អ្នកណាមិនដឹងថា ដំឡូងជ្វា មានប្រយោជន៍ តែពេលញ៉ាំគួរជៀសវាងសាងកំហុស៣ចំណុច

ដំឡូងជ្វា មិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព សម្រស់ និងសម្រកទម្ងន់ផងដែរ។ ទោះជាយ៉ាងណា ក្នុងលក្ខខណ្ឌមួយចំនួន អ្នកមិនគួរទទួលទានដំឡូងជ្វា ច្រើនពេកនោះទេ ព្រោះវាអាចបណ្តោលឲ្យបាត់បង់ប្រយោជន៍ ហើយប៉ះពាល់ដល់សុខភាពវិញផងដែរ។ បរិភោគដំឡូងច្រើនតែមួយមុខ ដោយមិនបន្ថែមអាហារអ្វីផ្សេង អ្នកដែលដែលចង់សម្រកទម្ងន់មួយចំនួន តែងតែជ្រើសរើសដំឡូងជ្វា តែមួយមុខគត់សម្រាប់ធ្វើជារបបអាហារ ប៉ុន្តែប្រសិនបើអ្នកបរិភោគច្រើនហួស ហើយមិនបានបន្ថែមអាហារដែលមានសារធាតុចិញ្ចឹមផ្សេងៗនោះទេ អ្នកនឹងទទួលបានឥទ្ធិពលផ្ទុយ។ ការទទួលទានដំឡូងជ្វា…

បើមាន១ក្នុងចំណោម៤ចំណុចនេះ ទោះអ្នកខំសម្រកទម្ងន់យ៉ាងណាក៏នៅតែមិនស្រកដែរ

ការឡើងទម្ងន់ គឺជារឿងដ៏គួរឲ្យព្រួបារម្ភ សម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះ ព្រោះវាជាដើមហេតុបង្កឲ្យអ្នកត្រូវប្រឈមនឹងជំងឺដ៏មានគ្រោះថ្នាក់ផ្សេងៗ ដូចជា លើសឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ជាដើម។ បើយោងតាមអ្នកឯកទេស ផ្នែកចំណីអាហារបានបង្ហាញថា ប្រសិនបើអ្នកខំតមអាហារ ហើយធ្វើលំហាត់ប្រាណជាប្រចាំ នៅតែឡើងទម្ងន់ទៀត អាចបណ្តោលមកពីជំងឺ៤មុខ។ ១.ជំងឺក្រពេញទីរ៉ូអ៊ីត អ្នកជំនាញបាននិយាយថា ក្នុងករណីដែលអ្នកចេះតែឡើងទម្ងន់មិនឈប់ គួរតែពិនិត្យរកមើលជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ ដោយសារតែក្រពញទីរ៉ូអ៊ីត…

ត្រឹមធាតុផ្សំសាមញ្ញា២មុខនេះ សក់របស់អ្នកនឹងរឹងមាំ ហើយដុះលឿនស្ទើរមិនគួរឲ្យជឿ

តើអ្នកកំពុងតែជួបបញ្ហាសក់ផុយងាយជ្រុះ ហើយដុះយឺតមែនទេ? មានមូលហេតុជាច្រើនណាស់ដែលធ្វើឲ្យសក់របស់អ្នកមានសភាពបែបនេះ គឺការប្រើប្រាស់ថ្នាំលាបសក់មានផ្ទុកគីមីខ្ពស់ ការគៀបសក់ញឹកញាប់ពេក ការត្រូវនឹងពន្លឺថ្ងៃខ្លាំង ឬការទទួលទានអាហារកង្វះប្រូតេអ៊ីនជាដើម។ តែទោះជាយ៉ាងណា ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកអាចប្រើប្រាស់ស៊ុត ព្រោះវាផ្ទុកប្រូតេអ៊ីនសំខាន់ៗ ដែលអាចជួយពង្រឹងដល់សក់ និងជំរុញឲ្យសក់ដុះលូតលាស់លឿនបំផុត។ ធាតុផ្សំ៖ ស៊ុត ១គ្រាប់ យកតែស៊ុតពណ៌លឿង ទឹកឃ្មុំចំនូន ២ស្លាបព្រាបាយ របៀបអនុវត្ត៖…

ទម្លាប់៥ចំណុច មិនយូរមិនឆាប់អ្នកនឹងកើតជំងឺទឹកនោមផ្អែម ទោះបីជាអ្នកនៅវ័យក្មេងក៏ដោយ

នៅពេលដែលកើតជំងឺទឹកនោមផ្អែម អ្នកច្បាស់ជាប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដូចជា ភ្នែកមើលលែងឃើញ ខូចប្រព័ន្ធប្រសាទ កើតជំងឺសរសៃឈាមបេះដូង ខ្សោយតម្រងនោម ដំបៅជើងឬដៃមិនជា ដាច់សរសៃឈាមខួរក្បាល ហើយករណីធ្ងន់ធ្ងរអាចឈានដល់ការស្លាប់។ ទន្ទឹមនឹងនេះផងដែរ ជំងឺទឹកនោមផ្អែមប្រភេទទី២ គឺបណ្តោលមកពីទម្លាប់នៃការញ៉ាំអាហារ និងការរស់នៅគ្មានផាសុខភាព។ ដូច្នេះ អ្នកគួរតែស្វែងយល់ពីកត្តាមួយចំនួន ដែលបណ្តោលឲ្យកើតជំងឺនេះ។ ខ្ជិលធ្វើលំហាត់ប្រាណ ភាពខ្ជិលច្រអូសនៃការធ្វើលំហាត់ប្រាណ អាចបណ្តោលឲ្យកម្រិតជាតិស្ករក្នុងឈាមអស្ថិរភាព ហើយការផលិតអាំងស៊ុយលីនក៏មានការប្រែប្រួល។…

សញ្ញាគ្រោះថ្នាក់៤ចំណុច បើកើតមានអំឡុងពេលមានផ្ទៃពោះត្រីមាសដំបូងសូមប្រយ័ត្ន

គ្រាន់តែចាប់ផ្តើមមានផ្ទៃពោះភ្លាម ទាំងអារម្មណ៍ និងរាងកាយរបស់មនុស្សស្រីចាប់ផ្តើមផ្លាស់ប្តូរភ្លាម ក៏ព្រោះការប្រែប្រួលនៃកម្រិតអ័រម៉ូននៅក្នុងរាងកាយ។ ប៉ុន្តែទន្ទឹមនឹងការប្រែប្រួលនេះ អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួនផងដែរ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់។ ១.ហូរឈាមតាមទ្វារមាស នៅពេលមានផ្ទៃពោះ ស្ត្រីជៀសមិនផុតពីការហូរឈាមតាមទ្វារមាសបន្តិចបន្តួចនោះទេ ប៉ុន្តែក្នុងករណីដែលអាការហូរឈាមមានសភាពធ្ងន់ធ្ងរ អាចជាសញ្ញារលូតកូន ឬការមានផ្ទៃពោះក្រៅស្បូន។ ២.ឈឺចុកចាប់ក្នុងពោះ ជាធម្មតា ប្រសិនបើយើងទទួលទានចំណីខុសវាអាចបង្កឲ្យមានការឈឺចាប់ក្នុងពោះ ហើយរាកថែមទៀត។ ប៉ុន្តែក្នុងករណីការឈឺចាប់ខ្លាំង ហើយស្ថិតនៅផ្នែកខាងក្រោមនៃពោះ វាក៏សញ្ញានៃការរលូតកូនដែរ។…

ខ្លាំងដល់ម្លឹង! ខ្ទឹមស អាចព្យាបាលឬសដូងបាត ដោយមិនបាច់ធ្វើការវះកាត់

ឬសដូងបាត គឺជាជំងឺមួយប្រភេទដែលកើតមានឡើងដោយសន្សឹមៗទំរាំតែវិវត្តឡើងមានរយៈពេលរាប់ឆ្នាំឯណោះ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនសូវរវីរវល់នោះទេ លុះត្រាតែអាការៈរោគមានសភាពធ្ងន់ធ្ងរទើបរកវិធីព្យាបាល។ ជាពិសេសចំពោះអ្នកដែលមានទម្លាប់អង្គុយយូរ ឧស្សាហ៍ទល់លាមក និងមិនសូវទទួលទានអាហារសម្បូរជាតិសរសៃ អាចប្រឈមនឹងជំងឺ ឬសដូងបាត ខ្ពស់បំផុត។ តែទោះជាយ៉ាងណាក៏ដោយ ខ្ទឹមស អាចព្យាបាលជំងឺឬសដូងបាត បាន ព្រោះវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក រួមទាំងមានសមត្ថភាពកម្ចាត់ការឆ្លងមេរោគនៅក្នុងសរសៃឈាមវែ់នផងដែរ។ របៀបប្រើខ្ទឹមស ១.លាយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ខ្ទឹមសចិញ្ច្រាំ…

ដឹងការពិតហើយ! ខំដុសធ្មេញយ៉ាងណាក៏នៅតែមិនបាត់ស្អុយ តាមពិតមកពីមូលហេតុមួយនេះសោះ

ជាទូទៅ មនុស្សភាគច្រើនតែងតែមានទម្លាប់ដុសសម្អាតធ្មេញមួយថ្ងៃពីរដង ប៉ុន្តែវាមិនទាន់គ្រាប់គ្រាន់ ដើម្បីធ្វើឲ្យធ្មេញមានសុខភាពល្អឡើយ។ ដោយសារតែមនុស្សទាំងនោះភ្លេចគិតថា អណ្តោត ជាកន្លែងដែលផ្ទុកបាក់តេរីបង្កគ្រោះថ្នាក់ ហើយកម្រមានអ្នកសម្អាតដូចជាធ្មេញនោះទេ។ អ្នកឯកទេសសុខភាពមាត់ធ្មេញ បានណែនាំថា ដើម្បីឲ្យខ្យល់ដង្ហើស្រស់ថ្លា គ្មានក្លិន និងមានសុខភាពល្អ ចាំបាច់ត្រូវធ្វើការសំអាតអណ្តោតផង នៅពេលដុសធ្មេញ។ នៅពេលដែលយើងទទួលទានអាហារ ឬភេសជ្ជៈផ្សេងៗ កាកសំណល់មិនត្រឹមតែនៅជាប់តាមជើងធ្មេញនោះទេ សូម្បីតែអណ្តោតក៏ដូចគ្នាដែរ ហើយកាកសំណល់ដែលមិនបានសម្អាតទាំងនេះ…

ទម្លាប់អនាម័យ៥ចំណុចដែលអ្នកគិតថាល្អ តែផ្ទុយទៅវិញវាអាចបង្កឲ្យមានគ្រោះថ្នាក់

ការធ្វើអនាម័យរាងកាយ គឺជាទម្លាប់ដ៏ល្អបំផុត ព្រោះវាអាចជួយឲ្យអ្នកជៀសផុតពីជំងឺផ្សេងៗ ក៏ប៉ុន្តែទម្លាប់អនាម័យមួយចំនួនមិនប្រាដកថាល្អទាំងអស់នោះទេ ហើយផ្ទុយទៅវិញវាអាចបង្កឲ្យមានគ្រោះថ្នាក់ថែមទៀត។ កក់សក់រាល់ថ្ងៃ មនុស្សជាច្រើនតែងតែគិតថា ការធ្វើអនាម័យលាងសម្អាតសក់ជាប្រចាំ គឺជារឿងដ៏ល្អបំផុត ប៉ុន្តែការធ្វើបែបនេះមិនត្រឹមត្រូវនោះទេ។ អ្នកជំនាញបានផ្តល់អនុសាសន៍ថា ទម្លាប់មួយនេះអាចបណ្តាលឲ្យប្រេងពីធម្មជាតិ ដែលផលិតនៅលើស្បែក្បាលនឹងត្រូវបាត់បង់ ហើយស្បែកក្បាល និងសក់ ច្បាស់ជាត្រូវជួបប្រទះបញ្ហាស្ងួតគ្មានជីវិតជីវ៉ាឡើយ។ យកល្អ អ្នកគួរតែទម្លាប់កកសក់ ៣ទៅ៤ដង ក្នុងមួយសប្តាហ៍បានហើយ។…

