អតីត​បុគ្គលិក Nokia នៅ​ចិន នាំគ្នា​តវ៉ា​មុខ​ក្រុមហ៊ុន Microsoft រឿង​កាត់​បន្ថយ​បុគ្គលិក​

​ចិន​៖ អតីត​បុគ្គលិក​របស់ Nokia បម្រើ​ការងារ​នៅក្នុង​អាជីវកម្ម​ទូរស័ព្ទ​ចល័ត ដែល​ត្រូវ​បាន​លក់​ទៅឲ្យ Microsoft បាន​នាំគ្នា​មក​តវ៉ា​នៅមុខ​ក្រុមហ៊ុន Microsoft ក្នុង​ប្រទេស​ចិន នៅ​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​បុគ្គលិក​ក្នុង​ទ្រង់ទ្រាយ​ធំ​។​ ​ក្រុមអ្នកតវ៉ា​បាន​នាំគ្នា​សរសេរ​កាន់​ប៉ា​ដា​ដែល​មាន​សរសេរ​សារ​ជា​អក្សរ​ចិន និង​អង់គ្លេស ដែល​មាន​អត្ថន័យ​ថា ក្រុមហ៊ុន Microsoft បាន​រំលោភ​សិទ្ធិ​នៃ​ការកាត់បន្ថយ​បុគ្គលិក និង​ចង់​ទាមទារ​ឲ្យ Microsoft មាន​ដំណោះស្រាយ​មួយ​ច្បាស់លាស់​។​…

អាជ្ញាធរ​ចិន​ឆ្មក់​ចូល​ការិយាល័យ Microsoft ដោយ​គ្មាន​មូលហេតុ​

​ការិយាល័យ​របស់​ក្រុមហ៊ុន Microsoft ចំនួន ៤​កន្លែង​ត្រូវបាន​អាជ្ញាធរ​ចិន​ឆ្មក់​ចូល និង​ធ្វើ​ការស៊ើបអង្កេត ដោយ​មិន​បាន​បញ្ជាក់​ពី​ហេតុផល និង​ឯកសារ​ច្បាស់លាស់​។​ ​យោង​តាម​ការចុះផ្សាយរ​បស់ Reuters បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នៅក្នុង​ប្រទេស​ចិន​ត្រូវបាន​ធ្វើ​ការស៊ើបអង្កេត​ដោយ​ការិយាល័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​រដ្ឋ ក្នុងនោះ​មាន​ការិយាល័យ Microsoft ចំនួន ៤​គឺ​នៅក្នុង​ទីក្រុង​ប៉េកាំង ស៊ា​ង​ហៃ ក្វាង​ចូ​វ…

ក្រុមហ៊ុន Microsoft កាត់បន្ថយ​បុគ្គលិក​ជា​បណ្តោះអាសន្ន​ទូទាំង​ពិភពលោក​ចំនួន​១៨០០០​នាក់​

​អាមេរិក​៖ ក្រុមហ៊ុន​ម៉ា​យ​ក្រូសូ​ហ្វ​បានប្រកាសពី​ផែនការ​កាត់បន្ថយ​បុគ្គលិក​ជា​បណ្តោះអាសន្ន​ទូទាំង​ពិភពលោក​ចំនួន​១៨០០០​នាក់ ដែល​ជា​គម្រោង​កាត់បន្ថយ​បុគ្គលិក​ច្រើនជាងគេ​បំផុត​ក្នុង​រយៈពេល​៣៩​ឆ្នាំ​មកនេះ​។ នេះ​បើ​តាម​វេបសាយ​បរទេសកាល​ពី​ថ្ងៃ​សុក្រ​។ យោងតាម​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​បាន​គ្រោង​កាត់បន្ថយ​បុគ្គលិក​ចំនួន​១២៥០០​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​សម្ព័ន្ធ​ណូគា ដែល​មាន​ចំនួន​ជិត​ពាក់កណ្តាល​នៃ​បុគ្គលិក ក្រុមហ៊ុន​ម៉ា​យ​ក្រូសូ​ហ្វ ២៨០០០​នាក់​។ តាម​សារ​អេឡិចត្រូនិក របស់​ប្រធាន​នាយក​ប្រតិបត្តិ សា​ទី​យ៉ា ណា​ដេ​ឡា (chief executive Satya Nadella) បានឲ្យដឹងថា គម្រោង​កាត់បន្ថយ​បុគ្គលិក​នេះ​ដើម្បី​ពន្លឿ​ន​ការប្រកួតប្រជែង…

