ច័ន្ទ ម៉ាលីស ប្រឹងក្នុងបទ«អនាគតអូនមិនល្អទេ បើគ្មានបង»

បន្ទាប់ពីរងព្យុះភ្លៀងក្រោមការរិះគន់ក្នុងបទ«ទាល់តែយូរបានស៊ីអូនបាន»គេកត់សម្គាល់ថាតារាចម្រៀងប្រចាំផលិតកម្មBN នាងច័ន្ទ ម៉ាលីស ប្រឹងបញ្ចេញបទថ្មីជាច្រើន ដោយរួមទាំងបទប្រភេទ Original Song ផង និងបទប្រភេទបកប្រែពីចិនផង។ ក្នុងនោះគេកត់សម្គាល់ថានាងប្រឹងយ៉ាងខ្លាំង ក្នុងបទចម្រៀង«អនាគតអូនមិនល្អទេ បើគ្មានបង»។ ច័ន្ទ ម៉ាលីស និយាយថាក្នុងចំណោមបទចម្រៀងដែលបានចេញលក់នៅលើទីផ្សារក្រោយស្ងាត់ការរិះគន់រឿងបទ«ទាល់តែយូរទើបស៊ីអូនបាន» នាងថាមានតែបទ«អនាគតមិនល្អទេ បើគ្មានបង»ដែលទទួលបានការចាប់អារម្មណ៍ជាងគេ។ អ៊ីចឹងហើយទើបនាងប្រឹងលេងស្ទីលក្នុងបទនេះយ៉ាងខ្លាំង ដើម្បីអោយបទចម្រៀងចេញមកទទលបានការគាំទ្រ។ នាងថាស្រឡាញ់បទនេះជាងគេ…

ខាត់ សុឃីម ហង្សមាសទទួលតែ៥បទ ក្រោយកុងត្រា

បន្ទាប់ពីត្រូវរ៉ូវគ្នាជាមួយហង្សមាស អ្នកនាង ខាត់ សុឃីម បានអះអាងថាផលិតកម្មមួយនេះ សម្រេចយកបទរបស់អ្នកនាងត្រឹមតែ៥បទប៉ុណ្ណោះ ក្នុងចំណោម១០បទដែលអ្នកនាង និងក្រុមការងារបានផលិតផ្ទាល់ខ្លួនសម្រាប់អបអរចូលឆ្នាំ។ អ៊ីចឹងហើយទើបអ្នកនាងត្រូវតែចំណាយការផលិតបទចំនួន៥ទៀតដែលសល់ ហើយប្រកាសបង្ហោះជាសាធារណៈលើហ្វេសប៊ុក ដើម្បីកុំអោយបទទាំងនោះផ្អូម។ អ្នកនាងខាត់ សុឃីម និយាយថាមុនពេលផលិតកម្មហង្សមាសទទួលអោយអ្នកនាងកុងត្រាផ្ដាច់មុខ អ្នកនាងបានសម្ងំផលិតបទចម្រៀងសម្រាប់ចូលឆ្នាំខ្លួនឯង ដែលសុទ្ធតែជាប្រភេទOriginal Song បានចំនួន១០បទ។ បទទាំងនោះត្រូវអ្នកនាងប្រកាសចេញផលិតជាមួយគ្រួសារតារាកម្ពុជា តែក្រោយត្រូវហង្សមាសកុងត្រា…

សាវិន ហ្វីលីព ដឹកដៃកូន​សម្តែង​ក្នុង​សាច់រឿង​ពិតរបស់ខ្លួន​

ដើម្បីអបអរដល់ថ្ងៃ​ ទិវារំឭកគុណ​ម្តាយ ដែលធ្វើឡើងក្នុងពេលខាងមុខនេះ តារាសម្តែង​ជើង​ចាស់ ក្តោបបានតំណែង​តួសំខាន់ៗ របស់ផលិតករបរទេស លោក សាវិន ហ្វីលីព បានផលិតបទចម្រៀងមួយបទ ទាក់ទងសាច់រឿងពិតរបស់ខ្លួន ដោយតម្រូវ​ឲ្យកូនប្រុស​ច្បង​របស់លោកចូលរួមសម្តែង​។ បទ​«អ្នកមានគុណ» ត្រូវបានលោក សាវិន ហ្វីលីព បង្កើតឡើងនិងបញ្ចេញជា Trailer ជាផ្លូវការហើយ ដែលច្រៀងដោយ…

