រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យផ្លាតប៉ះត្រូវម៉ូតូមួយគ្រឿងស្លាប់បុរសម្នាក់

កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ០០ នាទី…

យុវជនបីនាក់ ជិះម៉ូតូមួយគ្រឿង ទៅបុកគូទរថយន្ត បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់

កណ្តាលៈ នៅថ្ងៃ សុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រី ស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០ និង២៥ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្តាលអោយស្លាប់០២នាក់ និងរងរបួសធ្ងន់ម្នាក់ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ…

សមត្ថកិច្ចបំភ្លឺករណីក្រុមអ្នកបើកឡានដឹកដីផឹកស៊ីចាក់ធុងបាស់ឡូឡាស៊ីផ្លេរឡានពេញព្រៃធ្វើឲ្យប៉ះពាល់ភ្ញៀវទេសចរណ៍

យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺមានកិត្តិយសសូមជម្រាបជូនសាធារណជននិងម្ចាស់គណនីហ្វេសបុកឈ្មោះរាត្រីត្រជាក់ដែលបានបង្ហោះព័ត៌មានមានខ្លឹមសារថា៖នៅគីរីរម្យអ្នកបើកឡានដឹកដីមួយក្រុមផឹកស៊ីចាក់បាសឡូឡាស៊ីផ្លេរឡានពេញព្រៃដែលជាទង្វើគ្មានសីលធម៌ធ្វើឱ្យប៉ះពាល់សាធារណជនមកកម្សាន្ដនិងបោះតង់នៅទីនោះ!សូមសមត្ថកិច្ចហៅពួកគាត់យកទៅណែនាំអប់រំផង!។ ក្រោយទទួលបាននូវព័ត៌មានខាងលើលោកឧត្តមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាឱ្យកម្លាំងនគរបាលចុះស្រាវជ្រាវករណីខាងលើនៅទីតាំងផ្លូវឡើងភ្នំគីរីរម្យក្នុងឃុំចំបក់ស្រុកភ្នំស្រួច(នៅតំបន់ទេសចរណ៍មាត់ទឹកស្រះស្រង់គីរីរម្យ)។ យោងតាមការបំភ្លឺរបស់អ្នកលក់ដូរនៅចំណុចទីតាំងខាងលើរៀបរាប់ប្រាប់ថាកាលពីថៃ្ងទី៣០ខែឧសភាឆ្នាំ២០២១វេលាម៉ោង១១និង៣៥នាទីមានក្រុមរថយន្ដបែនដឹកដីប្រមាណ០៦គ្រឿងបានឡើងមកឈប់សំរាកលេងនៅចំណុចមាត់ទឹកស្រះស្រង់(បញ្ជាក់ទីតាំងចំណុចកើតហេតុគឺស្ថិតក្នុងភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់សិលាខេត្តព្រះសីហនុ)ដោយក្រុមរថយន្ដបែនទាំងនោះបានចាក់ធុងបាស់ឮៗនិងផឹកស៊ីរាំច្រៀងយ៉ាងសប្បាយ។ប៉ុន្ដែការផឹកស៊ីរហូតដល់ម៉ោងប្រមាណ១៥និង៣០នាទីទើបក្រុមពួកគេបានចាកចេញទៅវិញ។ក្នុងនោះផងដែរក្រុមរថយន្តបែន០២គ្រឿងដែលចេញក្រោយគេបានចុចស៊ីផ្លេរឡានយ៉ាងយូរឮរំពងពេញព្រៃប្រមាណ១៥នាទីទើបឈប់រួចចេញបាត់ទៅ។ចំណុចនេះហើយដែលធ្វើឱ្យភ្ញៀវទេសចរដទៃទៀតមានការខឹងសម្បារនឹងក្រុមរថយន្ដឡានបែនដឹកដីទាំងនោះ។ ជាលទ្ធផល៖តាមរយៈកិច្ចសហការជាមួយជំនាញពាក់ព័ន្ធកម្លាំងនគរបាលធ្វើការស្រាវជ្រាវករណីនេះនិងបញ្ជាក់ថាពិតជាមានសកម្មភាពដូចការរៀបរាប់របស់ប្រជាពលរដ្ឋម្ចាស់គណនីហ្វេសប៊ុកឈ្មោះរាត្រីត្រជាក់នោះមែនតែក្រុមរថយន្តបែនដឹកដីទាំង០៦គ្រឿងគឺមិនមានទីលំនៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ស្ពឺនោះទេ។ លុះដល់ព្រឹកថ្ងៃទី០៣.០៦.២០២១វេលាម៉ោង១០និង២០នាទីកម្លាំងនគរបាលបានព្យាយាមរករូបភាពជាអត្ដសញ្ញាណក្រុមរថយន្ដបែនដឹកដីទាំងនោះដើម្បីបង្ហាញនិងពិនិត្យលើស្លាកលេខរថយន្ដក្នុងចំណោមរូបភាពរកឃើញស្លាកលេខរថយន្ត(ចង្កូតស្ដាំ)2-1986យោងតាមកំណត់ត្រាស្វែងរកយានយន្តម៉ាកNISSANផលិតឆ្នាំ១៩៩៨ជាកម្មសិទ្ធិរបស់ឈ្មោះនឹមទុំមានអាសយដ្ឋានផ្ទះ៨៨ផ្លូវ.៥#48សង្កាត់ប្រទះឡាងខណ្ឌដង្កោរាជធានីភ្នំពេញ។ វិធានការបន្ដគឺមន្ដ្រីឧទ្យាននុរក្សបរិស្ថានគ្រប់គ្រងតំបន់គីរីរម្យនឹងធ្វើការត្រួតពិនិត្យលើករណីដែលភ្ញៀវទេសចរឡើងមកកំសាន្ដនៅក្នុងតំបន់នោះជាបន្ដទៀត។ អាស្រ័យហេតុនេះសូមសាធារណជននិងម្ចាស់គណនីហ្វ៊េសបុករាត្រីត្រជាក់ពិសេសអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕សូមអរគុណ!!!  

