ប្រគល់វិញ្ញាបនបត្របញ្ចប់ការបំបួសកុលបុត្រ កុលធីតា និងដូនជីសរុប៨០០អង្គ នាក់

ភ្នំពេញៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ជា ចាន់តូ ទេសាភិបាលធនាគាជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការបំបួសកុលបុត្រ កុលធីតានិងដូនជីសរុប៨០០ អង្គ នាក់ វគ្គទី៨ ក្រោយពីបានដំណើរការអស់រយៈពេល៩យប់៨ថ្ងៃ នៅវត្តសម្ពលី…

គ្រួសារជនរងគ្រោះចោទ លោក គ្រីសារិទ្ធ មេប៉ុស្ដិ៍ឃុំទ្រៀល ធ្វើទារុណកម្មលើពលរដ្ឋដូចសត្វធាតុ

កំពង់ធំៈ ប្រជាពលរដ្ឋ និងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះចោទលោក គ្រី សារិទ្ធ មេប៉ុស្ដិ៍ឃុំទ្រៀលស្រុកបារាយណ៍ ខេត្តកំពង់ធំថា ចាប់ក្មេងឈ្លោះគ្នា ១ក្រុម មានគ្នា៤នាក់នៅstar mart មួយកន្លែង ក្នុងភូមិរលងថ្មី ឃុំស្រឡៅ ស្រុកបារាយណ៍ ហើយធ្វើទារុណកម្មវាយដំ បង្ករបួសស្នាមយ៉ាងធ្ងន់ធ្ងររហូតចូលសង្រ្គោះនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ ប្រភពឲ្យដឹងថា ជនរងគ្រោះ លោកឌឹម…

លោក អាត់ ខែម ៖ នគរបាលប៉ុស្តិ៍ត្រូវគ្រប់គ្រងមុខសញ្ញានានា និងបម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេល

បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានជំរុញដល់មន្ដ្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានា និងបម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេល។ លោកលើកឡើងបែបនេះក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចំនួន៨រូប នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោក នាង…

អភិបាលខេត្តបន្ទាយមានជ័យ ចុះសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សមូលដ្ឋានទូទាំងស្រុក

បន្ទាយមានជ័យៈ លោក គោស៊ុ សារឿត សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យទទួលបន្ទុកប្រធានក្រុមការងារថ្នាក់កណ្តាលចុះ ជួយស្រុកភ្នំស្រុក អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សមូលដ្ឋានទូទាំង ស្រុកភ្នំស្រុក សកម្មជន យុវជនឃុំ ផ្សព្វផ្សាយកម្មវិធីនយោបាយ និង ផ្តល់អនុសាសន៍ជំរុញការអនុវត្តការងារនៅមូលសំដៅបម្រើ សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។ នាថ្ងៃទី9 ខែកក្កដា ឆ្នាំ2016 នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក។…

ឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីឃាតកម្ម

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានស្រាវជ្រាវចាប់ខ្លួនសង្ស័យម្នាក់ទៀតកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ចំណុចភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាបក្ខពួករបស់ក្រុមជនសង្ស័យ ដែលកម្លាំងបានបង្ក្រាបកាលពីម្សិលមិញ ពាក់ព័ន្ធករណីឃាតកម្ម។ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វួគ ធីម ហៅអាត្រងោល ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតភូមិរកាកោងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ…

ចុះចែកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋដល់លំនៅឋាន

ឧ​ត្ត​រ​មានជ័យៈ​​ ​​អាជា្ញធរ​ និង​សមត្ថកិច្ច​ក្នុងស្រុក​បន្ទាយ​អំពិល សហ​ការ​ជាមួយ​ មេភូមិ ​មេឃុំ ​ចុះ​ចែក​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ ​និង​សៀវភៅ​(​ក​៤)​ចំនួន​០៤​ភូមិ ​ទីតាំងនៅ​ភូមិ​ព្រៃវែង ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១១៣​នាក់ ស្រី​៥៧​នាក់ និង​សៀវភៅ​គ្រួសារ​ចំនួន​៩០​ក្បាល​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៦។ ក្នុង​ពិធី​នោះ​ផងដែរ​…

កងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ចការពារជាតិមាតុភូមិ

កំពង់ស្ពឺៈ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សក្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល និងភាពត្រឹមត្រូវស្របច្បាប់ និងប្រឆាំងដាច់ខាតនូវបដិវត្តន៍ពណ៌ ដើម្បីរក្សាស្ថេរភាព សន្តិសុខ និងសន្តិភាពនៅកម្ពុជា។ នេះជាប្រសាសន៍របស់ លោក​ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង អគ្គបញ្ជាការ…

យុទ្ធនាការផ្សព្វផ្សាយដល់ពលរដ្ឋ ដែលមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណ

ឧ​ត្ត​រ​មានជ័យៈ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ចុះ​​ផ្សព្វផ្សាយ ​ដោយ​មេក្រូ ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦។ ​ក្នុង​យុទ្ធនាការ​ចុះផ្សព្វផ្សាយ​នោះ​ផងដែរ ​​លោក​វរសេនីយ៍ទោ ស៊ីម​ វ​ណ្ណះ អធិការនគរបាល​ស្រុក​អន្លង់វែង ​ក៏​បាន​បើក​ការប្រជុំ​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ និង​ប៉ុស្តិ៍​រដ្ឋបាល ​ស្តីពី​ការ​ចុះ​ធ្វើ អត្ត​សញ្ញាណប័ណ្ណ​ ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក ​បន្តទៀត…

ប្រទះឃើញសពច្រកបាវអណ្តែតទឹក សង្ស័យជាអំពើឃាតកម្ម

កណ្តាលៈ ប្រទះឃើញសាកសពច្រកបាវអណ្ដែតទឹកត្រពាំង​ បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋនៅក្បែរនោះ​ កាល​ពីវេលាម៉ោង២:៣០នាទី ថ្ងែទី០២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ប្រភព​ឲ្យដឹងថា ជនរងគ្រោះត្រូវ​បាន​គេស្គាល់អត្តសញ្ញាណថា មានឈ្មោះ​ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ…

លោកប៉ា សុជាតិវង្ស ស្នើឲ្យអាជ្ញាធរខណ្ឌ និងក្រុមយុវជនជួយស្រង់ស្ថិតិពលរដ្ឋឲ្យបានរួចរាល់ក្នុងរយៈពេល១០០ថ្ងៃ

ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ និងក្រុមយុវជនជួយស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានរួចរាល់ក្នុងរយៈពេល១០០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ មិថុនាកន្លងមកនេះ ក្រោយពីការស្រង់ស្ថិតិហើយ យើងត្រូវបន្តធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់បន្តទៀត។ ពាក់ព័ន្ធនឹងការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនេះដែរ លោក ប៉ា សុជាតិវង្ស ក៏បានស្នើឲ្យលោកចៅសង្កាត់សហការការគ្នាជាមួយស្ថាប័នប៉ូលិសលើកម៉ាស៊ីនធ្វើអត្តសញ្ញាណប័ណ្ណទៅធ្វើជូនសិស្សានុសិស្ស ដែលគ្រប់អាយុនៅតាមសាលារៀនតែម្តង ដោយមិនបាច់ឲ្យក្មួយៗមកធ្វើនៅប៉ុស្តិ៍ប៉ូលិសទៀតនោះទេ។ ក្នុងនាមអាជ្ញាធរត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ចៀសឲ្យបានពីការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋក្នុងការផ្តល់សេវារដ្ឋបាលនេះ។…