Microsoft ជម្រុះ​អតីត​បុគ្គលិក Nokia

​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន Nokia ត្រូវ​បាន​លក់​ទៅ​ក្រុមហ៊ុន​យក្ស Microsoft ដោយ​ក្នុង​នោះ រួមមាន​ទាំង​ស្លាក​សញ្ញា រោងចក្រ និង​បុគ្គលិក​ជាច្រើន​ទៀត​ផង​។ នៅពេលនេះ ស្រាបតែ​ក្រុមហ៊ុន Microsoft ប្រកាស​កាត់បន្ថយ​បុគ្គលិក​ជា​ផ្លូវការ ដែល​បុគ្គលិក​ទាំងនោះ​ភាគ​ច្រើន​ជាង​អតីត​បុគ្គលិក Nokia តើ​ពេល​ឮ​ព័ត៌មាន​នេះ Nokia ឈឺចាប់​ទេ​? ​យោង​តាម​ការចុះផ្សាយរ​បស់ CNN បានឲ្យដឹងថា…

លោក Carlos Slim Helú ក្លាយ​ជា​មហាសេដ្ឋី​កំពូល​លំដាប់​ទី​១ និង​បាន​ទម្លាក់ Bill Gates ឲ្យទៅ​លេខ​២

​មហាសេដ្ឋី​ទូរគមនាគមន៍​ម៉ិក​ស៊ិក លោក Carlos Slim Helú បាន​ក្លាយជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​ច្រើនជាងគេ​បំផុត​លំដាប់​ទី​១ នៅក្នុង​ពិភពលោក ម្ដងទៀត ដោយ​បាន​ទម្លាក់​លោក Bill Gates សហ​ស្ថាបនិក Microsoft​។​ ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍ América Móvil បាន​កើនឡើង​ទាំង​នៅក្នុង​ប្រទេស​ម៉ិក​ស៊ិក និង​សហរដ្ឋអាមេរិក ប្រមាណ​ជា…

អ្នក​ប្រើ​អ៊ី​ន​ធើ​ណែ​ត​នៅ​សិង្ហ​បុរី ២​ពាន់​នាក់ រង​ផល​ប៉ះពាល់​ពី GOZ និង CryptoLocker malware

​អាជ្ញាធរ​សិង្ហ​បុរី បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណែ​ត​បាន ឲ្យដឹង​នៅ​ថ្ងៃ​ពុធ​ទី​១១​ខែមិថុនា ឆ្នាំ ២០១៤ នេះ​ថា មាន​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ជាង ២.០០០​នាក់ នៅក្នុង​ប្រទេស បាន​រង​ផល​ប៉ះពាល់​ពី​មេរោគ Gameover Zeus(GOZ) និង CryptoLocker malware​។​ ​យោង​តាម​ការចុះផ្សាយរ​បស់ Channel News Asia បានឲ្យដឹងថា…

Skype អាច​បកប្រែ​ភាសា​ជា​សំឡេង និង​អក្សរ​បាន​នៅ​ចុងឆ្នាំ​នេះ​

​អ្នកប្រើប្រាស់ Skype នឹង​អាច​ពង្រីក​នូវ​ការទំនាក់ទំនង​ទៅ​កាន់​ពិភពលោក​កាន់តែ​ងាយស្រួល ជាមួយ​នឹង​មុខងារ​ថ្មី​។ នេះ​ជា​សំដី​ដែល​ក្រុមហ៊ុន Microsoft បាន​ថ្លែង​ឲ្យដឹង​កាលពី​ថ្មីៗ​នេះ​។​​កាន់តែ​ងាយស្រួល ក្រុម​អ្នក​អភិវឌ្ឍន៍ Skype បាន​បង្កើត​នូវ Skype Translator ដើម្បី​ធ្វើ​ការបកប្រែ​នូវ​ភាសា​ជា​សំឡេង និង​អក្សរ​នៅពេល​ដែល​អ្នក​ប្រើ Skype ធ្វើការ Call ឬ​ផ្ញើ​សារ​ជា​ភាសា​ផ្សេងគ្នា​។​ ​លោក Satya…

