អ៉ិន រំភើបនឹងកូនក្រុមលើកពានជើងឯក ខណៈខ្លួននៅលើយន្តហោះ

លោក អ៉ិន ម្ចាស់ផលិតកម្មមហាហង្ស និងជាប្រធានក្រុមបាល់ទាត់មហាហង្ស បានសម្ដែងអារម្មណ៍រំភើបចិត្ត យ៉ាងខ្លាំងពីលើយន្តហោះ បន្ទាប់ពីលោកចាកចេញ ទៅប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃទី២២ កញ្ញា ប៉ុន្តែក្នុងម៉ោងដដែល ក្រុមបាល់ទាត់ មហាហង្សរបស់លោក បានក្លាយជាម្ចាស់ពានជើងឯក។ លទ្ធផលលើកពាន ស្របគ្នានឹងមេក្រុមចេញទៅប្រជុំការងារនេះ សុទ្ធតែធ្វើឲ្យម្នាក់ៗមានការចាប់អារម្មណ៍។ លោកលោក អុិន សុភិន…

តារាថៃ Mario មកសម្ដែងស្រុកខ្មែរ សុទ្ធតែសារ៉ែន និងកងអង្គរក្សបរទេស

កាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៩ តារាសម្ដែង និងជាតារាចម្រៀងល្បីល្បាញ លោក ម៉ារីអូ Mario បានបង្ហាញខ្លួនយ៉ាងកក្រើក ក្នុងពិធីខួប៤ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ភីអ៊ិនអ៊ិន។ អ្វីដែលកត់សម្គាល់ គឺគេឃើញក្រុមការងារ និងកងការពាររបស់លោកយ៉ាងច្រោងច្រាងពេញពិធីតែម្ដង ខណៈដែលអ្នកចាំការពារលោកពេលសម្ដែង និងចុះពីឆាក គឺសុទ្ធតែជនបរទេស្បែកសតែម្ដង។ នៅក្នុងពិធីនោះតារាខ្មែរក៏ឃើញសុទ្ធតែល្បីៗផងដែរដូចជា លោក អែតវីន កញ្ញា…

លោក អ៉ិន ទទូចឲ្យមហាជនគាំទ្រភាពយន្តខ្មែរ

ក្នុងពិធីសម្ពោធដាក់បញ្ចាំង កាលពីល្ងាចថ្ងៃទី២ កក្កដា ឆ្នាំ២០១៩ ផលិតករមហាហង្ស បានសំណូមពរដោយទទូច សុំឲ្យអ្នកគាំទ្រក្នុងស្រុក ទស្សនាភាពយន្តខ្មែរឲ្យបានច្រើន ដើម្បីកុំឲ្យបណ្ដាម្ចាស់ផលិតកម្មដែលរអ៊ូថា ខ្វះការគាំទ្រ បន្តបិទទ្វារ។ យ៉ាងណាមិញលោកថា សម្រាប់ស្នាដៃរឿង “ព្រលឹង” ដែលជាស្នាដៃទី២ក្នុងឆ្នាំ២០១៩ និងប្រកាសដាក់បញ្ចាំងនៅថ្ងៃ៤ កក្កដា នេះ នឹងមិនភ័យរឿងខ្វះអ្នកគាំទ្រនោះទេ តែលោកនៅតែទទូចចង់ឲ្យមានការលើកស្ទួយកម្រិតឲ្យបានខ្លាំង។…

ភិន សុដាលីស បញ្ចប់ថ្នាក់ឌីហ្សាញ យ៉ាងកាលីប

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ តារាសម្ដែង អ្នកនាង ភិន សុដាលីស បានទទួលសញ្ញាប័ត្រគួរឲ្យភ្ញាក់ផ្អើលផ្នែកឌីហ្សាញ ពីសាលាលីមកុងវីងអន្តរជាតិដ៏ល្បីល្បាញ។ ឯកទេសរបស់នាង ធ្វើឲ្យស្រទាប់មហាជន និងតារាសិល្បៈដូចគ្នាកោតសរសើរយ៉ាងខ្លាំង ដោយសារមុខវិជ្ជាដែលនាងសិក្សា គឺជាឯកទេសពេញនិយម ចំណាយសិក្សាខ្ពស់ ហើយក៏ជាមុខវិជ្ជាដែលមិនងាយនឹងសិក្សា។ អ្នកនាង ភិន សុដាលីស បង្ហោះរូបរំភើប…

ដើម្បីឪពុក ភិន សុដាលីស លះបង់ដល់ម្ល៉េះ!

បើទោះជាតារាសម្ដែងអ្នកនាង ភិន សុដាលីស ធ្លាប់បានសម្ដែងជាតួអង្គស៊ិចស៊ី និងធ្លាប់សម្ដែងក្នុងឈុតស្នេហាស្រើបស្រាល ក្នុងរឿង«មន្តស្នេហ៍លេខា» តែតារាស្រីរូបនេះ បានអះអាងថា ខ្លួនមិនចង់សម្ដែងជាតួអង្គនារី ដែលត្រូវតួអង្គបុរសឱបថើប និងឃើញរូបស៊ិចស៊ីរបស់នាងនោះទេ ដោយនាងបានទាំងប្រកាសថា នឹងឈប់សម្ដែងក្នុងប្លង់បែបនេះនោះផង។ យ៉ាងណាមិញ ក្នុងរឿង «កាំបិតមុខ២!» មានការទម្លាយថា អ្នកនាងបានសម្ដែងស៊ិចស៊ី និងរោលរាលខ្លាំងជាងរឿងមុន ដោយសារតែខាងផលិតករ…

