ឥណ្ឌា នឹងតម្រូវឱ្យអ្នកដំណើរមកពីបរទេស ធ្វើតេស្ដរកកូវីដ-១៩ ចំពោះមុខការបារម្ភវីរុសបំប្លែងថ្មី Omicron
(ញូដេលី)៖ ឥណ្ឌានឹងធ្វើតេស្ដរក COVID-19 ជាកាតព្វកិច្ចលើអ្នកដំណើរតាមជើងហោះហើរមកជាង១០ប្រទេស ក្នុងនោះរួមមានប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស ជាទីដែលវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញជាបន្តបន្ទាប់។ បើតាមក្រសួងសុខាភិបាលឥណ្ឌា ការសម្រេចចិត្តដាក់កាតព្វកិច្ខខាងលើនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី០១ ខែធ្នូខាងមុខនេះតទៅ ហើយវាកើតឡើងបន្ទាប់ពី បុរសម្នាក់ដែលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូង មកដល់ឥណ្ឌាវិញកាលពីពេលថ្មីៗនេះត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ តែមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ ថាតើបុរសរូបនេះបានឆ្លងវីរុសបំប្លែងថ្មី Omicron ឬវីរុសបំប្លែងថ្មីណាមួយឱ្យប្រាកដនោះទេ។…