ស្លាក​សញ្ញា​ទាំង ១០​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​បំផុត ឆ្នាំ ២០១៤

​របាយការន៍​ស្រាវជ្រាវ​ចុងក្រោយ​របស់​ទីភ្នាក់ងារ Millward Brown 100 Top BrandZ ប្រចាំឆ្នាំ ២០១៤ បានឲ្យដឹងថា ក្រុមហ៊ុន Google បាន​ដណ្ដើមយក​តំណែង​លេខ​មួយ​ពី​ក្រុមហ៊ុន Apple​។​ ​យោងតាម​របាយការណ៍ និង​ការចុះផ្សាយ​របស់​គេហទំព័​រ Business Insider បានឲ្យដឹងថា ស្លាក​សញ្ញា​(Brand Name)…

ចិន​ហាមឃាត់​ការប្រើ Windows 8 នៅក្នុង​ស្ថាប័ន​រដ្ឋាភិបាល​

​ចិន​បាន​ហាមឃាត់​ការប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Windows 8 របស់​ក្រុមហ៊ុន Microsoft សម្រាប់​កុំព្យូទ័រ​ថ្មី​នៅក្នុង​ស្ថាប័នរដ្ឋ ខណៈពេល​ដែល​ក្រុមហ៊ុន Microsoft កំពុង​តែ​ព្យាយាម​ឲ្យ​អតិថិជន​របស់​ខ្លួន​ផ្ដាស់​ប្ដូរ​ពី​ប្រព័ន្ធ​ដំណើរការ​ចាស់ មក​ប្រើ​ប្រព័ន្ធ​ដំណើរការ​ថ្មី​។​ ​មជ្ឈមណ្ឌល​កណ្ដាល​របស់​រដ្ឋាភិបាល​បានឲ្យដឹងថា កុំព្យូទ័រ​លើ​តុ កុំព្យូទ័រ​យូរ​ដៃ និង Tablet ដែល​ទិញ​សម្រាប់​ស្ថាប័ន​រដ្ឋាភិបាល​គឺ​ត្រូវតែ​ប្រើ​ប្រព័ន្ធ​ដំណើរការ​ផ្សេង​។ ការសម្រេចចិត្ត​នេះ​បាន​ធ្វើឡើង​ប្រមាណ​ជា​មួយ​ខែ​មុន​នេះ ខណៈពេល​ដែល​ក្រុមហ៊ុន Microsoft បញ្ចប់​ឲ្យមាន​ការប្រើប្រាស់​ប្រព័ន្ធ​ដំណើ​រការ…

នាយក​ប្រតិបត្តិ​ថ្មី Nokia ចូលកាន់​តំណែង​នៅ​ថ្ងៃនេះ​

​ក្រោយ​ពី​ប្រកាស​បង្ហាញ​នូវ​របាយការណ៍​ប្រាក់ចំណេញ​របស់​ខ្លួន​សម្រាប់​ដើមឆ្នាំ ២០១៤ រួចមក ក្រុមហ៊ុន Nokia ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា នាយក​ប្រតិបត្តិ​ថ្មី ចាប់ផ្ដើម​ចូល​កាន់តំណែង​នៅ​ថ្ងៃ​ទី​០១​ខែ​ឧសភា​ឆ្នាំ ២០១៤​នេះ​។​ ​នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន Nokia គឺ​លោក Rajeev Suri ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូរគមនាគមន៍ Nokia Siemens Networks (NSN) ត្រូវ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន…