ក្រុមហ៊ុន Microsoft នឹងផលិតចេញទូរសព្ទ មើលមិនដូចទូរសព្ទបច្ចុប្បន្ន!
ក្រោយពីស្ងប់ស្ងាត់ការផលិតចេញស្មាតហ្វូនត្រកូល Lumia អស់រយៈកាលយ៉ាងយូរមក នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានប្រកាសថា នឹងបន្តចេញទូរសព្ទបន្ថែមទៀត ប៉ុន្តែ ទូរសព្ទជំនាន់បន្ទាប់ទាំងនោះ នឹងមើលទៅមិនដូចទូរសព្ទដែលគ្រប់គ្នាស្គាល់សព្វថ្ងៃនោះទេ។ ថ្លែងប្រាប់គេហទំព័រ MarketPlace លោក Satya Nadella បានឱ្យដឹងថា «យើងនៅតែប្តេជ្ញាបន្តផលិតចេញនូវទូរសព្ទដៃចល័តបន្ថែមទៀតនៅឡើយ ហើយយើងកំពុងសំឡឹងរកផ្លូវដើរមួយដែលស្រដៀងទៅនឹងផលិតផលត្រកូល Surface ដ៏ជោគជ័យ…