អត់ស្គាល់ឈ្មោះគណនី Facebook របស់គេផង ក៏អាចស្វែងរកឃើញដែរ បើសិន . . .

តើប្រិយមិត្តធ្លាប់លួចស្វែងរក (Search) មើលគណនី Facebook របស់នរណាម្នាក់ទេ? ចុះបើអត់ស្គាល់ឈ្មោះគណនីរបស់គេផង តើធ្វើដូចម្តេច? ពេលនេះ Post Tech យើងខ្ញុំមានគន្លឹះម្យ៉ាងអាចជួយបាន តែមិនអាចបានទាំងស្រុងទេ។ ដោយធម្មតាមនុស្សយើងរាល់គ្នា តែងតែប្រើលេខទូរស័ព្ទផ្ទាល់ខ្លួនមកតម្កល់លើគណនីហ្វេសប៊ុកដែលកំពុងប្រើប្រាស់។ ជាឧទាហរណ៍៖ មិត្តរួមការងារ ឬក្នុងថ្នាក់រៀន ស្គាល់តែលេខទូរស័ព្ទប៉ុន្តែមិនស្គាល់ឈ្មោះគណនី ហើយមានអ្នកខ្លះក៏មិនដែលចង់ប្រាប់ឈ្មោះគណនីដល់យើងភ្លាមៗនោះដែរ។ ហេតុដូចនេះប្រសិនបើប្រិយមិត្តស្គាល់ត្រឹមតែលេខទូរស័ព្ទរបស់គេ…

ប្រើ iPhone មានពេលខ្លះមិនចង់ឲ្យមនុស្សមួយចំនួនខលចូលរំខាន តែក៏មិនចង់បិទសេវាទូរស័ព្ទចោលដែរ វិធីនេះអាចជួយបាន

ប្រិយមិត្តមួយចំនួនធំ រាល់ពេលដែលមិនចង់ឲ្យមានអ្នកខ្លះហៅទូរស័ព្ទចូល​ តែងតែបិទទូរស័ព្ទចោល ឬបិទសេវាទូរស័ព្ទ (Airplane Mode) ទាំងកំពុងរង់ចាំការហៅទូរស័ព្ទចូលពីមនុស្សមួយចំនួនផ្សេងទៀតដូចគ្នា។ ប្រសិនបើប្រិយមិត្តកំពុងប្រើប្រាស់ទូរស័ព្ទដៃ iPhone មានគន្លឹះម្យ៉ាងអាចបិទការហៅទូរស័ព្ទចូល តែអនុញ្ញាតសម្រាប់អ្នកដែលមានឈ្មោះក្នុងបញ្ជីទូរស័ព្ទ ឬក៏អាចកំណត់មនុស្សដែលអាចហៅចូលបានថែមទៀត ដោយប្រើប្រាស់មុខងារ Do Not Disturb។ វិធីអនុវត្តន៍៖ ១ – បើកកម្មវិធី…

ចង់ឆែកមើលអាកាសធាតុ ឥឡូវនេះលោកអ្នកមិនចាំបាច់ចាកចេញពីកម្មវិធី Facebook ឡើយ

ថ្មីៗនេះ ក្រុមហ៊ុន Facebook ទើបបន្ថែមមុខងារអាកាសធាតុថ្មីមួយ នៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនសម្រាប់ទូរសព្ទចល័ត ហើយវានឹងបង្ហាញព័ត៌មានព្យាករណ៍អាកាសធាតុតាមតំបន់ផ្សេងៗនៅលើផ្ទាំង Newsfeed របស់លោកអ្នក ក្នុងចន្លោះពេលណាមួយដែលកំណត់ឡើងដោយកម្មវិធី។ ប៉ុន្តែ ប្រសិនបើលោកអ្នកឆែកមើលព័ត៌មានអាកាសធាតុតាមខេត្ត-ក្រុងផ្សេងៗក្នុងប្រទេសកម្ពុជា ឬនៅតាមតំបន់ណាមួយ លោកអ្នកមិនចាំបាច់ចាកចេញពីកម្មវិធី Facebook ឡើយ ពោលគឺ លោកអ្នកអាចតាមដានរបាយការណ៍ចុងក្រោយបង្អស់នៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គមដោយផ្ទាល់បានផងដែរ តាមជំហានខាងក្រោម៖ ១- នៅក្នុងកម្មវិធី…

