Update៖ ស្ត្រីលក់ខ្យងម្នាក់ជិះម៉ូតូឌុប ត្រូវរថយន្តបុកពីក្រោយស្លាប់ បន្សល់ទុកកូន៥នាក់ឲ្យនៅកំព្រា

ភ្នំពេញៈ ស្ត្រីជាអ្នកលក់ខ្យងក្តាមម្នាក់បានស្លាប់ បន្ទាប់ពីមានរថយន្តធុនធំសណ្តោងរ៉ឺម៉កបើកបុក ពីក្រោយរុញផ្ទប់ និងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យបែកក្បាលស្លាប់ ខណៈជនរងគ្រោះកំពុងឈប់ម៉ូតូរង់ចាំស្តុប ចំណែកបុរសដែលជាអ្នកឌុបរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្តុប៥០ម៉ែត្រកែងនឹងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ តាមប្រភពពីអ្នកស្គាល់ស្ត្រីខាងលើ…

ករណីគ្រោះថ្នាក់ចរាចេណ៍ រវាងរថយន្តធុនធ្ងន់​និងរថយន្ត ម៉ាកកាមរី បណ្តាលឲ្យមនុស្ស៥នាក់រងរបួស

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី លើផ្លូវជាតិវាងក្រុងបាត់ដំបង (ហាយវេ) ត្រង់ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកគ្រឿងចក្រធុនធ្ងន់ ០១គ្រឿង ម៉ាកអ៊ីស៊ូស៊ុយ (ISUZU) ពណ៍ស គ្មានស្លាកលេខ…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស០៥នាក់រងរបួសធ្ងន់ស្រាល

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី លើផ្លូវជាតិវាងក្រុងបាត់ដំបង (ហាយវេ) ត្រង់ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកគ្រឿងចក្រធុនធ្ងន់ ០១គ្រឿង ម៉ាកអ៊ីស៊ូស៊ុយ (ISUZU)…

រថយន្តដឹកដំឡូងមីស្លាកលេខThailand82-0352 បុកជាមួយគោយន្តកន្ត្រៃបណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់នៅស្រុកថ្មពួក

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន០៣នាក់បានរងរបួសធ្ងន់និង០១នាក់របួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃដឹកដំឡូងមីបុកជាមួយគោយន្តកន្ត្រៃ។ ករណីនេះកើតឡើងនៅវេលាម៉ោង១៥និង២០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ចន្លោះគីឡូម៉ែត្រ លេខ៦៤និង៦៥ខាងជើងភូមិអូរកំបុតចម្ងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តាមការឲ្យដឹងពីនគរបាលការពារព្រំដែនគោកលេខ៨០៧បានប្រាប់ថា ជនរងគ្រោះទាំងអ្នកបើកគោយន្តនិងអ្នករួមដំណើរចំនួន០៤នាក់ក្នុងនោះអ្នករបួសធ្ងន់០៣នាក់និងស្រាល១នាក់។ រថយន្តនិងគោយន្តបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍គោករមៀតចាត់ចែងអនុវត្តបន្ត។ចំណែកជនរងគ្រោះទាំង០៤នាក់កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមការឲ្យដឹងពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀងបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគោយន្តកន្ត្រៃបានធ្វើដំណើរមកពីបាញ់ថ្នាំដំឡូងមីក្នុងទិសដៅពីជើងទៅត្បូងពេលមកចំណុចកើតហេតុខាងជើងភូមិអូរកំបុតចម្ងាយ៣០០ម៉ែត្រស្ថិតក្នុងភូមិតាស្រី ឃុំគោករមៀត អ្នកបើកគោយន្តបានរ៉េក្បាលគោយន្តមកខាងឆ្វេងដៃផុតគំនូសលឿងពុះចែកទ្រូងផ្លូវស្របពេលនោះមានរថយន្តធុនធំរបស់ថៃដឹកដំឡូងមីម៉ាក់ISUZUពាក់ស្លាកលេខThailand82-0352 បើកបរដោយឈ្មោះសាន់…

