នឹកដល់រឿងអតីត វង្ស ថាណាន់ ផ្អើលៗនៅកណ្ដាលហ្វូងនិស្សិត

ខុសពីតារាភាគច្រើនដែលមានអារម្មណ៍រំភើប និងអរចង់ហោះជាមួយនឹងការបង្ហាញខ្លួនក្នុងកម្មវិធីធំដុំដែលមានអ្នកទស្សនាកកកុញ សម្រាប់តារាចម្រៀងក្មេងកំព្រាលោក វង្ស ថាណាន់ ដែលមានឱកាសបានបង្អួតបទOriginal របស់ខ្លួនបែរជាមានអារម្មណ៍ផ្អើលៗទៅវិញ បើទោះជាលោកមានបទពិសោធន៍បង្ហាញខ្លួនរាប់មិនអស់នៅលើកញ្ចក់ទូរទស្សន៍។ លោកថាហេតុផលនៃការផ្អើលនោះ មិនមែនភ័យនឹងឆាក ឬការប្រគំតន្ត្រីដែលមានលក្ខណៈជាទ្រង់ទ្រាយធំនោះទេ ប៉ុន្តែវាហាក់ធ្វើអោយចង់ស្រក់ទឹកភ្នែក ដែលលោកគ្រាន់តែជាកូនកំព្រាមិនធ្លាប់បានស្គាល់ការថ្នាក់ថ្នមរបស់ឪពុកម្ដាយដូចគេ ស្រាប់តែមានវាសនាបានក្លាយជាតារាចម្រៀងដែលអាចបរិច្ចាគបទចម្រៀងជួយដល់កុមារៗក្រីក្រនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទៅកើត។ លោកមានបានបញ្ជាក់ថា រំភើបណាស់ដែលលោកបានរួមចំណែកជួយដល់សង្គម ហើយបានបង្ហាញខ្លួនជាមួយនឹងតារាល្បីៗនៅលើវេទិកាធំដុំរបស់គ្រួសារតារាកម្ពុជា ដែលបានធ្វើឡើងក្រោមការរៀបចំរបស់សាកលវិទ្យាល័យន័រតុន ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកថាខ្លួនធ្លាប់ក្រ…

តារាចាស់ថ្មី រួមគ្នាកំដៅឆាកន័រតុន ដើម្បីគន្ធបុប្លា យប់មិញ

កាលពីថ្ងៃទី២៧ កញ្ញា គ្រួសារតារាកម្ពុជា និងសាកលវិទ្យាល័យន័រតុន បានរួមគ្នាធ្វើការប្រគំតន្ត្រីដើម្បីគន្ធបុប្ផាទ្រង់ទ្រាយធំគួរសម ដោយព្រឹត្តិការណ៍នេះ ដើម្បីប្រកូកប្រកាសអោយដឹងថា នៅថ្ងៃទី២៩ កញ្ញានេះ នឹងមានការបើកព្រឹត្តិការណ៍ធំមួយ ដើម្បីប្រមូលផ្ដុំតារាល្បីៗ នៅលើកម្រាលព្រំរួមគ្នា។ តារាចាស់ថ្មីប្រមាណ១០រូបបានធ្វើអោយឆាកតន្ត្រីនេះ មានការចាប់អារម្មណ៍មិនធម្មតា ដោយនៅក្នុងថ្ងៃនោះ ក៏មានសកម្មភាពរៃអង្គាសថវិកា ពីសំណាក់និស្សិតទាំងមូល បានច្រើនគួរសមផងដែរ។ តារាដែលបានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២៧…

ស្ដាប់ Original Song «ស្អប់អតីត» របស់លោក សារ៉ាក់ តិចមើល!

