គន្លឹះ៥យ៉ាង ជួយដោះស្រាយការឈឺចាប់ទ្វារមាស ក្រោយរួមភេទ
ជាទូទៅ នៅក្រោយពេលដែលមិត្តនារីប្រតិបត្តិការលើគ្រែដ៏ខ្លាំងក្លាជាមួយនឹងដៃគូ គឺអាចជួបប្រទះនឹងបញ្ហាឈឺចាប់ទ្វារមាស ហើយបញ្ហានេះក៏អាចកើតឡើង សម្រាប់អ្នកដែលទើបតែរួមភេទដំបូងផងដែរ។ តែយ៉ាងណា នៅពេលនេះ គេហទំព័រ ដំណឹង សូមណែនាំលោកអ្នកអំពីគន្លឹះទាំង៥យ៉ាង អាចដោះស្រាយការឈឺចាប់ទ្វារមាសរបស់មិត្តនារីបានយ៉ាងមានប្រសិទ្ធភាព ក្រោយពេលរួមភេទរួច។ ១៖ ការស្អំទឹកកក ការស្អំទឹកកកផ្តល់ភាពត្រជាក់ស្រួល និងដោះស្រាយបញ្ហាឈឺចាប់នៅបរិវេណទ្វារមាសបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះយើងមិត្តនារីអាចស្អំទឹកកករយៈពេលពី៥ទៅ១០នាទីក្នុងមួយដង និងមិនត្រូវដាក់ទឹកកកនៅលើទ្វារមាសដោយផ្ទាល់ឡើយ។ ២៖ ផ្អាកប្រើខោទ្រនាប់ជាបណ្តោះអាសន្ន…