មេ​ធំ Facebook ក្លាយ​កំពូល​មហាសេដ្ឋី មាន​វ័យក្មេង​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​

​កាលពី​សប្ដាហ៍​មុន លោក Mark Zuckerberg បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ Ebola ដែល​កំពុងតែ​រីក​រាលដាល​។​ Mark Zuckerberg ត្រូវបាន​គេ​ស្គាល់​លោក​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស Facebook ដោយ​លោក​ជា​សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​។ តើ​នៅ​ថ្ងៃនេះ លោក Mark Zuckerberg មាន​លុយ​ប៉ុន្មាន​?…

Nokia នៅ​​ស្ដាយ​យីហោ Nokia Mobile

ក្រុមហ៊ុន Nokia ហាក់ដូចជា​មាន​អារម្មណ៍​សោកស្ដាយ​នៅពេល​ដែល​ខ្លួន​បាន​លក់​ជីវ​កម្ម​ទូរស័ព្ទ​ចល័ត​ឲ្យទៅ​ក្រុមហ៊ុន Microsoft កាលពីដើមឆ្នាំ ២០១៤​។​ ​នៅក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​របស់ Nokia កាល​ពី​ថ្មីៗ​នេះ បានឲ្យដឹងថា Nokia សារភាពថា ស្លាក​សញ្ញា​(​យីហោ​)​គឺជា​រឿង​សំខាន់​ណាស់​នៅក្នុង​ជីវ​កម្ម ដើម្បី​សម្គាល់​ក្រុមហ៊ុន និង​ផលិតផល​។ នេះ​សបញ្ជាក់​ឲ្យឃើញ​ថា Nokia ហាក់ដូចជា​ស្ដាយ​នូវ​ស្លាក​សញ្ញា Nokia Mobile…

Microsoft ទទួលបាន $8 ពី​ការលក់​គ្រប់​ឧបករណ៍​ប្រើ Android ទាំងអស់​

​ថ្មីៗ​នេះ Reuters បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Samsung ត្រូវ​បង់ប្រាក់​ក្នុងតម្លៃ​មួយ​ដ៏​ខ្ពស់​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យារ​បស់ Microsoft លើ​ស្មា​ត​ហ្វូន និង Tablet ដោយឡែក​នៅ​ពេល​នេះ សារព័ត៌មាន ZDNet បាន​ចុះផ្សាយ​ថា មិនមែន​មាន​តែ Samsung នោះទេ ដែល​ត្រូវ​បង់លុយ​ឲ្យ Microsoft នោះ…

Samsung ចំណាយ ១​ពាន់​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​ឲ្យ Microsoft ក្នុង​ការប្រើ​បច្ចេកវិទ្យា​លើ​ស្មា​ត​ហ្វូន​

WSJ ៖ ក្រុមហ៊ុន Microsoft នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បានឲ្យដឹងថា ក្រុមហ៊ុន Samsung Electronics Ltd បាន​ចំណាយ​ប្រាក់​ប្រចាំឆ្នាំ ១​ពាន់​លាន​ដុល្លារ​អាមេរិក ឲ្យ​ខ្លួន​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់ Microsoft នៅក្នុង​ស្មា​ត​ហ្វូន​របស់ Samsung​។​ ​វា​ហាក់ដូចជា​រឿង​ភ្ញាក់ផ្អើល​មួយ ព្រោះថា Samsung ប្រើប្រាស់…

Microsoft ប្រកាស​បង្ហាញ​វត្តមាន Windows 10

CNet៖ ក្រុមហ៊ុន Microsoft នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​និយាយថា “​គ្មាន​ទេ​ប្រព័ន្ធ​ដំណើរការ Windows 9 ប៉ុន្តែ Windows 10 ទើប​មាន​”​។ ​ប្រព័ន្ធ​ដំណើរការ​ថ្មី​នេះ ត្រូវបាន​ក្រុមហ៊ុន Microsoft បញ្ជាក់ថា មានឈ្មោះ​ដើម Windows Threshold ប៉ុន្តែ​ហៅ…