ក្រុមតារាមួយក្រុមនេះ លើកពាន ក្នុងការប្រកួតបាល់ទាត់

គួរឲ្យកោតសរសើរយ៉ាងខ្លាំង ដោយសារតែក្រុមតារាសម្ដែងមួយក្រុម ដែលមានឈ្មោះថាក្រុមតារាមហាហង្ស អាចដណ្ដើមយកពានកិត្តិយស ពីការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព ជាមួយក្រុមសិក្ខាកាមរបស់សាលារាជបណ្ឌិត្យសភានគរបាលជាតិបាន ខណៈដែលក្រុមមួយនេះ ត្រូវបានគេស្គាល់ថា ជាក្រុមខ្លាំងមួយនាពេលកន្លងមក។ វត្តមានប្រកួតគ្នានៅក្នុងថ្ងៃនោះ ត្រូវឃើញធ្វើឡើងយ៉ាងស្វិតស្វាញបំផុត ដោយលទ្ធផលចុងក្រោយ ក៏មិនបានឈ្នះចាញ់នោះដែរ ក្នុងរយៈពេល៩០នាទី តែក្រុមតារាមហាហង្ស អាចដណ្ដើមយកពាននោះបាន ដោយលទ្ធផលស៊ុតប៉េណាំងទី។ ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ធ្នូ នៅលើទីលានរាជបណ្ឌិត្យសភានគរបាលជាតិនោះ…

យស បូវណ្ណៈ សម្ដែងឆាកដំបូង ក្នុងប្លង់ឆេះផ្ទះ

គ្រាន់តែចុះមកដល់ប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានម៉ោងផង តារាសម្ដែងជើងចាស់ លោក យស បូវណ្ណៈ ត្រូវគេឃើញលេខមុខសម្ដែងភ្លាមៗ កាលពីព្រឹកថ្ងៃទី៤ ធ្នូ នៅខាងក្រោយវត្តគោកឃ្លាង ដោយលោកត្រូវសម្ដែងក្នុងឆាកធំ ជាមួយនឹងដៃគូចាស់ គឺអ្នកនាង ចាន់ តារាទី ក្នុងឆាកភ្លើងឆេះផ្ទះ រលេះរលួយរាងកាយតែម្ដង។ លោកត្រូវគេឃើញតុបតែងជាមនុស្សរលាកភ្លើង និងតម្រូវអោយសម្ដែងក្នុងប្លង់កម្សត់ និងពិបាកបើកឆាកតែម្ដង ប៉ុន្តែគេនៅតែកត់សម្គាល់ថា…

តារាសិល្បៈ ចុះចែកសម្ភារៈសិក្សាច្រើនពាន់ដុល្លារ ដល់សាលាដាច់ស្រយាលមួយ

បើទោះស្ថានភាពផ្លូវឆ្ងាយ និងពិបាក តែក្រុមតារាមហាហង្ស រួមមានអ្នកនាង ភិន សុដាលីស លោក អូន ឧស្សាហ៍ លោក ភឹម តារាវិបុល លោកសួន រ៉ានីរ៉ាស៊ីនី និងក្រុមការងារផលិត ក្រោមការកដឹកនាំរបស់លោក អ៉ិន នៅតែបានទៅដល់ទីតាំងចែកអំណោយដែលស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម…

ទីបំផុត ណាក់ ស្រីណា បង្ហោះសារសុំទោស មហាហង្ស

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែង និងពិធីការិនី កញ្ញា ណាក់ ស្រីណា បានផ្ទុះជម្លោះយ៉ាងក្ដៅគគុកជាមួយផលិតកម្មមហាហង្ស ដោយបានទាំងបង្ហោះសារម្ដងជាពីរដង វាយប្រហារផលិតកម្មនេះ និង លោក អ៉ិន ជាម្ចាស់ផលិតកម្មផង រហូតធ្វើអោយមានការភ្ញាក់ផ្អើលដល់ស្រទាប់មហាជន។ យ៉ាងណាក៏ដោយ គេឃើញតារាស្រីរូបនេះ បែរជាបង្ហោះសារដែលមានខ្លឹមសារបញ្ច្រាសទិស ពីអ្វីដែលធ្លាប់បង្ហោះ ដោយបានប្រកាសសុំទោសជាសាធារណៈ និងអះអាងថាអ្វីដែលបានបង្ហោះកន្លងមក…

អនុប្រធានសមាគមភាពយន្ត ចេញមុខអំពាវនាវ និងលាងជម្រះមន្ទិល

ខណៈដែលជម្លោះរវាងតារាសម្ដែង និងផលិតករកាន់តែផ្ទុះមានឡើង ពាក់ព័ន្ធនឹងករណីលុយកាក់ លោកអ៉ិន ដែលទទួលព្យុះភ្លៀង ក្នុងនាមជាម្ចាស់ផលិតកម្មមហាហង្ស និងជាអនុប្រធានសមាគមភាពយន្តកម្ពុជា បានអះអាងថា ផលិតកម្មរបស់លោកពិត ជាមានករណីយឺតយ៉ាវ លុយកាក់ចំពោះតារាសម្ដែងកន្លងមក ដូចអ្វីដែលបានកើតឡើងប្រាកដមែន ប៉ុន្តែលោកថា នោះមិនមែនជាកំហុសរបស់លោក ឬកំហុសរបស់ផលិតកម្មនោះទេ។ លោកក៏បានបង្ហោះ សារអំពាវនាវឲ្យតារាសិល្បៈប្ដូរឥរិយាបថ ដើម្បីកុំឲ្យមានការរិះគន់ខ្លាំងឡើង នាំឲ្យសិល្បៈធ្លាក់ក្នុងការមាក់ងាយពីសំណាក់មហាជនផងដែរ។ លោកបានថ្លែងនៅលើហ្វេសប៊ុកជាសាធារណៈថា…