ដឹងហើយច្បាស់ជាភ័យខ្លួន! មនុស្ស៥ប្រភេទ ប្រឈមនឹងជំងឺមហារីកពោះវៀនធំខ្លាំងបំផុត

ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយក្នុងចំណោមជំងឺមហារីកជាច្រើន ដែលបណ្តោលឲ្យមានអត្រាមរណៈភាពខ្ពស់ ដោយសារតែការធ្វើរោគវិនិច្ឆ័យយឺតពេល។ ហេតុនេះហើយទើបអ្នកជំនាញបានធ្វើការព្រមានថា ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សទាំង ៥ប្រភេទនេះ ត្រូវមានការប្រុងប្រយ័ត្ន ឬឧស្សាហ៍ពិនិត្យសុខភាពឲ្យបានទៀងទាត់។ រលាក ឬដំបៅពោះវៀន ជំងឺរលាក ឬដំបៅពោះវៀន គឺជាកត្តាមួយដែលនាំឲ្យមានហានិភ័យនៃជំងឺមហារីកពោះវៀនធំ ប្រសិនបើអាការជំងឺនៅអូសបន្លាយយូរពេក។ អ្នកជំងឺទាំងនេះត្រូវអ្នកជំនាញលើសទឹកចិត្តឲ្យយកចិត្តទុកដាក់ចំពោះការព្យាបាល ក៏ដូចជាពិនិត្យតាមដានជំងឺ ឲ្យទៀងទាត់។ ប្រវត្តិគ្រួសារកើតជំងឺមហារីកពោះវៀនធំ អ្នកដែលកើតក្នុងត្រកូលដែលមានជំងឺមហារីកពោះវៀនធំ…

ញ៉ាំរាល់ព្រឹក តិចអត់ដឹងចម្អិនរយះពេលប៉ុន្មានទើបល្អសម្រាប់សុខភាព?

ស៊ុត គឺជាអាហារមួយប្រភេទ នៅក្នុងចំណោមអាហារជាច្រើនដែលសម្បូរសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់ទ្រទ្រង់រាងកាយ ក៏ប៉ុន្តែប្រសិនបើអ្នកមិនចេះចម្អិន មិនអាចទទួលបានអត្ថប្រយោជន៍ពីវាអស់នោះទេ។ ជាទូទៅស៊ុតសមានផ្ទុកប្រូតេអ៊ីនចំនួន ១០ភាគរយ ហើយស៊ុតលឿងមានរហូតដល់ទៅ ១៦ភាគរយ។ អ្នកជំនាញផ្នែកចំណីអាហារបានបង្ហាញថា ដើម្បីឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម និងរំលាយប្រូតេអ៊ីន ពីស៊ុតមាន់បានលឿនលុះត្រាតែអ្នកធ្វើការកំណត់ការចម្អិនឲ្យបានត្រឹមត្រូវ។ ជាពិសេសស៊ុតស្ងោរ មានអត្រានៃការស្រូប និងរំលាយរហូតដល់ ៩៩ភាគរយ ផ្ទុយពីការហ៊ុតស៊ុតឆៅដែលមានត្រឹមតែ ៣០ ទៅ…