Microsoft ទិញ​ក្រុមហ៊ុន​ផលិត​ហ្គេម Minecraft តម្លៃ ២,៥​ពាន់​លាន​ដុល្លារ​

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​សេចក្ដីរាយការណ៍​មក​ថា ក្រុមហ៊ុន Microsoft កំពុងតែ​ពិចារណា​ទៅលើ​ការទិញ​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម​របស់​ស៊ុយ​អ៊ែត Mojang ក្នុងតម្លៃ ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយឡែក​នៅ​ថ្ងៃ​ទី​១៥​ខែកញ្ញា​នេះ Microsoft បានប្រកាស​ទិញ​ជា​ផ្លូវការ​។​ Mojang ជា​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម​មួយ​ដ៏​ល្បី និង​ជា​អ្នកបង្កើត​ហ្គេម Minecraft ដែល​មនុស្ស​ជាច្រើន​កំពុងតែ​វក់​នឹង​ការលេង ហើយ ការទិញ​នេះ​ត្រូវបាន​ក្រុមហ៊ុន Microsoft បញ្ជាក់​ឲ្យដឹងថា…

CEO របស់ Microsoft នឹង​ទៅ​ចិន ចំពេល Apple បង្ហាញ iPhone 6

​មួយ​រយៈពេល​ក្រោយនេះ រដ្ឋាភិបាល​ចិន​បាន​ធ្វើ​ទុក្ខ​ម្នេញ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ជាច្រើន ក្នុងនោះ​ក៏​មាន Microsoft មួយ​ផង​ដែរ​។ ស្របពេល​ដែល​ទទួលបាន​ដំណឹង​មិន​ល្អ​នៅក្នុង​ប្រទេស​ចិន លោក Satya Nadella នាយក​ប្រតិបត្តិ Microsoft បានកំណត់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយ​ទៅ​កាន់​ទីនោះ​។​ ​យោងតាម​ប្រភព​ដែល​ជិតស្និទ្ធ បាន​លួច​បង្ហើប​ប្រាប់​សារព័ត៌មាន Rueters ថា លោក Nadella នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន នា​ចុង​ខែ​កញ្ញា…

អតីត​នាយក​ប្រតិបត្តិ Microsoft លាឈប់​

​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft និង​ជា​ម្ចាស់​ក្លឹប​បាល់បោះ Clippers បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​បាន​លាឈប់​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល Microsoft​។​ ​ក្រោយ​ពី​ចំណាយពេល​អស់​ជិត ៤០​ឆ្នាំ​មក​នោះ លោក Steve Ballmer បាន​សម្រេចចិត្ត​លាឈប់​ពីមុខ​តំណែង​សមាជិក​ក្រុមប្រឹក្សាភិបាល ខណៈពេលដែល​លោក Satya Nadella ជា​អ្នក​កាន់ចង្កូត Microsoft និង​កំពុងតែ​ឆ្ពោះទៅមុខ​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក Bill…

Windows 9 អាច​នឹង​បង្ហាញ​ខ្លួន​ជាមួយ iPhone 6

យោង​តាម​ការចុះផ្សាយរ​បស់​គេហទំព័រ ZDNet បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹង​បង្ហាញ​ប្រព័ន្ធ​ដំណើរការ Windows 9 (Throshold) ជា​សាធារណៈ​នៅ​ចុង​ខែ​កញ្ញា ឬ​ដើមខែ​តុលា​។​ ​សម្រាប់​ការបង្ហាញ​វត្តមាន Windows 9 នេះ ប្រភព​ដែល​ទទួលបាន​ព័ត៌មាន​បាន​បញ្ជាក់ថា Microsoft ចេញ Full Version…

ថាក់ស៊ីន ជា​មហាសេដ្ឋី​លំដាប់​ទី​៦ ក្នុង​ប្រទេស​ថៃ​

​កាល​ពី​ថ្មីៗ​នេះ ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក Forbes បានបង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន ទៅ​លើ​ចំណាត់ថ្នាក់​នៃ​បុគ្គលិក​ដែល​មាន​ទ្រព្យ​ស្ដុកស្តម្ភ​ទៅ​តាម​លំដាប់​ថ្នាក់ ដោយ​ក្នុង​នោះ លោក Bill Gates សហ​ស្ថាបនិក និង​ជា​អតីត​នាយក​ប្រតិបត្តិ Microsoft បាន​ជា​បុគ្គលិក​ដែល​មាន​ទ្រព្យ​ច្រើនជាងគេ​បំផុត​រហូតដល់ ៧៦​ពាន់​លាន​ដុល្លារ​អាមេរិក ដោយឡែក​លោក ថាក់​ស៊ី ស៊ីណាវ៉ាត្រា អតីត​នាយក​ប្រតិបត្តិ​ថៃ និង​ត្រូវ​ជា​បងប្រុស​របស់​អ្នកស្រី​យី​ង​ឡាក់ ដែល​គេ​ល្បី​ឈ្មោះ​ថា​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​នោះ…