ដំឡើងប្រព័ន្ធ iOS ជំនាន់ថ្មីដាក់លើ iPhone ដោយប្រើ iTunes ងាយស្រួលអីចឹង មិនចាំបាច់ទៅជាងទៀតទេ (វីដេអូភាសាខ្មែរ)

ជាធម្មតាប្រិយមិត្តតែងតែធ្វើការអាប់ដេតប្រព័ន្ធ iOS ជំនាន់ថ្មីៗ តែនៅលើទូរស័ព្ទដៃ​ iPhone ឬ iPad ដោយផ្ទាល់ប៉ុណ្ណោះ ការធ្វើបែបនេះពុំសូវមានប្រសិទ្ធភាពនោះទេ ដោយសារប្រិយមិត្តនឹងទទួលបានត្រឹមតែកំណែប្រព័ន្ធ iOS ដែលកែថ្មីបន្តិចបន្តួចប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើប្រិយមិត្តបែរមកដំឡើងប្រព័ន្ធ iOS ជំនាន់ថ្មីៗ និងចុងក្រោយ តាមរយ:កម្មវិធី iTunes វិញ…

របៀបបំប្លែងវីដេអូស្កុបៗមកជាវីដេអូធម្មតានៅលើ iPhone ឬ iPad

ក្រុមហ៊ុន Apple បានដាក់ចេញមុខងារថតវីដេអូសកម្មភាពយឺតៗនៅលើទូរសព្ទ iPhone និង iPad ចាប់ពី iOS ជំនាន់ទី ៩ មក។ ថ្វីត្បិតតែវីដេអូប្រភេទនេះ ពិសេសប្លែកពីវីដេអូធម្មតាក៏ពិតមែន ប៉ុន្តែ វាស៊ី Memory ក្នុងម៉ាស៊ីនទូរសព្ទរបស់លោកអ្នកច្រើនទៅតាមប្រវែងរបស់វាផងដែរ។ ដូច្នេះ ប្រសិនបើមិនចង់លុបវាចោល លោកអ្នកអាចធ្វើការបំប្លែងវាមកជាវីដេអូធម្មតាវិញបានដើម្បីកាត់បន្ថយទំហំឯកសាររបស់វា…

ចង់ដឹងពន្ធប្រាក់បៀវត្សក្នុងប្រទេសកម្ពុជាប៉ុន្មានៗ? លោកអ្នកអាចអនុវត្តតាមវិធីនេះ

លោកអ្នកប្រហែលជាឆ្ងល់ ឬមិនទាន់ដឹងទេថា ប្រាក់បៀវត្សប្រចាំខែរបស់លោកអ្នកមួយភាគត្រូវបានកាត់បញ្ចូលក្នុងប្រាក់ពន្ធរបស់រដ្ឋ ទៅតាមកម្រិតរបស់វាដែលលោកអ្នកទទួលបានពីក្រុមហ៊ុន អង្គការ ឬស្ថាបនផ្សេងៗ។ កម្មវិធី Cambodia Salary Tax របស់នាយកដ្ឋានពន្ធដាកម្ពុជា នឹងបង្ហាញលោកអ្នក ដោយលោកអ្នកគ្រាន់តែវាយបញ្ចូលខ្ទង់ប្រាក់បៀវត្សដែលលោកអ្នកទទួលបានប្រចាំខែប៉ុណ្ណោះ ហើយវានឹងបង្ហាញអត្រាពន្ធដែលរដ្ឋកាត់យកគិតជាប្រាក់ដុល្លារ ឬប្រាក់រៀលភ្លាមៗតែម្តង។ របៀបអនុវត្ត៖ ១- ជាដំបូង សូមទាញយកកម្មវិធី Cambodia…

វិធីភ្ជាប់សេវា ឬគម្រោងរបស់ក្រុមហ៊ុនទូរសព្ទចល័តគ្រប់ប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា

បច្ចុប្បន្ន សេវា ឬគម្រោងក្រុមហ៊ុនទូរសព្ទចល័តនីមួយៗពិតជាមានច្រើនណាស់។ ម្លោះហើយ អតិថិជនភាគច្រើនប្រាកដជាមិនចាំ ឬដឹងអស់នោះទេ។ ប៉ុន្តែ មិនថ្វីទេប្រសិនបើលោកអ្នកមានកម្មវិធី Lekcode លើទូរស័ព្ទរបស់ខ្លួននោះ។​ កម្មវិធីនេះ ប្រមូលផ្តុំគ្រប់លេខកូដសម្រាប់ភ្ជាប់សេវា ឬគម្រោងរបស់ក្រុមហ៊ុនទូរសព្ទចល័តគ្រប់ប្រព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀត វាផ្តល់ភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែស្វែងរកលេខកូដភ្ជាប់សេវា ឬគម្រោងដែលខ្លួនត្រូវការ ហើយយកម្រាមដៃចុចតែពីរដងប៉ុណ្ណោះ។ របៀបអនុវត្ត៖ ១-…

វិធីទាញវីដេអូលើ Facebook ផ្ទុកក្នុង Camera Roll លើ iPhone ឬ iPad តាមមធ្យោបាយងាយស្រួលបំផុត

បច្ចុប្បន្ន វីដេអូគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងៗ ត្រូវបានដាក់បង្ហោះ និងចែកបន្តលើបណ្តាញសង្គម Facebook ប៉ុន្តែ វាមិនត្រូវបានអនុញ្ញាតឱ្យទាញយកមកផ្ទុកក្នុងទូរស័ព្ទដូចជារូបភាពនោះទេ។ ប៉ុន្តែ Post Tech មានវិធីមួយអាចឱ្យលោកអ្នកធ្វើរឿងនេះបាន និងដោយងាយស្រួលបំផុត គឺតាមរយៈកម្មវិធី MyMedia ដែលអាចទាញយកមកប្រើប្រាស់បានដោយសេរីពី AppStore។ របៀបអនុវត្ត៖ ១– ទាញយក និងដំឡើងកម្មវិធីឈ្មោះ…

វិធីបិទកុំឱ្យទូរសព្ទ iPhone របស់លោកអ្នកបង្ហាញទីតាំងដែលលោកអ្នកកំពុងឋិតនៅ ទៅនរណាម្នាក់

លោកអ្នកដែលមានទូរសព្ទដៃ iPhone កាន់ក្នុងដៃភាគច្រើន ប្រហែលមិនទាន់ដឹងទេថា ឧបករណ៍ចល័តរបស់ខ្លួនមួយនេះ មានមុខងារតាមដានទីតាំងម្ចាស់របស់វាមួយឈ្មោះ Frequent Locations។ មុខងារនេះ នៅពេលដែលវាត្រូវបានបើក វានឹងកត់ត្រាទុកត្រាទុកជាបន្តបន្ទាប់នូវទីតាំងដែលលោកអ្នកបានឈរនៅ តាមប្រព័ន្ធ GPS របស់ទូរសព្ទ សម្រាប់ទុកប្រើជាព័ត៌មានភ្ជាប់ជាមួយកម្មវិធីផ្សេងៗណាមួយ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់រក្សាឯកជនភាព ឬបារម្ភអំពីសុខសុវត្ថិភាពរបស់ខ្លួន ចង់មិនចង់ គួរតែបិទមុខងារនេះចោល។…

របៀបផ្សាយផ្ទាល់វីដេអូនៅលើកម្មវិធី Instagram

Facebook អាចផ្សាយផ្ទាល់វីដេអូបាន Instagram ក៏អាចធ្វើបានដូចគ្នា។ ថ្មីៗនេះកម្មវិធី ​Instagram បានដាក់ចេញមុខងារថ្មីមួយឈ្មោះ Live Stories ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែកការផ្សាយផ្ទាល់វីដេអូនៅលើកម្មវិធី Instagram Stories បានដោយក្តីរីករាយ។ មិត្តភក្តិរបស់ប្រិយមិត្តនៅលើ Instagram នឹងអាចមើលឃើញការផ្សាយផ្ទាល់របស់លោកអ្នក ហើយអាចបញ្ចេញយោបល់ រួមទាំងអាចចុច Like វីដេអូដែលកំពុងផ្សាយនោះផងដែរ។…