ម៉ូតូមួយគ្រឿងម៉ាក HONDA Dream ជ្រុលចង្កូតបុករថយន្ដ បណ្ដាលអោយស្រ្តី២នាក់ដួលរងរបួសធ្ងន់

កណ្ដាលៈ នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្ដាលអោយមនុស្សរងរបួសធ្ងន់ចំនួន០២នាក់ វេលាម៉ោង៥និង៣៤នាទី នៅចំណុចភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល លើផ្លូវជាតិលេខ០៥…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង២០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះបង្រ្កាបករណីរក្សាទុក ជួញដូរ…

ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចទូរស័ព្ទមិនបានសម្រេច និងទាញកាំបិតកាប់ម្ចាស់បណ្តាលឲ្យរងរបួសធ្ងន់

បាត់ដំបងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៥និង៣០នាទី​ អនុវត្តយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ​និង​យោបល់លោកវរសេនីយ៍ឯក​…

សមត្ថកិ្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំនៅថ្ងៃថ្ងៃព្រហស្បតិ៍៨រោចខែមាឃឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងទី២៤ខែកុម្ភៈឆ្នាំ២០២២វេលាម៉ោង០៩:០០នាទីនៅចំណុចភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំបានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់។ ជនសង្ស័យមានឈ្មោះអ៊ុនថុលភេទប្រុសអាយុ៥២ឆ្នាំមានទីលំនៅភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងនិងឈ្មោះចាបភឿភេទស្រីអាយុ៤៩ឆ្នាំមានទីលំនៅភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ទម្ងន់០៩,៤៧ក្រាម(ទាំងសំបក)។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីអនុវត្តបន្តតាមនីតិវិធី៕  

ដាំបាយទុកចោលធ្វើឲ្យផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់០៣ខ្នង

បាត់ដំបងៈ ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ០៩និង៣០ នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី២២ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះផ្ទះ បងប្អូន…

មនុស្សស្លាប់ចំណែកម៉ូតូឆេះខ្ទេចបន្ទាប់ពីរថយន្តបុកអូសជាច្រើនម៉ែត្រ

បាត់ដំបងៈ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧និង៤០នាទីយប់ នៅចំណុចក្រុមទី៣០ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាម បណ្ដោយ ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៥២-២៥៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ប្រភេទក្បាលសណ្ដោងពាក់ ស្លាកលេខ…

ដំណឹងស្វែងរកសាច់ញាតិ ករណីប្រទះឃើញសពបុរសម្នាក់ នៅក្នុងទឹកស្ទឹងសង្កែ

បាត់ដំបងៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានប្រទះឃើញសពបុរសម្នាក់ នៅក្នុងទឹកស្ទឹងសង្កែ ស្ថិតក្នុងភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សពត្រូវបានស្រង់ពីក្នុងទឹកយកមកធ្វើការពិនិត្យ ដែលភិនភាគគឺ៖ -សាកសពភេទប្រុស…

បញ្ជូនជនសង្ស័យចំនួន៦នាក់ទៀត ទៅកាន់ តុលាការខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការ ទន្រ្ទាន ដីព្រៃលិចទឹកធ្វើស្រែ

មន្រ្តីជំនាញជលផលនិងអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យចំនួន៦នាក់ ទៅកាន់ តុលាការខេត្តបាត់ដំបងហើយ នារសៀលថ្ងៃទី ០៨ខែធ្នូ ពាក់ព័ន្ធនឹងការ ទន្រ្ទាន ដីព្រៃលិចទឹកធ្វើស្រែ ចំនួន ៨៩៥ហិចតានៅតំបន់បី ស្ថិតនៅស្រុកឯកភ្នំខេត្តបាត់ដំបង ។ មន្រ្តីជំនាញឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ នេះត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខេត្តសហការ ជាមួយមន្រ្តីជលផល ឃាត់ខ្លួន កាលពីថ្ងៃទី០៦ខែធ្នូ…

ឃាត់ខ្លួនក្រុមក្មេងចំនួន០៣នាក់ ជិះម៉ូតូបុកសមត្ថកិច្ច និងយកមួកវាយបណ្តាលឲ្យរងរបួស

ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹង បានឃាត់ក្រុមក្មេងចំនួន៣នាក់ ក្នុងចំណោមបក្ខពួកចំនួន១២នាក់ ដែលជិះម៉ូតូអូសជើង ជិះម៉ូតូបុកសមត្ថកិច្ចប៉ុស្តិ៍ និងយកមួកការពារ វាយមកលើសមត្ថកិច្ច បណ្តាលឲ្យរងរបួស ។ ក្នុងប្រតិបត្តិការបានធ្វើឡើង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់…

នគរបាលក្រុងបាត់ដំបង បង្រ្កាបករណីហិង្សាដោយអាវុធ ឃាត់ខ្លួនជនសង័្សយចំនួន០៤នាក់

បាត់ដំបងៈ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ និងដោយបានការសម្រប សម្រួល…