គេងក៏គ្រប់គ្រាន់ ញ៉ាំក៏ឆ្អែត ប៉ុន្តែរាងកាយនៅតែអស់កម្លាំង អ្នកអាចប្រឈមនឹងគ្រោះថ្នាក់!

មានធ្លាប់ឆ្ងល់ទេ ទោះបីជាអ្នកគេងបានគ្រប់គ្រាន់រាល់យប់ ញ៉ាំក៏ឆ្អែតទាំង៣ពេលរាល់ថ្ងៃក៏ដោយ ប៉ុន្តែរាងកាយនៅតែហាក់ដូចជាគ្មានកម្លាំងកំហែង តើមានអ្វីកើតឡើងចំពោះរាងកាយ? ប្រសិនបើដូច្នោះមែន អ្នកអាចកំពុងតែប្រឈមនឹងហានិភ័យមួយចំនួនដូចខាងក្រោម៖ ១.កង្វះជាតិដែក ប្រសិនបើអ្នកតែងតែអស់កម្លាំង សូម្បីតែអ្នកបានគេងគ្រប់គ្រាន់ បរិភោគគ្រប់ក៏ដោយ អ្នកអាចស្ថិតនៅក្នុងចំណោមនុស្សដែលកំពុងតែខ្វះមីក្រូសាជាតិសំខាន់ៗសម្រាប់រាងកាយ។ ជាតិដែក គឺជាសារធាតុរ៉ែ សំខាន់សម្រាប់ ផលិតថាមពល ពីព្រោះវាអាចជួយកសាងកោសិកាឈាមក្រហម និងដឹកនាំអុកស៊ីសែន ទៅផ្នែកផ្សេងៗនៃរាងកាយ។ នេះបង្ហាញថា…

អស់បារម្ភហើយ! ធ្វើ៥ចំណុចនេះបាន ប្លោកនោម នឹងមានសុខភាពល្អរហូត

ការឆ្លងមេរោគក្នុងប្លោកនោម អាចបង្ហាញតាមរយៈរោគសញ្ញាមួយចំនួនដូចជា៖ មានការឈឺចាប់ពេលបញ្ចេញទឹកនោម ទឹកនោមល្អក់ ទឹកនោមមានលាយឈាម ទឹកនោមមានក្លិនឆ្អេះខ្លាំង នោមញឹក ឈឺពោះផ្នែកខាងក្រោមមិនដឹងមូលហេតុ ក្តៅខ្លួន និងរងាញាក់ ជាដើម។ ក៏ប៉ុន្តែ អ្នកមិនចាំបាច់ព្រួបារម្ភឡើយ បញ្ហាឆ្លងមេរោគក្នុងប្លោកនោម អាចការពារបាន ប្រសិនបើអ្នកអនុវត្តតាមវិធី ៥ចំណុចនេះ។ ១.ទទួលទានទឹកយ៉ាងតិច ៨កែវ ការទទួលទានទឹក…

សកម្មភាពប្រចាំថ្ងៃ៤យ៉ាង អាចធ្វើឲ្យថ្លើមរបស់អ្នកឆាប់ខូច ដូចការទទួលទានស្រា

អ្នករាល់គ្នាប្រហែលជាដឹងហើយថា ការទទួលទានស្រា គឺជាទម្លាប់ដ៏អាក្រក់បំផុតសម្រាប់សុខភាពទូទៅ និងមានផលប៉ះពាល់អវិជ្ជមានលើមុខងារនៃថ្លើមជាពិសេស។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីទម្លាប់នៃការទទួលទានស្រា នៅមានសកម្មភាពប្រចាំថ្ងៃមួយចំនួនទៀត ក៏អាចបំផ្លាញដល់ថ្លើមផងដែរ។ ថ្លើម គឺជាផ្នែកមួយនៃសរីរាង្គដ៏សំខាន់បំផុតនៅក្នុងរាងកាយ រួមទាំងការបញ្ចេញជាតិពុល និងបម្លែងថាមពលពីអាហារបញ្ចូនទៅសរីរាង្គដទៃទៀត។ ដូច្នេះ ដើម្បីថែរក្សាថ្លើមឲ្យមានសុខភាពល្អ អ្នកគួរតែកែប្រែទម្លាប់អាក្រក់មួយចំនួនដូចខាងក្រោម៖ ១.បរិភោគអាហារផ្អែមច្រើនពេក ការញ៉ាំអាហារផ្អែម មិនត្រឹមតែបង្កឲ្យមានគ្រោះថ្នាក់ដល់ធ្មេញនោះទេ វាក៏ធ្វើឲ្យថ្លើមរបស់អ្នកឆាប់ខូចផងដែរ។ ថ្លើមអាចបម្លែងស្ករ…