រតនៈ ពិសី បាយៗស្រុកខ្មែរ ក្រោយចប់ធ្វើទានក្នុងថ្ងៃកំណើត

កាលពីយប់ថ្ងៃទី១៥ មីនា តារាសម្ដែងស៊ិចស៊ីនាងរតនៈ ពិសី បានរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធម ដោយមានតារាសិល្បៈចូលរួមកុះករ។ ក្នុងពិធីនាងបានចែកទាន និងបានផ្ដល់ឱកាសអោយក្មេងៗកុមារកំព្រាចំនួន៣០នាក់ឡើងតុដូចភ្ញៀវទូទៅ ដើម្បីអោយពួកគេបានរីករាយ និងបានស្និទ្ធិស្នាលជាមួយតារាសិល្បៈដែលបានចូលរួម។ អ្វីដែលគេកត់សម្គាល់គឺនាងបញ្ចប់ខួបក្នុងយប់ថ្ងៃទី១៥ ហើយក៏ឡើងយន្តហោះទៅកាណាដាដល់ទៅ៦ខែតែម្ដង នៅថ្ងៃ២១ មីនានេះ។ រតនៈ ពិសី និយាយថាដោយសារតែនាងយល់ថាក្មេងកុមារកំព្រានៅមិនទាន់ត្រូវបានសង្គមអ្នកមានបញ្ចប់នូវការរើសអើងនៅឡើយ ទើបនាងសម្រេចចិត្តយកខួបគម្រប់២៤ឆ្នាំរបស់ខ្លួន រៀបតុអោយពួកគេចំនួន៣តុ ដើម្បីអោយក្មេងៗទាំងនោះបានសើចសប្បាយ…

Rain តារាល្បីកូរ៉េ មកដល់កម្ពុជាថ្ងៃ៣០ មីនានេះ

នៅថ្ងៃទី៣០ មីនា ខាងមុខនេះ មានការប្រកាសថាតារាចម្រៀងល្បីល្បាញរបស់ប្រទេសកូរ៉លោក Jung Ji-hoon ហៅលោក Rain នឹងចុះមកដល់ប្រទេសកម្ពុជា ដើម្បីបើកការប្រគំតន្ត្រីជាទ្រង់ទ្រាយលើកដំបូង ដោយព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅបរិវេណកោះពេជ្រ នៅខាងមុខសាលមហោស្រព។ អ្នកគាំទ្ររហូត៣៧០០០នាក់ ត្រូវបានអ្នករៀបចំកម្មវិធីប្រកាសថានឹងទៅទស្សនាព្រឹត្តិការណ៍នោះ។ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុនស្មាតបានអះអាងថា ដើម្បីសងគុណដល់អតិថិជិនដែលបានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុនក៏សម្រេចចំណាយដើមទុនអញ្ជើញតារាចម្រៀង…

តារាកំប្លែង អ៊ីត វាយលុក Original Song ២បទ

ក្នុងវ៉ុលសម្រាប់អបអរឱកាសបុណ្យចូលឆ្នាំខាងមុខនេះ តារាកំប្លែងអ្នកនាងអ៊ីត បានអះអាងថាខ្លួនមានតែ២បទប៉ុណ្ណោះសម្រាប់ចេញលក់ តែអ្វីដែលនាងសប្បាយចិត្តគឺបទដែលនាងបានថតចប់ សុទ្ធតែជាបទOriginal Song ។ អ្នកនាងរំពឹងយ៉ាងខ្លាំងថាបទនិពន្ធថ្មីទាំង២ទទួលជោគជ័យ បន្ទាប់ពីបទរបស់នាងទាំង២ ក៏ត្រូវអ្នកស្ដាប់កត់សម្គាល់ថាមានចង្វាក់ភ្លេងពិរោះ និងមានកំប្លុកកំប្លែងត្រូវនឹងទឹកដមសំឡេងរបស់នាង។ អ្នកនាងអ៊ីត និយាយថានាងសប្បាយចិត្តណាស់ ដែលផលិតកម្មសាន់ដេបានបញ្ចេញបទនិពន្ធថ្មីអោយនាងចំនួន២បទ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ ក្នុងពេលដែលបទរបស់នាងកាលពីចូលឆ្នាំឆ្នាំមុន មិនមែនជាបទនិពន្ធថ្មីផង ក៏មានអ្នកស្ដាប់ច្រើនមិនធម្មតារួចទៅហើយ។ បទទាំងពីរបានថតចប់ទាំងសំឡេង និងMV…

ស៊ុនណារី ម៉ូនីកា និងកូនប្រុស ដឹកដៃគ្នាចូលផលិតកម្មបុត្រា

បន្ទាប់ពីបានចូលច្រៀងចំនួន៣បទអោយផលិតកម្មបុត្រា តារាកំប្លែង និងជាតារាចម្រៀងជើងចាស់ អ្នកនាងស៊ុន ណារីម៉ូនីកា ក៏បានដឹកដៃកូនប្រុសរបស់ខ្លួនគឺលោកដូដូ ដែលជាអតីតតារាចម្រៀងរបស់ក្លាស៊ិក ចូលច្រៀងក្នុងផលិតកម្មមួយនេះផងដែរ។ អ្នកទាំង២ត្រូវបានប្រកាសថាមានចម្រៀងសរុបចំនួន៦បទ ដោយអ្នកនាងស៊ុន ណារីម៉ូនីកា មានបទប្រភេទចូលឆ្នាំចំនួន៣បទ ហើយកូនប្រុសរបស់អ្នកនាងមាន៣បទ តែជាប្រភេទបទយុវវ័យ។ លោកដូដូ កូនប្រុសអ្នកនាងស៊ុន ណារីម៉ូនីកា បានអះអាងថាក្រោយពីបានត្រលប់មករស់នៅស្រុកខ្មែរ ក្រោយការងារច្រៀងរាំនៅក្នុងប្រទេសបារំាងស្ងប់ស្ងាត់ លោកបានខ្នះខ្នែងស្វែងរកផលិតកម្មចូលច្រៀងយ៉ាងយូរតែមិនមានលទ្ធផល។…

Adda ព្រមានលេងធម៌ក្តៅ​សម្រាប់អ្នកចម្លងកម្មសិទ្ធបញ្ញាលើ YouTube

ទំនង​ជាគណនីយូធូបរបស់តារាចម្រៀង Original Song ចិត្ត កញ្ចនា ត្រូវបានបិទ ដោយសារតែ​អ្នករកលុយតាមអនឡាញ បានធ្វើឲ្យតារាចម្រៀងព្រមានលេង​ធម៌ក្តៅ សម្រាប់អ្នកចម្លងកម្មសិទ្ធបញ្ញា ធ្វើឲ្យម្ចាស់ដើមក្លាយទៅជា​​អ្នករងគ្រោះទៅវិញ​។ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៧ នេះ​ តារាចម្រៀង Adda បានសម្រេច​សរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកខ្លួន​ឲ្យដឹងថា ​វា​ជា​រឿ​ងមិ​ន​គួ​​រ​កើ​ត ​តែ​ពេ​ល​នេះ​វា​បា​ន​កើ​តឡើងចំពោះ…

វីដេអូស្លៀកក្បិន«រាំអ៊ីចេះ!»ក្នុងមង្គលការប្អូនអាឡាស្កូ កក្រើកហ្វេសប៊ុក

មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីលោកវីជេអាឡាស្កូ បានបង្ហោះទិដ្ឋភាពមង្គលការរបស់ប្អូនស្រីខ្លួននៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៣ មិនា ដោយក្នុងពិធីកាត់នំ ដែលភាគច្រើនកូនកំលោះត្រូវគេអោយកាន់ដៃគ្នាមកកាន់តុកាត់នំ អមដោយបទមនោសញ្ចេតនា និងក្រោយមកក៏តម្រូងអោយចាប់ដៃគ្នារាំស្លូនោះ វីជេអាឡាស្កូ បែរជារៀបពិធីអោយកូនកំលោះ កូនក្រមុំរាំបទ«រាំអ៊ីចេះ!» ដោយនាំបងប្អូនមិត្តភ័ក្ត្រស្លៀកក្បិនរាំបទនោះយ៉ាងកក្រើកមង្គលការខុសគេ។ មកទល់ពេលនេះ គេកត់សម្គាល់ថាវីដេអូមង្គលនោះ ត្រូវគេចែកចាយយ៉ាងពេញទំហឹង ដោយគេស្មានថាជាមង្គលនៅក្រៅស្រុកនោះផង។ វីជេអាឡាស្កូ និយាយថាដោយសារតែលោកចង់អោយប្លែក និងចង់អោយភ្ញៀវកិត្តិយសបានសប្បាយរីករាយ ទើបលោកតម្រូវអោយប្អូនស្រីរបស់លោកជាកូនក្រមុំ…

Dj Cake លើកកម្ពស់​វប្បធម៌​បុរាណខ្មែរ​តាមរយៈបទថ្មី​

ក្រោយពីសហការ​​ផលិត​បទចម្រៀង​ជាមួយបរទេស​ប៉ុន្មានជាតិសាសន៍នោះ តារាចម្រៀ​ងរ៉េប លោក Dj Cake បានលើកមូលហេតុប្រាប់ Post Komsan អំពីការបញ្ចូលរបាំខ្មែរ និងឧបករណ៍ភ្លេងខ្មែរ ចូលក្នុងបទចម្រៀងថ្មីរបស់លោក ក្រោមចំណង​ជើងថា I AM OLD SCHOOL ។​ ក្នុងបទសម្ភាសន៍ ជាមួយ Post…