កើតជំងឺទឹកនោមផ្អែម តើអាចផឹកស្រាបានទេ?

គ្រឿងស្រវឹង ត្រូវបានគេចាត់ទុកជាភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុល ហើយប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។ ចុះចំពោះ អ្នកដែលកើតជំងឺទឹកនោមផ្អែម តើអាចទទួលទានបានដែរទេ? ជាការពិតណាស់ ចំពោះអ្នកដែលកើតជំងឺទឹកនោមផ្អែមមិនគួរទទួលទានគ្រឿងស្រវឹងឡើយ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំង។ ថ្នាំគ្រាប់មួយចំនួន ដែលប្រើដើម្បីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២ អាចភ្ញោចកោសិកាអាំងស៊ុយលីន ដូចជា sulphonylureas និង megglitinides នៅពេលប្រើជាមួយជាតិអាល់កុល អាចបណ្តោលឲ្យកង្វះជាតិស្ករក្នុងឈាមធ្ងន់ធ្ងរ ប្រសិនបើជួយសង្គ្រោះមិនទាន់ទេ…

ចង់ឲ្យបេះដូងមានសុខភាពមិនចេះឈឺ ទទួលទានអាហារ៥ប្រភេទនេះ

បេះដូង គឺជាសរីរាង្គដ៏មានសារៈសំខាន់បំផុតសម្រាប់រាងកាយទាំងមូល ព្រោះវាជាអ្នកបូមឈាម បញ្ចូនទៅកាន់គ្រប់ផ្នែកនៃសរីរាង្គទាំងអស់។ ក្នុងករណីដែលបេះដូងជួបបញ្ហា សរីរាង្គទាំងអស់ក៏ប្រឈមនឹងបញ្ហាដូចគ្នា ដោយសារតែឈាមមិនអាចទទួលឈាមតាមតម្រូវការ។ ដូច្នេះ ដើម្បីការពារបេះដូងឲ្យមានសុខភាពល្អ អ្នកគួរតែទម្លាប់ទទួលទានអាហារមួយចំនួនដូចខាងក្រោម៖ ត្រីសមុទ្រ ត្រីដែលមានផ្ទុកខ្លាញ់អូមេហ្គា-៣ ត្រូវបានគេរកឃើញថា មានសមត្ថភាពអាចជួយកាត់បន្ថយសារធាតុ triglycerides ដែលជាខ្លាញ់បង្កគ្រោះថ្នាក់ និងងាយឲ្យកើតជំងឺក្រិនសរសៃឈាម។ ជំងឺក្រិនសរសៃឈាមនេះ នឹងវិវត្តទៅរកជំងឺខ្សោយបេះដូង ប៉ុន្តែ…

បត់ជើងតូចហើយភ្លាម ប្រញាប់អង្គុយភ្លែត អាចប្រឈនឹងជំងឺរ៉ៃរ៉ាំ

បើយោងតាមវេជ្ជបណ្ឌិត Guo Quan នៅប្រទេសចិន បានបង្ហាញថា ប្រសិនបើបុរសមានទម្លាប់បត់ជើងតូចហើយភ្លាម ប្រញាប់អង្គុយភ្លែត ជាតិពុលក្នុងទឹកនោមនឹងនៅទ្រឹង ដែលបណ្តោលឲ្យរលាកក្រពេញប្រូស្តាត និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ បើទោះបីជាជំងឺរលាកក្រពេញប្រូស្តាត និងរលាកបំពង់នោម មិនមែនជាជំងឺធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវាបង្កឲ្យមានផលលំបាកសម្រាប់មនុស្សមួយចំនួន។ ហេតុអ្វីអ្នកមិនគួរអង្គុយភ្លាមៗ បន្ទាប់ពីបត់ជើងតូច? យើងទាំងអស់គ្នាដឹងហើយថា រចនាសម្ព័ន្ធប្រដាប់បន្តពូជបុរស គឺមានតែមួយ ហើយបំពង់វែងជាងស្ត្រី…

