កែវ សុខផេង រកបាន ១គ្រាប់ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ វិសាខា (វីដេអូ)

នៅក្នុងការប្រកួតសប្តាហ៍ទី១២ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ដោយក្រុមបាល់ទាត់អគ្គិសនីកម្ពុជា បានទទួលបរាជ័យ ក្នុងដីខ្លួនឯងក្រោមថ្វីជើង វិសាខា ដោយលទ្ធផល ០ទល់៤ លើកីឡដ្ឋាន EDC កាលពីម្សិលមិញ ខណៈដែល កែវ សុខផេង រកបាន ១គ្រាប់ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្លិបថ្មី។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវរកបានដោយ…

អគ្គិភ័យលេបត្របាក់ផ្ទះ​ពលរដ្ឋអស់៩ខ្នង ទាំងកណ្ដាលអាធ្រាត្រ នៅសង្កាត់ចាក់អង្រែក្រោម

ភ្នំពេញៈ ផ្ទះប្រជាពលរដ្ឋដែលសង់ឡើងអំពីឈើលើថ្មក្រោមប្រក់ស័ង្កសីចំនួន៩ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ទាំងកណ្ដាលអធ្រាត្រឆេះហ្មត់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ ហេតុការណ៍កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ច្រកផ្លូវលំក្រោយរោងចក្រអគ្គិសនីទី២) ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំចាប់ពី ៥មx៦ម និង៥មx៨ម ធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសីឆេះអស់ទាំងស្រុង តែមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់អាចបញ្ជាក់នៅឡើយទេ។…

បុរសម្នាក់ យកម៉ូទ័រឈូសឈើ ដោតឌុយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់ៈ មានករណី បុរសម្នាក់បានយកម៉ូទ័រឈូសឈើ ដោតឌុយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩នោង២០នាទី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះ មានឈ្មោះ ខៀវ តូតា អាយុ២៣ឆ្នាំ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យបានឲ្យដឹងថា…

ទុស្សេខ្សែភ្លើងឆាបឆេះសន្ធោសន្ធៅ នៅផ្លូវ២០០៤!..

ភ្នំពេញៈ អគ្គិភ័យមួយកើតឡើង ផ្តើមចេញពីទុស្សេខ្សែភ្លើង បង្កឲ្យឆាបឆេះជាអណ្តាតភ្លើងសន្ធោសន្ធៅ លើបង្គោលភ្លើង តាមផ្លូវខ្សែកាប ខ្សែភ្លើងចម្រុះ ដាច់ធ្លាក់រប៉ាត់រប៉ាយ តាមផ្លូវមុខសណ្ឋាគារ បាលីរស៊ត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឲ្យផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចេញទៅជួយអន្តរាគមន៍ ខណៈដែលព្រំប្រទល់ជាប់គ្នា កាលពីវេលាម៉ោង៤និង១៥នាទី រសៀល ថ្ងៃទី៣០ ខែមិថុនា…

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋ១ខ្នងអស់ទាំងស្រុង នៅស្រុកត្បូងឃ្មុំ!..

​ត្បូងឃ្មុំៈ ​នៅថ្ងៃសៅរ៍​ ៣រោ​ច ខែ​បឋមាសាធ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស​២៥៦២​ ត្រូវនិងថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​​២០១៨ វេលាម៉ោង១១និង៣០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ។​ ម្ចាស​ផ្ទះ​ប្តីប្រពន្ធឈ្មោះ លី រ៉ននិង កៅ ណាស់ ជនជាតិចាម នៅភូមិកៀនរមៀត​ ឃុំស្រឡប់​…

ម្ចាស់ផ្ទះមិននៅ មកវិញផ្ទះឆេះខ្ទេច!

កំពង់ធំៈ កាលពីវេលាម៉ោង៧ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យ បានឆាបឆេះផ្ទះ នៅភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យ៉ាងសន្ធោសន្ធៅ។​ ម្ចាស់ផ្ទះមានឈ្មោះ ម៉ៅ ដាលីន ភេទប្រុស អាយុ៤១ឆ្នាំ ជាផ្ទះតៀមទំហំ៤ម៉ែត្រ ៥ម៉ែត្រ ប្រក់ស័ង្កសី…

ទៅឆក់ត្រីខុសបច្ចេកទេស ក៏ត្រូវឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់!

បាត់ដំបងៈ កាលពីវេលាម៉ោង ២នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យដួលនៅនឹងកន្លែង ហើយបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតទ្បើងនៅត្រង់ចំណុចវាលស្រែក្នុង ក្រុមទី១៣ ភូមិអូរតាគំា១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ជនរងគ្រោះឈ្មោះ ង៉ែត ប៊ុនរ៉េត…

រថយន្តស៊េរីទំនើបជាង​១០​គ្រឿង ត្រូវភ្លៀងដែលធ្លាក់រាប់ម៉ោង លាយឡំនិងខ្យល់កន្ត្រាក់បោកបាក់បង្គោល​ភ្លើង​ថ្ម និងខ្សែភ្លើង១ដុំធំ សង្កត់ពីលើ

ភ្នំពេញៈ ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​រាប់​ម៉ោង លាយឡំ​ជាមួយ នឹង​ខ្យល់​កន្ត្រាក់​បោកបក់​មក​យ៉ាង​ខ្លាំង បានបោកបក់បាក់បង្គោល​ភ្លើង​ថ្ម​ចំនួន​៤​ដើម រួម​ទាំង​ខ្សែភ្លើង​មួយ​ដុំ​ធំ​បាក់​ធ្លាក់​សង្កត់ជាប់​ពីលើរថយន្តស៊េរីទំនើបចំនួនជាង​១០​គ្រឿង រងការខូចខាត។ ហេតុការណ៍កើតឡើងនៅម៉ោង​ជិត៦ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​​មុខ​ធនាគារ ហុង លី​អុង តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ​។ ក្រោយ​កើតហេតុ ​សមត្ថកិច្ចបានទាក់ទងទៅខាង​មន្ត្រី​អគ្គិសនី​កម្ពុជាចុះមក​បិទ​ប៉ា​រ៉ែត​ភ្លើង និងឲ្យ​ក្រុម​បុគ្គលិក​របស់​ធនាគារ…

Update៖ អគ្គិភយ័ឆាបឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២២ខ្នងនៅខណ្ឌមានជ័យ

ភ្នំពេញៈ ​ផ្ទះ​ពលរដ្ឋ​២២ខ្នង​ស្មើ​នឹង​៣១​គ្រួសារ​ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំង​ស្រុង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ នេះ​ នៅ​ភូមិ​ក្បាលទំនប់ទី៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ ពុំ​ទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ​ តែ​អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ ។ លោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាលរង​ខណ្ឌ​មានជ័យ​បានប្រាប់ឲ្យដឹងថា ក្នុងនាមរូបលោកជាអាជ្ញាធរមូលដ្ឋានដែល​មានវត្តមាន​តាំង​ពី​អគ្គិភ័យ​ចាប់ផ្តើមឆាបឆេះ​ដំបូងរហូត​ដល់​ភ្លើងរលត់​ទៅវិញនោះ។ មានលំនៅឋានទាំង…

អគ្គិភ័យលេបត្របាក់ផ្ទះលោកតាម្នាក់ អស់ទាំងស្រុង នៅស្រុកសង្កែ!..

បាត់ដំបងៈ ថ្ងៃ សៅរ៍ ១១កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២៣ ខែមិថុនា គ.ស២០១៨ វេលាម៉ោង២និង៤៥នាទី រំលងអធ្រាត្រ ស្ថិតនៅចំណុចក្រុមទី១៧ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអគ្គិភ័យ…