រថយន្តបើកលឿនមិនប្រកាន់ស្តាំ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់០៣នាក់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី នៅត្រង់ចំណុចផ្លូវក្រាលគ្រួសក្រហម បំបែកជាបួន ភូមិបឹងរៀន ភូមិតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ រវាងរថយន្តម៉ាក ISUZU ពណ៌ទឹកមាស ពាក់ស្លាកលេខ…

កម្លាំង​ចម្រុះ​ឃាត់ខ្លួន​រថយន្ត​ ១​គ្រឿង​លួច​ដឹក​សាច់ជ្រូក​ ប្រហិត​ ចំនួន​ ៤​តោន​ នាំ​ចូល​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​

បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សាច់​ជ្រូក​កាប់​ចិញ្ច្រាំ​ជា​កង់ៗ​រួច​ជា​ស្រេច​ដាក់​ក្នុង​ធុង​ស្នោ​ និង​ប្រហិត​ចម្រុះ​សរុប​ចំនួន​៤.០០០​គីឡូក្រាម​(៤​តោន​)​ដឹក​តាម​រថយន្ត​១​គ្រឿង​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវ​កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំ​ដោយ​ ឯកឧត្តម​តាន់​ ផា​ន់​ណា​រ៉ា​ ប្រតិភូ​រាជា​រដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វឃាត់​រថយន្ត​បាន​ នៅ​វេលា​ម៉ោង​៩​ និង​៤១​នាទី​ព្រឹក​…

នារី ២នាក់ រងរបួសធ្ងន់ស្រាល​ ករណីរថយន្តដឹកទំនិញបុកពីក្រោយឡានដឹកដី បណ្ដាលឲ្យជ្រុលទៅប៉ះម៉ូតូ

កណ្ដាលៈ កាលពីវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រថយន្តបង្កម៉ាក HYUNDAI ប្រភេទដឹកទំនិញធន់ធំ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-4933 អ្នកបើករត់គេច។…

ឡានក្រឡុកស៊ីម៉ងត៍បុករះរ៉ឺម៉ក និងរថយន្តក្រុមហ៊ុនតេលា បណ្ដាលឲ្យរេចង្កូតព្រមគ្នា ទៅបុកតា និងចៅប្រុសស្រី កំពុងដើរលើចិញ្ចើមផ្លូវរងរបួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់ព្រលះគ្នាជាមួយរ៉ឺម៉ក និងរថយន្តសាំងរបស់ក្រុមហ៊ុនតេលារេចង្កូតព្រមគ្នាធ្លាក់ផ្លូវទៅបុកតានិងចៅប្រុសស្រី ៣នាក់ទៀតរងរបួសធ្ងន់ ព្រមទាំងតៃកុងរថយន្តរបស់ក្រុមហ៊ុនតេលាម្នាក់គាបជាប់រថយន្តរងរបួលស្រាល។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខក្លោងទ្វារវត្តអង្គសិរិសួស្តី លើផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ…

អាសូរណាស់! ប្ដីប្រពន្ធពីរនាក់ ត្រូវបុគ្គលិក ក្រុមហ៊ុន បំពង់ទីបជ័រម្នាក់ បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់

ព្រះវិហារៈ នៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើក ត្រង់ចំណុច អូរស្រឡៅប្រហោង ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បង្កឡើងដោយ រថយន្ត បុកជាមួយម៉ូតូ ក្នុងដំណើរបញ្ច្រាសទិគ្នាបណ្តាលឲ្យស្លាប់មនុស្ស ២ នាក់ ស្រី…

បែនដឹកខ្សាច់ហ្វ្រាំងមិនជាប់ជ្រុលបុករះរថយន្ត ៣គ្រឿង រងខូចខាតទាំងព្រឹក នៅខណ្ឌសែនសុខ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយ រថយន្តប្រភេទកដឹកខ្សាច់មួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករះរថយន្តខាងមុខ ៣គ្រឿង ជាបន្តបន្ទាប់ បណ្តាលឲ្យរងខូចខាតដំណំ កាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ តាមផ្លូវហាណូយ ខាងមុខសាខាពន្ធដាខណ្ឌសែនសុខ ចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ…