វិធីបិទសំឡេងក្នុងកម្មវិធី Facebook ដោយមិនចាំបាច់បិទសំឡេងទូរស័ព្ទ

កម្មវិធី Facebook ត្រូវបានមនុស្សគ្រប់គ្នាបើកប្រើប្រាស់ស្ទើគ្រប់ពេលវេលា មិនថាពេលសិក្សា ឬធ្វើការ។ រីឯ ការបិទសំឡេងទូរស័ព្ទដៃដោយផ្ទាល់ វាអាចជាការខកខានធំសម្រាប់អ្នកធ្វើការងារ ឬជំនួញ ព្រោះថា លោកអ្នកអាចនឹងមិនទទួលបានសំឡេងពីការហៅទូរស័ព្ទចូលឡើយ។ ប្រសិនបើមានប្រិយមិត្តណា ចូលចិត្តឆ្លៀតបើកកម្មវិធីហ្វេសប៊ុកលេង អំឡុងពេលសិក្សា ឬធ្វើការ សូមប្រាកដថា ត្រូវចេះពីរបៀបបិទសំឡេងកម្មវិធីហ្វេសប៊ុក ដែលមិនអនុញ្ញាតឲ្យវាបញ្ចេញសំឡេង ជាអាថ៌ដូចជា ចុច…

ជ្រុលដៃកែ Settings ផ្តេសផ្តាសក្នុង iPhone សាកវិធីនេះ វានឹងវិលទៅដូចដើមវិញទាំងអស់

បើសិនជាប្រិយមិត្តជ្រុលដៃកែប្រែ Settings​ ផ្តេសផ្តាសនៅលើទូរស័ព្ទ iPhone ឬ iPad បណ្តាលឲ្យការប្រើប្រាស់មានភាពរញ៉េរញ៉ៃ លោកអ្នកច្បាស់ជាចង់ឲ្យកំណែប្រែទាំងអស់នោះវិលមកសភាពដើមរបស់វាវិញ តែមិនដឹងធ្វើយ៉ាងម៉េច ហើយក៏មិនចង់ដំឡើងប្រព័ន្ធ iOS សារជាថ្មីវិញនោះទេ ប្រិយមិត្តច្បាស់ជាត្រូវសាកវិធីនេះហើយ។ Reset All Settings ជាមុខងារពិសេសមួយដែលសម្រឹតសម្រាំងឡើងដោយក្រុមហ៊ុន Apple ទុកសម្រាប់ឲ្យអ្នកប្រើប្រាស់ ត្រលប់ការកែប្រែ…

វិធីបិទសំឡេងវីដេអូចាក់លឺស្វ័យប្រវត្តិលើ News Feed កម្មវិធី Facebook

ថ្មីៗនេះ កម្មវិធីហ្វេសប៊ុកទើបត្រូវបានដាក់បន្ថែមមុខងារថ្មីមួយដែលអនុញ្ញាតឲ្យវីដេអូបង្ហោះលើ New Feed ចាក់ចេញសំឡេងដោយស្វ័យប្រវត្តិ នៅពេលអ្នកប្រើប្រាស់អូសលើវា ខុសពីមុន ដែលទាល់តែយើងចុចប៉ះលើវីដេអូនោះទើបលឺ។ មុខងារថ្មីនេះ នៅមិនទាន់បើកឱ្យប្រើប្រាស់ជាសកលនៅឡើយទេ ប៉ុន្តែ សម្រាប់លោកអ្នកទទួលបានហើយនោះ ហើយវាកំពុងបង្កការរំខានដល់អ្នក ក៏ដូចជាមនុស្សនៅជុំវិញខ្លួន លោកអ្នកអាចប្រើប្រាស់វិធីខាងក្រោមដើម្បីបិទវាចោលបាន។ របៀបអនុវត្តន៍៖ ១ – ដំបូងត្រូវបើកកម្មវិធី Facebook…

វិធីនេះជួយលោកអ្នកឲ្យចេះដាក់អក្សរ (Lyric) និងរូបភាពចូលក្នុងបទចម្រៀង គ្រាន់បានមើលកម្សាន្ត និងច្រៀងតាម!

ចូលចិត្តស្តាប់ចម្រៀងនៅលើ iPhone ឬ iPad គួរណាស់ត្រូវចេះពីវិធីបញ្ចូលអក្សរចម្រៀង (Lyric) ទុកសម្រាប់ចាក់បង្ហាញពេលស្តាប់ និងយកមកច្រៀងតាមពេលទំនេរ។ ជាពិសេស ដើម្បីបង្កើនអនុស្សាវរីយ៍ ក៏ដូចជារូបភាពជាច្រើនសន្លឹកដែលបានថតផ្តិតចេញពីដំណើរកម្សាន្តជាច្រើន យកមកដាក់បញ្ចូលលើបទចម្រៀងនីមួយៗ គ្រាន់បានមើលរូបថតបណ្តើរ និងស្តាប់បទភ្លេងបណ្តើរ។ មិនតែប៉ុណ្ណោះ ប្រិយមិត្តថែមទាំងអាចបញ្ចូលអក្សរខ្មែរទៅក្នុងបទចម្រៀងបានផងដែរ។ ដើម្បីអនុវត្តវិធីនេះបានសូមប្រិយមិត្តទស្សនាវីដេអូឃ្លីបខាងក្រោម៖

របៀបបញ្ចូល និងបញ្ចេញទិនន្ន័យលើ iPhone ឬ iPad តាមរយៈកម្មវិធី Syncios (វីដេអូ)

Syncios គឺជាកម្មវិធីដែលអាចគ្រប់គ្រងទិន្នន័យលើ iPhone​​​ ឬ iPad បានយ៉ាងងាយស្រួលបំផុត។ សម្រាប់ប្រិយមិត្តដែលមិនទាន់ចេះរបៀបប្រើប្រាស់កម្មវិធីនេះ សូមទស្សនាវីដេអូឃ្លីបខាងក្រោម។ គុណសម្បត្តិរបស់កម្មវិធី៖ បញ្ចូលទិនន្ន័យគ្រប់ប្រភេទទៅក្នុង iPhone ឬ iPad បានដោយគ្មានលក្ខខណ្ឌ បញ្ចេញទិនន្ន័យគ្រប់ប្រភេទពី​ iPhone ឬ iPad ចូលក្នុងកុំព្យូទ័រសម្រាប់ចែករំលែកទៅកាន់ iPhone…

វិធីផ្ទេរឯកសារគ្រប់យ៉ាងពីទូរសព្ទ​ iPhone ទៅ Android ដោយការចុចត្រឹមតែម្តង

លោកអ្នកឧស្សាហ៍ប្តូរទូរសព្ទចុះឡើងមែនទេ? ទើបតែប្តូរ iPhone ចេញ ទិញទូរសព្ទប្រើប្រព័ន្ធ Android ស៊េរី Samsung, LG, Sony, Huawei, ឬ Oppo ហើយកំពុងចង់ផ្ទេរឯកសារពីទូរសព្ទចាស់ចូលទូរសព្ទថ្មីឬ? Post Tech សូមបង្ហាញជូនប្រិយមិត្តពីកម្មវិធីកុំព្យូទ័រល្អបំផុតមួយឈ្មោះ Wondershare MobileTrans និងរបៀបប្រើប្រាស់របស់វា…

ចង់ដោនឡូដរូបភាព ឬវីដេអូចេញពីកម្មវិធី Instagram សូមអនុវត្តតាមរបៀបនេះ (ពុំចាំបាច់ Jailbreak ទេ)

Instagram គឺជាបណ្តាញសង្គមរូបភាពដ៏ល្បីល្បាញលើពិភពលោក ជាធម្មតាកម្មវិធីនេះពុំអនុញ្ញាតឲ្យអ្នកប្រើប្រាស់​ដោនឡូដរូបភាព ឬវីដេអូចេញពីកម្មវិធីបានទេ។ លើកលែងតែអ្នកដែលបាន Jailbreak ទូរស័ព្ទដៃរបស់ពួកគេរួចទើបមានវិធីអាចដោនឡូដបាន។ ប៉ុន្តែឥឡូវនេះអ្នកប្រើប្រាស់ប្រព័ន្ធ iOS​ 10 ឡើងទៅពុំចាំបាច់ Jailbreak ក៏អាចដោនឡូដរូបភាព ឬវីដេអូចេញពីកម្មវិធី Instagram បានដែរ ដោយប្រិយមិត្តតម្រូវឲ្យដំឡើងកម្មវិធីតែមួយគត់ឈ្មោះថា ​Instagram ++។ របៀបអនុវត្តន៍៖…

វិធីលុបបំបាត់ចោលប្រវត្តិនៃការស្វែងរក (Search) ឈ្មោះគណនី Facebook ដើម្បីសុវត្ថិភាព

ក្នុងកម្មវិធី Facebook មានប្រអប់ស្វែងរកមួយ ដែលអនុញ្ញាតឲ្យប្រិយមិត្តវាយបញ្ចូលឈ្មោះគណនីនរណាម្នាក់ ដើម្បីស្វែងរក ហើយរាល់ការស្វែងរកឈ្មោះគណនីនីមួយៗ កម្មវិធី បានធ្វើការកត់ត្រាដោយស្វ័យប្រវត្តិជាប់ពីក្រោមរបារុករក (Search) របស់វាតែម្តង។ ប្រសិនបើប្រិយមិត្តគិតថា ការបន្សល់ឈ្មោះគណនីនរណាម្នាក់ដែលធ្លាប់បានរុករកលើកម្មវិធីហ្វេសប៊ុក​ វាអាចបង្កជាផលមិនល្អដល់លោកអ្នកនោះ ឬក៏ប្រិយមិត្តមិនចង់ឲ្យនរណាម្នាក់ដឹង ឥឡូវនេះប្រិយមិត្តអាចធ្វើការលុបប្រវត្តិនៃការស្វែងរកទាំងនោះចោលបាន ដោយប្រើប្រាស់មុខងារ Clear Searches។ សូមមើលវីដេអូឃ្លីបខាងក្រោម

វិធីតម្រៀបផ្ទាំងកម្មវិធី iPhone ឲ្យវិលមកដូចសភាពទើបទិញថ្មីវិញ

ជាធម្មតាកម្មវិធីជាច្រើនត្រូវបានដំឡើងនៅលើទូរស័ព្ទដៃ iPhone ជាបន្តបន្ទាប់ ក្រោយពេលទិញយកមកប្រើ ហើយកម្មវិធីនីមួយៗត្រូវបានបំលាស់ទីឥតឈប់ឈរ ដោយគ្មានសណ្តាប់ធ្នាប់។ ដូច្នេះដើម្បីតម្រៀបកម្មវិធីអស់ទាំងនោះ ឲ្យវិលមកដូចជាសភាពដើម ងាយស្រួលមើលដូចកាលដែលប្រិយមិត្តទើបទិញថ្មី សូមប្រើប្រាស់មុខងារ Reset Home Screen Layout។ មុខងារ Reset នេះវាធ្វើការរៀបចំកម្មវិធីទាំងអស់ដែលមានស្រាប់នៅលើប្រព័ន្ធ iOS ឲ្យវិលមករកកន្លែងដើមវិញ។ វិធីអនុវត្ត…

ប្រើ iPhone គួរចេះចែករំលែក Wi-Fi ទៅឲ្យអ្នកដទៃ

សព្វថ្ងៃតម្រូវការសេវា Wi-Fi មានគ្រប់ទីកន្លែង តែមិនមែនមានន័យថា ទីណាក៏មានសេវា Wi-Fi ទៅដល់ទេ។ ផ្ទុយមកវិញ មានតែសេវាអ៊ិនធើណែតទូរស័ព្ទដៃនោះទេ ដែលអាចប្រើប្រាស់បានសព្វទីកន្លែង លើកលែងតែតំបន់ភ្នំដាច់ស្រយាលនានាប៉ុណ្ណោះ។ ហើយដើម្បីទទួលបានសេវា Wi-Fi គ្រប់ទីកន្លែងដែលមានសេវាអ៊ិនធើណែតទូរស័ព្ទដៃនោះ យើងត្រូវធ្វើការបំប្លែងសេវាអ៊ិនធើណែតចេញពីទូរស័ព្ទដៃស្មាតហ្វូនរបស់យើង ឲ្យទៅជាសេវា Wi-Fi Hotspot មានន័យថា ធ្វើការចែករំលែកសេវាអ៊ិនធើណែតពីទូរស័ព្ទដៃទៅកាន់ឧបករណ៍ដទៃ។…