អេស៊ីលីដា មានពេលយ៉ាងយូរ ៣សប្តាហ៍ ដើម្បីប្តូររូបសញ្ញា «ហង្ស» ចេញ
យ៉ាងយូរត្រឹម ៣សប្តាហ៍ទៀត ធនាគារអេស៊ីលីដា ត្រូវប្តូររូបសញ្ញា សត្វហង្សចេញ ដើម្បីចៀសវាងការច្រឡំថា ជាធនាគាររបស់រដ្ឋ ព្រោះរូបហង្ស គឺជារូបសញ្ញារបស់ជាតិ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងប្រើប្រាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ធ្វើឡើងនៅព្រឹកនេះ។ ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការជាបន្ទាន់ជាមួយ ធនាគារអេស៊ីលីដា ឲ្យធ្វើការផ្លាស់ប្តូររូបសញ្ញានេះ ក្នុងរយៈពេល…