មិនល្អដូចអ្វីដែលអ្នកគិតទាំងអស់នោះទេ ញ៉ាំចេកច្រើនពេកអាចបង្កគ្រោះថ្នាក់

ចេក ត្រូវបានគេទទួលស្គាល់ថា មានតម្លៃអាហារូបត្ថម្ភខ្ពស់ អាចរក្សារាងកាយឲ្យមានសុខភាពល្អ និងការពារពីជំងឺផ្សេងៗផងដែរ។ ប៉ុន្តែ បើយោងតាមលោក Parmeet Kaur ជាអ្នកឯកទេសអាហារូបត្ថម្ភជាន់ខ្ពស់នៃមន្ទីរពេទ្យ Narayana Superspeciality បាននិយាយថា ការញ៉ាំចេកច្រើនពេកមិនល្អសម្រាប់រាងកាយនោះទេ។ ១.មានបញ្ហារំលាយអាហារ ជាតិសរសៃនៅក្នុងផ្លែចេក អាចជួយរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ ប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យម។ ក៏ប៉ុន្តែ ប្រសិនបើអ្នកទទួលទានច្រើនពេក…

ប្រយ័ត្ន! ចម្អិនអាហារដោយប្រើភ្លើងខ្លាំងពេក អាចប្រឈមនឹងជំងឺមហារីក

បើយោងតាមអង្កការពិភពលោក WHO បានបង្ហាញថា ការចម្អិនអាហារដោយប្រើភ្លើងខ្លាំង អាចបង្កើតជាសារធាតុគីមីម្យ៉ាងដែលគេហៅថា acrylamide។ សារធាតុគីមីនេះ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស ជាពិសេសវាអាចវិវត្តទៅជាជំងឺមហារីក។ ការប្រើសីតុណ្ហភាពខ្ពស់ជាង ២០០អង្សាសេ អាចបំបែកម៉ូលេគុលសារធាតុចិញ្ចឹមពីអាហារ បង្កើតទៅជារ៉ាឌីកាល់សេរី។ ម្យ៉ាងវិញទៀត ការបែងចែកអាហារទៅជាម៉ូលេគុលមានគ្រោះថ្នាក់ គឺអាស្រ័យទៅលើប្រភេទអាហារ ឧទាហរណ៍ ការអាំងសាច់គោ ដោយប្រើភ្លើងខ្លាំងពេក ហានិភ័យនៃជំងឺមហារីក៏កាន់តែខ្ពស់ដែរ។…

វិធីដោះស្រាយងាយៗ ពេលមានវត្ថុអ្វីចូលភ្នែក ដើម្បីជៀសវាងការឆ្លងមេរោគ និងហានិភ័យពិការភ្នែក

នៅមានកម្ទេចកម្ទីធូលីដី ឬសំរាមចូលក្នុងភ្នែកភ្លាមៗ មនុស្សភាគច្រើនច្បាស់ជាប្រដៃញើជាពុំខាន ព្រោះពួកគេយល់ថា ការធ្វើបែបនេះអាចជួយបណ្តេញវត្ថុទាំងនោះចេញពីភ្នែកវិញ។ ទោះជាយ៉ាងណា អ្នកជំនាញបាននិយាយថា អ្នកមិនត្រូវប្រើដៃញីនោះទេ ព្រោះវាអាចបណ្តោលឲ្យវត្ថុទាំងនោះចូលកាន់តែជ្រៅ ហើយអាចស្រវាំងភ្នែកក្នុងរយៈពេលខ្លី។ លើសពីនេះ ប្រសិនបើអ្នកទម្លាប់ឲ្យអ្នកដទៃផ្តុំ ដើម្បីបណ្តេញកម្ទេចកម្ទីចេញពីភ្នែក ក៏មានគ្រោះថ្នាក់ដែរ ដោយសារតែទឹកមាត់មានផ្ទុកបាក់តេរីច្រើន អាចធ្វើឲ្យភ្នែករលាក ហើយក្នុងករណីឆ្លងមេរោគធ្ងន់ធ្ងរភ្នែកអាចខ្វាក់បាន។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាវត្ថុចូលក្នុងភ្នែក អ្នកគួរប្រើវិធីសាស្ត្រដូចខាងក្រោម៖…

មុនពេលញ៉ាំអាហារ៣០នាទី គួរជៀសវាងទម្លាប់៤ចំណុចនេះ

រាងកាយត្រូវការអាហារជាចាំបាច់ ដើម្បីទ្រទ្រងជីវិតឲ្យរស់នៅបានយូរអង្វែង ប៉ុន្តែទន្ទឹមនេះ អ្នកត្រូវយកចិត្តទុកដាក់ចំពោះទម្លាប់នៃការទទួលទានផងដែរ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មុនរយៈពេល ៣០នាទី នៃការទទួលទានអាហារ អ្នកគួរជៀសវាងទម្លាប់៤ចំណុច ពុំដូច្នោះទេហានិភ័យផ្សេងៗនឹងកើតមានឡើង។ ១.ផឹកទឹកច្រើនពេក មនុស្សជាច្រើនគិតថា ការទទួលទានទឹកច្រើនមុនពេលញ៉ាំអាហារ អាចជួយកាត់បន្ថយការស្រេកឃ្លាន និងញ៉ាំតិច ជាពិសេសអ្នកដែលចង់សម្រកទម្ងន់។ ទោះជាយ៉ាងណាក៏ដោយ…

ទម្លាប់ទទួលទានអាហារ៣ប្រភេទ ធ្វើឲ្យអ្នកកើតជំងឺមហារីកក្រពះ

មហារីកក្រពះ គឺជាជំងទូទៅមួយប្រភេទដែលកើតមានចំពោះប្រជាជននៅក្នុងបណ្តោលប្រទេសជាច្រើនក្នុងពិភពលោក ហើយកត្តាដែលនាំឲ្យកើតជំងឺនេះ គឺទម្លាប់នៃការទទួលទានអាហារប្រចាំថ្ងៃ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មានអាហារមួយចំនួនដែលអាចបង្កឲ្យកើតជំងឺមហារីកក្រពះប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ។ អាហារប្រៃ ការញ៉ាំអាហារប្រៃ ដែលមានផ្ទុកអំបិលលើសពី ៥ក្រាមក្នុងមួយថ្ងៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់បេះដូងនោះទេ វាក៏អាចគ្រោះថ្នាក់ដល់ក្រពះផងដែរ។ ជាតិប្រៃអាចបំលែងទៅជាសារធាតុពុល ដែលបង្កឲ្យខូចកោសិកាក្រពះ ហើយយូរៗទៅវានឹងក្លាយទៅជាជំងឺមហារីកក្រពះ។ ដំឡូងចៀន ដំឡូងចៀន ភាគច្រើនគេប្រើប្រាស់ខ្លាញ់…

សញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមប្រភេទទី១ អ្នកមិនគួរមិនអើពើឡើយ

ដោយសារតែទម្លាប់នៃការញ៉ាំអាហារមិនល្អ ធ្វើឲ្យមនុស្សវ័យក្មេងច្រើនត្រូវប្រឈមនឹងជំងឺទឹកនោមផ្អែម។ តែទោះជាយ៉ាងណា ប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូងនៃជំងឺនេះ អ្នកអាចគ្រប់គ្រង និងព្យាបាលទាន់ពេលវេលា។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោម ត្រូវប្រញាប់រកវិធីដោះស្រាយភ្លាមៗ។ ស្រេកទឹក ប្រសិនបើអ្នកមានអារម្មណ៍ស្រេកទឹក មានន័យថា រាងកាយរបស់អ្នកកំពុងតែខ្សោះជាតិទឹក។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីដែលអ្នកជួបស្ថានភាពបែបនេះជាប្រចាំ សូមប្រយ័ត្នព្រោះវាជារោគសញ្ញាដំបូង នៃជំងឺទឹកនោមផ្អែម។ អស់កម្លាំងញឹកញាប់ នៅពេលដែលអ្នកមានអាការអស់កម្លាំងញឹកញាប់ ងងុយគេង…

មិននឹកស្មានសោះ! ទទួលទានខ្នុរមិនត្រឹមត្រូវក៏មានគ្រោះថ្នាក់ដែរ

ខ្នុរត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីន C ដ៏សម្បូរបែប ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីវីតាមីន C ខ្នុរក៏មានសារធាតុចិញ្ចឹម ដែលអាចប្រឆាំងនឹងជំងឺមហារីក ព្រមទាំងកាត់បន្ថយភាពចាស់ផងដែរ។ ចំណែកឯវីតាមីន A មានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសុខភាពភ្នែក និងស្បែកឲ្យមានសុខភាពល្អ។ ជាពិសេស សារធាតុប៉ូតាស្យូមល្អសម្រាប់បេះដូង ហើយម៉ាញ៉េស្យូម វិញជួយពង្រឹងឆ្អឹងឲ្យកាន់តែរឹងមាំ។ ប៉ុន្តែ តើអ្នកដឹងទេ…