អ្វីដែលអ្នកគួរធ្វើ ក្រោយពេលទទួលទានអាហារ ៣០នាទី

តើអ្នកចង់ឲ្យការរំលាយអហារ ក៏ដូចជាសុខភាពកាន់តែល្អប្រសើរមែនទេ? ការទទួលទានអាហារទៀងទាត់ពេលវេលា តែមួយមុខគត់មិនគ្រប់គ្រាន់នោះទេ អ្នកគួរតែចេះរកវិជីជំនួយបន្ថែមផងដែរ ទើបការរស់នៅកាន់តែបានយូរអង្វែង។ ដូច្នេះ ដើម្បីជួយលើកម្ពស់ដល់សុខភាព អ្នកគួរតែធ្វើរឿង ៣យ៉ាងនេះ បន្ទាប់ពីទទួលទានអាហារ ៣០នាទី។ បរិភោគផ្លែឈើខ្លះ ការញ៉ាំផ្លែឈើ បន្ទាប់ពីទទួលទានអាហារពេលព្រឹក ៣០នាទី គឺជាពេលវេលាដ៏ល្អបំផុត ដែលរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានច្រើន។ ដូច្នេះ អ្នកគួរតែជ្រើសរើសផ្លែឈើស្រស់ដែលមានផ្ទុកវីតាមីនខ្ពស់…

មើលក្រចក អាចដឹងថាថ្លើមរបស់អ្នកកំពុងតែមានជំងឺ ឬមានជាតិពុលលើសកម្រិត

បើយោងតាមអ្នកជំនាញបានបង្ហាញថា នៅពេលដែលថ្លើមមានជំងឺ ឬមានជាតិពុលច្រើនលើសកម្រិត វានឹងបញ្ហាសញ្ញាព្រមានមួយចំនួន នៅលើក្រចក។ ហេតុនេះហើយ អ្នកគ្រប់គ្នាគួរតែមានការប្រុងប្រយ័ត្ន ប្រសិនបើឃើញរោគសញ្ញាខុសប្រក្រតីទាំង ៣ចំណុចនេះ នៅលើក្រចក។ ១.ក្រចកមានស្នាមឆូតបញ្ឈរ ប្រសិនបើអ្នកសង្កេតឃើញក្រចក មានស្នាមឆូតបញ្ឈរត្រង់ គឺជាសញ្ញាមួយដែលបង្ហាញថា មុខងារនៃថ្លើមរបស់អ្នក កំពុងតែប្រមូលផ្តុំទៅដោយជាតិពុល ឬមុខងារបំលែងថាមពលពីចំណីអាហារ ដំណើរការលែងមានប្រសិទ្ធភាព។ ២.ក្រចកមានស្នាមផ្តេកពណ៌ស ឬអ្នកខ្លះហៅថាផ្តាក្រចក…

សំខាន់ដល់ម្លឹង! កង្វះវីតាមីន D អាចធ្វើឲ្យកុមារមានឆ្អឹងផុយស្រួយ

ការស្រាវជ្រាវបានរកឃើញថា ភាពចុះថយនៃកម្រិតវីតាមីន D នៅក្នុងរាងកាយ អាចធ្វើឲ្យកុមារងាយជួបនឹងបញ្ហាឆ្អឹងធ្ងន់ធ្ងរបំផុត។ កង្វះវីតាមីន D ត្រូវបានគេចាត់ទុកជាហានិភ័យខ្ពស់នៃការបាក់ឆ្អឹងដៃ សូម្បីតែកុមារជិះកង់ដួល ឬរត់ដួល ក៏អាចគ្រោះថ្នាក់ដល់ឆ្អឹងដែរ។ បញ្ហានេះត្រូវបានគេប៉ាន់ប្រមាណថា អាចកើតមានលើក្មេងប្រុសចំនួន ៥០ភាគរយ និងក្មេងស្រីមានចំនួន ៤០ភាគរយ ហើយយ៉ាងហោចណាស់បញ្ហាបាក់ឆ្អឹងអាចកើតមានម្តង នៅអាយុ ១៨ឆ្នាំ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា…

