប្រឡងចម្រៀងក្នុងវគ្គជម្រុះម្ដងៗបើទោះជាវគ្គទាំងនោះត្រូវបានប្រឡងរួចហើយ តែហង្សមាសមិនទាន់ចាក់ផ្សាយ និងសុំឲ្យលាក់លទ្ធផល។ ក្នុងជំនួបដោយផ្ទាល់ជាមួយអ្នកសារព័ត៌មានយើង អ្នកស្រី…

កូនខ្មែរកើតនៅអាមេរិក មិនធម្មតាក្នុងThe Voice Kid សប្ដាហ៍ចុងក្រោយយប់មិញ

ក្នុងចំណោមកុមារខ្មែរដែលបានចូលប្រលងកម្មវិធីThe Voice Kid Cambodia ទាំងអស់គេចាប់អារម្មណ៍ថា កុមារី ញិល អែនជិលរីកា ដែលជាក្មេងស្រីខ្មែរកើតនៅអាមេរិក ទាក់ទាញគ្រូបង្វឹក និងមហាជនក្នុងពេលប្រកួតចម្រៀង កាលពីយប់មិញយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ The Blind Audition ដែលជាសប្ដាហ៍ចុងក្រោយរបស់ហង្សមាស។ នាងច្រៀងបទរ៉េបជាសាភាអង់គ្លេស ហើយទាក់ទាញបានកៅអីទាំង៣របស់គ្រូបង្វឹកតែម្ដង ដោយគេចាត់ទុកថា នាងគឺបេក្ខនារីខ្មែរសញ្ជាតិអាមេរិកតែម្នាក់…

មិនធម្មតា! ខាត់ សុឃីម ស៊ីថ្លៃ១០ម៉ឺនដុល្លារ គ្រាន់តែស្ពតទឹកសុទ្ធ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយជាផ្លូវការថាអ្នកនាងខាត់ សុឃីម ទារបានរហូតដល់១០ម៉ឺនដុល្លារពីក្រុមហ៊ុនទឹកសុទ្ធ ដឺផ្លាទីនីម ព្រីមៀមវ័ធធឺ(The Platinum Premium Water) ដោយគ្រាន់តែអ្នកនាងសម្រេចចុះកុងត្រាធ្វើជាBrand Ambassador ។ នេះជាតម្លៃមួយយ៉ាងខ្ពស់ដែលតារាចាស់វស្សារូបនេះទារបាន ខណៈដែលតារានៅក្នុងប្រទេសកម្ពុជាគឺមានតែលោកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ប៉ុណ្ណោះ ដែលមានក្រុមហ៊ុនធំៗបែបនេះហ៊ានផ្ដល់តម្លៃខ្លួន។ នេះជាក៏ជាលើកទី១ផងដែរ…