ក្រោយពីបានចាកចេញពីផលិតកម្ម Galaxy គេកត់សម្គាល់ថាតារាចម្រៀងលោក សារ៉ាក់ ទទួលបានការចាប់អារម្មណ៍ជាងមុន ជាពិសេសបន្ទាប់ពីបទ «អាជីពអ្នកចាក់កន្ទុយលេខ» របស់លោកត្រូវបានទទួលស្គាល់នៅលើបណ្ដាញYoutube។ លោកកាន់តែមានទឹកមាត់លេបបន្ថែមទៀត ក្រោយពីបទ«ស្អប់អតីត»ដែលទើបតែចេញក្ដៅៗ ត្រូវបានគេចូលស្ដាប់ច្រើននៅលើបណ្ដាញសង្គម អមដោយការសរសើរថាមួយបទនេះទាក់ទាញ។ តារាចម្រៀងដែលបានផ្សងព្រេងមកពីខេត្តព្រៃវែងរូបនេះ និយាយថាលោកសប្បាយចិត្តណាស់ដែលមានឱកាសបានផលិតបទចម្រៀងនិពន្ធថ្មី ហើយទទួលបានការគាំទ្រជាបន្តបន្ទាប់នាពេលចុងក្រោយ។ ទោះជាបទ«ស្អប់អតីត»ត្រូវបានមជ្ឈដ្ឋានអ្នកស្ដាប់សរសើរថាមានអត្ថន័យជ្រាលជ្រៅ និងមានសាច់ភ្លេងគួរអោយចង់ស្ដាប់ភាគច្រើន ក៏លោកនៅតែមិនទាន់ហ៊ានរំពឹងច្រើននោះទេ ដោយលោកបញ្ជាក់ទុកអោយមហាជនជាអ្នកវិនិច្ឆ័យជាជាង។ លោកប្រកាសថានឹងត្រៀមចេញ…

តារាចម្រៀង៦ដួង ថ្មីសន្លាងក្នុងព្រឹត្តិការណ៍កម្រាលព្រំ របស់គ្រួសារតារាកម្ពុជា!

នៅថ្ងៃ២៩ កញ្ញានេះ គ្រួសារតារាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍កម្រាលព្រំទ្រង់ទ្រាយធំរបស់ខ្លួនជាលើកទី៣ ដោយការរៀបចំលើកនេះក្រោមការចាប់ដៃជាមួយសាកលវិទ្យាល័យន័រតុន នៅបរិវេណសាកលវិទ្យាល័យន័រតុនស្ថិតនៅជ្រោយចង្វារតែម្ដង ដោយការប្រគំតន្ត្រីក៏មានការផ្សាយផ្ទាល់លើផេកសារព័ត៌មាន Post News Media និង Post Komsan ផងដែរ ដោយវេទិកាទាំងមូលក៏ត្រូវរៀបចំជាពីសវែងអោយតារាតារាសិល្បៈ ដើម្បីងាយស្រួលក្នុងការកាន់ដៃ និងថតសែលហ្វីជាមួយហ្វេនៗក្នុងពេលច្រៀងរាំ។ តារាល្បីៗរហូតដល់ជិត៨០នាក់នឹងបង្ហាញខ្លួននៅលើកម្រាលព្រំដ៏អស្ចារ្យនេះ ខណៈដែលតារាចម្រៀងល្បីឈ្មោះ៦ដួង ត្រូវបានគេកត់សម្គាល់ថាគឺថ្មីសន្លាងតែម្ដង សម្រាប់ព្រឹត្តិការណ៍៍កម្រាលព្រំដើម្បីមន្ទីរពេទ្យគន្ធបុប្ផាមួយនេះ។…

តារាៗណាខ្លះ បង្ហាញខ្លួន ថ្ងៃ២៧ កញ្ញា នៅន័រតុន?

ការប្រគំតន្ត្រីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅបរិវេណសកលវិទ្យាល័យន័រតុនចុងខែកញ្ញានេះ ត្រូវបានគ្រួសារតារាកម្ពុជារៀបចំជាពីរក្រុម ដោយមួយក្រុមច្រៀងរាំនៅថ្ងៃទី២៧ កញ្ញា និងក្រុមទៀត ដែលជាក្រុមធំច្រៀងរាំនៅថ្ងៃទី២៩ កញ្ញា ដើម្បីអោយការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាបានច្រើនជាងឆ្នាំមុនដែលធ្វើការប្រគំតន្ត្រីតែមួយថ្ងៃ។ សម្រាប់ថ្ងៃទី២៧ កញ្ញា ដែលជាថ្ងៃបើកឆាកព្រឹត្តិការណ៍តាំងពិពរ័ណ៌ស្នាដៃរបស់និស្សិតន័រតុនដើម្បីគន្ធបុប្ផានោះ គេកត់សម្គាល់ឃើញតារាចម្រៀងល្បីឈ្មោះ២រូបគឺលោក នៅ ស៊ីនឿន និងកញ្ញា ផន ស្រីខួច មកពីផលិតកម្មហង្សមាស និងតារាល្បីឈ្មោះខ្ទរខ្ទារ២រូបទៀតគឺ តារាកំប្លែង…

ស្ងាត់ៗប្អូនប្រុស ដេនីក្វាន់ បង្អួត Original Song

ក្រៅពីមានទម្រង់មុខកូនកាត់ និងត្រូវគេចាប់អារម្មណ៍ថាមានមុខមាត់ស្រដៀង បុរសម្នាក់ដែលត្រូវគេអោយចំណាត់ថ្នាក់ថាស្អាតជាងគេលើលោកដែលទើបចេញផ្សាយកាលពីពាក់កណ្ដាលឆ្នាំ២០១៧ហើយនោះ លោក គឹមសាន ប្អូនប្រុសរបស់កញ្ញា ដេនី ក្វាន់ ក៍ធ្វើអោយគេចាប់អារម្មណ៍ជាមួយនឹង Original Song មួយបទដែលទើបចេញបង្ហោះផងដែរ។ ចម្រៀងក្រោមចំណងជើងថា”ស្នេហ៍ខ្ញុំខុសអ្វី?” គឺបទនិពន្ធថ្មីទី១ ដែលលោកបកស្រាយដោយផ្ទាល់ ក្នុងបំណងស្ទាបស្ទង់ទីផ្សារ។ យ៉ាងណាមិញគេចាប់អារម្មណ៍ថា បទចម្រៀងបើកឆាកមួយនេះរបស់លោក មានភាពទាក់ទាញ បើទោះជាលោកគ្រាន់តែជាតារាស្ពត…

តួអង្គខ្មោចល្បីៗក្នុងរឿងព្រេងខ្មែរ ធ្វើឲ្យកក្រើកផ្សារកុងតឺន័រ នៅជិតកោះពេជ្រ

កាលពីយប់ថ្ងៃទី១៦ កញ្ញា នៅផ្សារ Jet’s Container បានប្រារព្ធពិធី «ភ្ជុំមហាគ្រួសារខ្មែរ» យ៉ាងកក្រើកជាមួយនឹងវត្តមានឆាកតន្ត្រីកណ្ដាលផ្សារជាង៥០ម៉ែត្រ អមដោយវត្តមានតារាល្បីៗ និងភ្ញៀវចូលលេងក្នុងផ្សារយ៉ាងកក្រឹកគគ្រេងរហូតកន្លែងខ្លះអត់មានតុអង្គុយ។ មនុស្សរហូតដល់រាប់ពាន់ត្រូវគេអះអាងថាទៅលេងកម្សាន្តនៅក្នុងកម្មវិធីនោះ ខណៈដែលវេទិកានោះក៏បានរំលេចតួអង្គខ្មោចសំខាន់ៗក្នុងរឿងនិទានខ្មែរ ដែលកាន់តែធ្វើអោយមានការចាប់អារម្មណ៍ទ្វេរដង។ តួអង្គខ្មោចដែលបានបង្ហាញខ្លួនដើរលើពីសយ៉ាងវែងនៅក្នុងពិធីនោះរួមមាន តួអង្គនាងនាថ និងប្ដី តួអង្គខ្មោចសម័យលោកម្ចាស់ និងតួអង្គខ្មោចជាច្រើនផ្សេងទៀត ក្នុងពេលដែលភ្ញៀវកិត្តិយសមួយចំនួនក៏បានតុបតែងខ្លួនប្លែកៗដើម្បីអោយទាក់ទាញនៅក្នុងពិធី។ ក្នុងនោះតួអង្គនាថ…

ព្រឹត្តិការណ៍ប្រេតជួបប្រេតយប់នេះ កញ្ជ្រោលអារម្មណ៍តារាៗ និងមហាជន

នៅយប់ថ្ងៃសៅរ៍ទី១៦ ខែកញ្ញា នេះ ផ្សារ Jet’s Container កោះពេជ្រ នឹងប្រារព្ធកម្មវិធីមួយដែលមានឈ្មោះ«ភ្ជុំមហាគ្រួសារខ្មែរ»ដែលមានលក្ខណៈដូចគ្នានឹងពិធីបុណ្យ Halloween របស់បរទេសដូច្នេះដែរ។ មិនត្រឹមតែបណ្ដាភ្ញៀវប៉ុណ្ណោះទេ ដែលតម្រូវអោយតុបតែងខ្លួនធ្វើមុខប្លែកៗ គឺតារាសិល្បៈមួយក្រុមក៏ត្រូវអ្នករៀបចំកម្មវិធីតម្រូវអោយតែងជាខ្មោចល្បីៗនៅក្នុងរឿងព្រេងនិទានខ្មែរ ដើម្បីដើរបង្ហាញម៉ូដនៅក្នុងពិធីផងដែរ អមដោយសកម្មភាពរាំច្រៀងកំដររហូតដល់ម៉ោង២យប់។ នេះជាព្រឹត្តិការណ៍ដែលមិនខុសពីប្រេតជុំគ្នាជប់លៀង អ៊ីចឹងហើយទើបកម្មវិធីនេះត្រូវតារាសិល្បៈ និងមហាជនជជែកគ្នាច្រើនថានឹងទៅលេងកម្សាន្ត ដែលតាមការរំពឹងទុកគឺអ្នកមានអ្នកទៅកម្សាន្តរហូតដល់១ម៉ឺននាក់ឯណោះ ដោយសារតែផ្សារកុងតឺណឺកោះពេជ្រ…

ពិធីតម្រូវឲ្យអ្នកចូលរួមតែងធ្វើប្រែត និងការកម្សាន្តប្លែកៗ ប្រកាសធ្វើឡើងនៅថ្ងៃសៅរ៍នេះ!

សន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៣ កញ្ញា បានប្រកាសថាក្រុមហ៊ុនចំនួន៣ នឹងរៀបចំធ្វើកម្មវិធីចម្លែកមួយអបអរបុណ្យភ្ជុំបិណ្ឌ ដោយពិធីទាំងមូលគឺតម្រូវឲ្យមានការតែងខ្លួនជាប្រែត ដូចគ្នានឹងបុណ្យ Halloween របស់បរទេស ដោយមានការរាំលេងតាំងពីក្បាលព្រលប់រហូតដល់ពាក់កណ្ដាលអធ្រាត្រ។ ក្នុងនោះក៏មានការលេងល្បែងកម្សាន្ត ដូចជាការបាញ់់ពពុះសាប៊ូ និងការតាំងបង្ហាញស្នាដៃសិល្បៈពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំ និងការបង្ហាញម៉ូតសម្លៀកបំពាក់ទៅវត្តជាដើម ក៏នឹងត្រូវលេចឡើងនៅក្នុងពិធីនោះផងដែរ។ លោក ប៉ានី វិរៈរិទ្ធ ប្រធានផលិតកម្មវិធីប្រចាំក្រុមហ៊ុន Clips…

លន់ ស៊ីឡូ ចេញOriginal Song រាំវង់ លាយរ៉េប សាកចិត្តអ្នកគាំទ្រ

ក្រោយពីទទួលបានការគាំទ្រក្នុងបទចម្រៀងនិពន្ធថ្មីកាលពីពេលថ្មីៗ តារាចម្រៀងលោក លន់ ស៊ីឡូ បានចេញមួយបទទៀតហើយ ដោយបទនិពន្ធថ្មីនេះស្ដាប់ហើយប្លែកត្រចៀកតែម្ដង ដោយសារតែលោកបានច្រៀងពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំ ហើយជ្រើសយកចង្វាក់រាំវង់ តែលាយរ៉េបម៉ាអម។ យ៉ាងណាមិញ បទចម្រៀងមួយបទនេះ លោកគ្រាន់តែចង់ស្ទាបស្ទង់ទីផ្សារសម្រាប់ចម្រៀងដែលមានចង្វាក់ប្រពៃណី ហើយលាយចង្វាក់រ៉េបតែប៉ុណ្ណោះ ដើម្បីដឹងថាតើត្រូវបន្តផលិតចង្វាក់បែបនេះបន្តទៀត ឬយ៉ាងណា? តារាចម្រៀងមកពីខេត្តត្បូងឃ្មុំរូបនេះ ត្រូវបានគេស្គាល់ច្រើនមកហើយតាមរយៈបទ«កម្ពុជា-សៀមរាបសូមស្វាគមន៍» ដោយមិនទាន់រាប់បញ្ចូលបទOriginal Song ដែលលោកចេញបើកឆាកក្នុងអាជីពសិល្បៈដំបូង…