វិធីបង្កើតក្រែមធម្មជាតិ ដើម្បីធ្វើឲ្យស្បែកមុខសស្អាត និងបាត់ស្នាមជ្រួញ

មនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាមិនចង់ជួបបញ្ហាស្បែកខ្មៅស្រអាប់ ហើយមុខមានស្នាមជ្រីវជ្រួញឡើយ ក៏ប៉ុន្តែ តើត្រូវធ្វើដូចម្តេទៅទើបអាចសម្រេចបំណងមួយនេះបាន? បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ត្រសក់ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានឥទ្ធិពលបំផុត ក្នុងការផ្តល់សំណើមដល់ស្បែក ជួយចិញ្ចឹមស្បែកឲ្យក្មេងជាងវ័យ ស្បែកមានភាពបត់បែនបានល្អ ហើយមិនប៉ះពាល់ ដូចផលិតផលគីមីមួយចំនួនឡើយ។ ហេតុនេះហើយ ទើបមនុស្សមួយចំនួនចូលចិត្តប្រើត្រសក់ ដើម្បីថែរក្សាសម្រស់ មិនថាឡើយបញ្ហារង្វង់ភ្នែកខ្មៅ សូម្បីតែបញ្ហាហើមត្របកភ្នែក…

ធ្លាប់ឆ្ងល់ទេ! ហេតុអ្វីពេលមានផ្ទៃពោះ សុដន់មនុស្សស្រីតែងតែប្តូររូបរាង?

អំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែរាងកាយរបស់មនុស្សស្រីនោះទេ ដែលមានការប្រែប្រួល សូម្បីតែសុដន់ក៏ដូចគ្នាដែរ។ គ្រាន់តែការផ្លាស់ប្តូរទំហំ ពេលខ្លះអាចមានការឈឺចាប់ ដោយសារតែសុដន់រីកមាឌធំខ្លាំងពេក។ ក៏ប៉ុន្តែ នេះគឺជាសញ្ញាធម្មតា ដែលបញ្ជាក់ថា សុដន់កំពុងតែត្រៀមខ្លួនផលិតទឹកដោះ ដើម្បីបំពេញតម្រូវការរបស់ទារកនៅពេលកើតមក។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលបណ្តោលឲ្យសុដន់ របស់មនុស្សស្រីមានការផ្លាស់ប្តូររូបរាង ក្នុងពេលមានផ្ទៃពោះ៖ ១.ទំហំរីកកាន់តែធំ វាជារឿងធម្មតានោះទេ សម្រាប់សុដន់…

ផលប៉ះពាល់៦ចំណុច អានហើយ អ្នកធ្វើការក្នុងការិយាល័យច្បាស់ជាភ័យខ្លួន

បើយោងតាមអង្កការសុខភាពពិភពលោក WHO បានបង្ហាញថា ការអង្គុយយូរ គឺជាទម្លាប់ដ៏មានគ្រោះថ្នាក់បំផុត ដែលអាចសម្លាប់មនុស្សជាង ២លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះ ការស្រាវជ្រាវ ជាច្រើនបានរកឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដែលបណ្តោលមកពីទម្លាប់អង្គុយយូរពេក ឬអាកាប្បកិរិយាមិនសូវស្រួលក្នុងពេលធ្វើការ។ ១.កើតជំងឺភ្នែក ពេលអង្គុយនៅនឹងមុខកុំព្យូទ័ររយៈពេលយូរពេក ភ្នែករបស់យើងប្រឹងសម្លឹង និងត្រូវបានបង្ខំមើលកាន់តែជិតទៅៗទើបច្បាស់។ កត្តានេះហើយដែលបណ្តោលឲ្យកែវភ្នែក ត្រូវទទួលរងឥទ្ធិពលពីពន្លឺ ហើយប្រសិនបើសកម្មភាពបែបនេះនៅតែបន្តរហូត វាអាចប្រឈមនឹងការខូចខាតធ្ងន់ធ្ងរ។…

អញ្ចឹងតើ ទើបអ្នកជំនាញជំរុញឲ្យទទួលទានអង្ករសំរូប!

ភាគច្រើន អង្ករ ដែលយើងទិញមកបរិភោគរាល់ថ្ងៃ ត្រូវបានគេសំរិទ្ធសំរាំងយ៉ាងស្អាតល្អគួរឲ្យចង់ទទួលទានណាស់ ក៏ប៉ុន្តែជាតិសរសៃ និងអាហារូបត្ថម្ភរបស់វាក៏ត្រូវកាត់បន្ថយដែរ។ មិនដូចអង្ករសំរូប ត្រូវបានគេចាត់ទុកជាគ្រាប់ធញ្ញជាតិលេខ១ ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ជាពិសេសអាចជួយសម្រកទម្ងន់តែម្តង។ ទោះជាយ៉ាងណា ក្រៅពីសម្រកទម្ងន់ ការទទួលទាន អង្ករសំរូប ជាប្រចាំថ្ងៃ អាចទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងទៀត។ ១.ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលកើតមានឡើងនៅពេលដែលរាងកាយ មិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់…