អាវុធ ៥ មុខនេះហើយ Google Pixel 2 យកមកផ្តួល Galaxy S8
ថ្មីៗនេះ យើងឃើញមានវត្តមាន Galaxy S8 យ៉ាងគគ្រឹកគគ្រែង បណ្តាលឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំបាននឹងកំពុងជ្រួលជ្រើមចង់បាន។ ចំណែកឯក្រុមហ៊ុន Google ក៏មិនបង្អន់ដៃដែល ដូចដែលយើងបានដឹងហើយថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះ ធ្លាប់បានបញ្ចេញស្មាតហ្វូនដំបូងបង្អស់របស់ខ្លួនត្រកូល Pixel ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយសារតែស្មាតហ្វូនទាំងនោះ មានភាពអស្ចារ្យលើសគេ ក្នុងការទទួលបានកំណែប្រព័ន្ធ Android ថ្មីៗមុនស្មាតហ្វូនដទៃ និងមានសមត្ថភាពកាមេរ៉ាថតរូបបានយ៉ាងប្រណិតដាច់គេ…