នគរបាល​ខេត្ដកំពង់ស្ពឺ ស្រាយបំភ្លឺ ​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ រាត្រី​ ត្រជាក់​ ដែល​បាន​បង្ហោះ​ព័ត៌មាន​មាន​ខ្លឹមសារ​ថា​ ៖​ នៅ​គី​រី​រម្យ​ អ្នក​បើកឡាន​ដឹក​ដី​ មួយ​ក្រុម​ផឹកស៊ី​ ចាក់​បាស​ឡូឡា

​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ មាន​កិត្តិយស​ សូម​ជម្រាប​ជូន​សាធារណជន​ និង​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ រាត្រី​ ត្រជាក់​ ដែល​បាន​បង្ហោះ​ព័ត៌មាន​មាន​ខ្លឹមសារ​ថា​ ៖​ នៅ​គី​រី​រម្យ​ អ្នក​បើកឡាន​ដឹក​ដី​ មួយ​ក្រុម​ផឹកស៊ី​ ចាក់​បាស​ឡូឡា​ ស៊ី​ផ្លេ​រ​ឡាន​ពេញ​ព្រៃ​ ដែល​ជា​ទ​ង្វើ​គ្មាន​សីលធម៌​ ធ្វើ​ឱ្យ​ប៉ះពាល់​សាធារណជន​មក​កម្សាន្ដ​ និង​បោះ​តង់​នៅ​ទីនោះ​ !​ សូម​សមត្ថកិច្ច​ហៅ​ពួក​គាត់​យក​ទៅ​ណែនាំ​អប់រំ​ផង​…

បុរសម្នាក់ ដែលបើករថយន្តល្មើសនឹងវិធាការរដ្ឋបាល​ក្នុងពេលបិទខ្ទប់ ហើយបង្កហិង្សាមកលើសមត្ថកិច្ច​ ត្រូវបានឃាត់ខ្លួន​ និងបញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បុរសម្នាក់ឈ្មោះ​ ឈួន​ ពុទ្ធា​ ដែលបើករថយន្តល្មេីសនឹងវិធាការរដ្ឋបាល​ក្នុងពេលបិទខ្ទប់ ហើយបង្កហិង្សាមកលើសមត្ថកិច្ច​ ត្រូវបានឃាត់ខ្លួន​ និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ កាលពីថ្ងៃ​ទី​៣០​ ​ខែ​មេសា​ ​ឆ្នាំ​២០២១​ កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បានធ្វើការឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០១​ នាក់​…

បើករថយន្តឆ្លង កាត់ គោលដៅដោយ គ្មាន ការ អនុញ្ញាត ទេីប កម្លាំងនគរបាលបាលដេញតាមឃាត់បានចំងាយ ប្រហែល ២០០ មែត្រ

ភ្នំពេញៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសម្នាក់ឈ្មោះ ឈួន ពុទ្ធា ដែលបេីករថយន្តល្មេីសនឹងវិធាការរដ្ឋបាល ក្នុងពេលបិទខ្ទប់ ហេីយបង្កហិង្សាមកលេីសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់កាលពីថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ២០២១…

បុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី លើផ្លូវជាតិលេខ 44 (26-27) ត្រង់ចំណុចភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង មានម៉ូតូ01គ្រឿង ម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1O-4133 អ្នកបើកបរឈ្មោះពៅ ប៉ន ភេទប្រុស…

បុរសម្នាក់ បើករថយន្តបង្កគ្រោះថ្នាក់ បណ្តាលឲ្យមនុស្សរបួស រួចបើកគេចពីកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៦នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់បើកបររថយន្តបង្កគ្រោះថ្នាក់នៅខណ្ឌច្បារអំពៅ បណ្តាលឲ្យមនុស្សរងរបួស រួចបើកគេចចេញពីកន្លែងកើតហេតុ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់បាននៅខណ្ឌមានជ័យ នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាល ក្នុងទឹកដីកើតហេតុ ដើម្បីសួរនាំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្ត១គ្រឿងម៉ាក NISSAN X-TRALL ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ…

Update៖ ម្ដាយអង្គុយទ្រហោយំ ករណីសិស្សវិទ្យាល័យសេរីភាពក្រុងតាខ្មៅថ្នាក់ទី១២ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ៦និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ និងម៉ូតូ ស្ថិតតាមបណ្តោយផ្លូវលេខ១០៤ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ បណ្ដាលអោយមនុស្សប្រុស០១នាក់ស្លាប់នៅកន្លែងកើតហេតុ។ ភាគីម៉ូតូម៉ាក HONDA CLIKE ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AA-9158…

ស្លាប់២នាក់ភ្លាមៗនិងរបួសធ្ងន់ម្នាក់ករណីរថយន្តបុកជាមួយម៉ូតូនៅស្រុកព្រៃនប់

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតហេតុវេលាម៉ោង៨និង១០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហេតុការខាងលើកើតឡើងរវាងម៉ូតូ ១គ្រឿងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-2750 បើកបរដោយឈ្មោះ…