Windows 10 ដែលមានអ្នកប្រើប្រចាំ ៤០០ លាននាក់ នឹងបំពាក់មុខងារ eye-tracking ឆាប់ៗនេះ!
ក្រុមហ៊ុន Microsoft នឹងដាក់បញ្ចូលមុខងារថ្មីមួយទៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 10 របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ ដែលវានឹងអនុញ្ញាតឱ្យមនុស្សជាង ៤០០ លាននាក់ កំពុងប្រើប្រាស់ប្រព័ន្ធដំណើរការកុំព្យូទ័រចុងក្រោយនេះ អាចប្រើក្រសែភ្នែករបស់ពួកគេដើម្បីគ្រប់គ្រងលើកម្មវិធីផ្សេងៗមួយចំនួនបាន។ មុខងារពិសេសថ្មីនេះ ត្រូវបានក្រុមហ៊ុនឱ្យឈ្មោះថា Eye Control ហើយលោកអ្នកនឹងអាចបើកដំណើរការកម្មវិធី វាយបញ្ចូលពាក្យ ឬធ្វើការទៅលើកិច្ចការទូទៅផ្សេងៗដោយការសំលឹងផ្តោតនៅលើផ្ទាំងមួយនៅផ្នែកខាងស្តាំនៃផ្ទៃអេក្រង់។ បច្ចេកវិទ្យា…